ខេត្តស្វាយរៀងរកឃើញកម្មកររោងចក្រយូលីអ្នកឆ្លងជំងឺកូវីដចំនួន៥៣ នាក់ថែមទៀត
ខេត្តស្វាយរៀង៖ លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង បានប្រាប់សារព័ត៌មានដេលីខ្មែរថា បុរសម្នាក់ជាអ្នករកស៊ីដឹកបន្លែពីខេត្តស្វាយរៀងទៅផ្សារដើមគរ រាជធានីភ្នំពេ ញ ហើយបានឆ្លងជំងឺកូវីដ១៩ ដែលមានប្រពន្ធធ្វើការរោងចក្រនៅរោងចក្រយូលី១ តំបន់សេដ្ចកិច្ចពិសេសសានតុង ក្រុងបាវិត ធ្វើឱ្យចំនួនអ្នកឆ្លងបឋមរកឃើញចំនួន ៥៣នាក់ គិតត្រឹមព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ។
លោកបណ្ឌិត កែរ រដ្ឋា បានឲ្យដឹងថា ចំនួន អ្នកឆ្លងជំងឺកូវីដ១៩ នៅខេត្តស្វាយរៀង កើនឡើងដោយសារមានបុរសម្នាក់ដែលជាអ្នករកស៊ីដឹកបន្លែពីស្វាយរៀង ទៅផ្សារដើមគរ រាជធានីភ្នំពេញ រកឃើញវិជ្ជមានកូវីដ១៩ ហើយមានប្រពន្ធគាត់ធ្វើការងាររោងចក្រយូលី១ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង ក្រុងបាវិត ទើបធ្វើឱ្យចំនួនអ្នកឆ្លងជាបឋមមានចំនួន៥៣នាក់ ហើយគិតត្រឹមព្រឹកនេះ និងមន្ត្រីជំនាញយើងកំពុងធ្វើតេស្តទៅលើមនុស្សជិត ៨០០នាក់បន្ថែមទៀត}។
លោកបណ្ឌិត បានបញ្ជាក់ថា ចំពោះតួរលេខអ...








