សម្ដេចតេជោ៖ ជាង១០ម៉ោងប៉ុណ្ណោះ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣២នាក់ ក្នុងរាជធានីភ្នំពេញ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសពីការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជា លើកទី៣ ជាព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ដោយក្នុងនោះ ត្រឹមតែជាង១០ម៉ោងប៉ុណ្ណោះ រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣២ករណី។
ក្នុងឱកាសថ្លែងសារពិសេសទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេស ទាក់ទងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «នេះជាការឆ្លងក្នុងសហគមន៍លើកទី៣ បន្ទាប់ពីសហ គមន៍ ៣ វិច្ឆិកា ដែលផ្ដើមចេញពីរដ្ឋមន្ដ្រីការបរទេសហុងគ្រី បន្ទាប់មកទៀត ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។ ប៉ុន្ដែថ្ងៃនេះ ខ្ញុំប្រសិទ្ធនាមថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ»។
សម្ដេចតេជោ បន្ដថា «ត្រឹមតែជាង១០ម៉ោងប៉ុណ្ណោះ យើងបានរកឃើញនូវការឆ្លងក្នុងសហគមន៍ទ្រុងទ្រាយធំ រហូត ទៅដល់៣២ករណី ដែលនេះជាករណីមិនធ្លាប់មាននៅប្រទេសរបស់យើងនោះទេ។ ហើយឥឡូវនេះ វិទ្យាស្ថានប៉ាស្ទ័រ ខាងផ្នែកអង្គភាពដែលត្រូវធ្វើសំណាក់ ន...








