សម្ដេច ទៀ បាញ់ បញ្ជាឲ្យយកគ្រូបង្រៀនទាហានម្នាក់មកធ្វើចត្តាឡីស័ក ក្រោយពីសង្ស័យឆ្លងជំងឺកូវីដ-១៩
ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានចេញបញ្ជាឲ្យយកគ្រូបង្រៀនទាហាន ម្នាក់ មកធ្វើចត្តាឡីស័កជាបន្ទាន់ ក្រោយពីសង្ស័យឆ្លងជំងឺកូវីដ-១៩។
តាមរយៈសារសំឡេងរបស់ សម្ដេច ទៀ បាញ់ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា «មានបញ្ហាមួយដែលសំ ខាន់ជាងគេបំផុតដោយសារវិជ្ជបណ្ឌិតម្នាក់គាត់បើកគ្លីនិច ហើយគាត់ព្យាបាលអ្នកកើតកូវីដ-១៩ហ្នឹង ហើយឥឡូវនឹង មានបញ្ហាធំបំផុត ដែលគាត់ទៅបង្រៀនពេទ្យយើង ទាំងកាំភ្លើងធំផង មនុស្សផង សាលាបច្ចេកទេសផង ពេទ្យទៅរៀន ទាំងប៉ុន្មាន ត្រូវដាក់ចត្តាឡីស័កទាំងអស់ មុនបង្អស់យកវិជ្ជបណ្ឌិតដែលបង្រៀនយកមកឃុំ ត្រួតពិនិត្យយកសំណាក់ ទៅពិនិត្យភ្លាមៗ»។
សម្ដេចបន្តទៀតថា «ប្រសិនបើគាត់ឆ្លងមែនទែនយើងកុនហើយ វិជ្ជបណ្ឌិតរបស់យើងទាំងអស់ គឺឥឡូវផ្អាកទាំងអស់ ធ្វើចត្តា ឡីស័កទាំងអស់ នៅកន្លែង កាំភ្លើងធំ នៅវិទ្យាស្ថានតេជោ នៅកន្លែងមួយចំនួនទៀត ទាំងអស់នឹងគឺយកដាក់ចត្តាឡី ស័កទាំងអស់»។
សម្ដេចបន្ដថា...








