ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

ក្រុមប្រឹក្សាភិបាល ប.ស.ស. បានបន្តកិច្ចប្រជុំពិភាក្សាលើកទី៣ អាណត្តិទី១ទៅតាមកម្មវិធីដែលបានគ្រោងទុក

ក្រុមប្រឹក្សាភិបាល ប.ស.ស. បានបន្តកិច្ចប្រជុំពិភាក្សាលើកទី៣ អាណត្តិទី១ទៅតាមកម្មវិធីដែលបានគ្រោងទុក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក​​បណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំពិភាក្សាលើកទី៣ អាណត្តិទី១ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ នេះ ។ កិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី៣ នេះផ្តោតសំខាន់ទៅលើរបៀបវារៈដូចខាងក្រោម៖ (១) ពិនិត្យ​ពិភាក្សាសេចក្តីព្រាងសេចក្តីសម្រេចស្តីពីលក្ខន្តិកៈបុគ្គលិក​ នៃបេឡាជាតិសន្តិសុខសង្គម (២) បញ្ហាផ្សេងៗ ។​ -ការរៀបចំឲ្យមានលក្ខន្តិកៈបុគ្គលិក​ នៃបេឡាជាតិសន្តិសុខសង្គម គឺបង្កេីតឡេីង​ដេីម្បីកំណត់យន្តការ​ លក្ខខណ្ឌ​ បែបបទនីតិវិធី​ និងគោលការណ៍សំខាន់ៗ​ ក្នុងការធានាបាននូវការគ្រប់គ្រងមន្រ្តី​ និងបុគ្គលិកនៃ​ ប.ស.ស.​ ស្របតាមច្បាប់​ និងលិខិតបទដ្ឋានជាធរមាន​ សំដៅបង្កេីនការអនុវត្តការងារក្នុងការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព​ និងស័ក្តសិទ្ធិភាព​។ ...
សម្តេចពញាចក្រី ៖ អរគុណអាជ្ញាធរគ្រប់់លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទបានចុះជួយសង្រ្គោះអាយុជីវិតពលរដ្ឋកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង

សម្តេចពញាចក្រី ៖ អរគុណអាជ្ញាធរគ្រប់់លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទបានចុះជួយសង្រ្គោះអាយុជីវិតពលរដ្ឋកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចពញាចក្រីហេង សំរិ​ន ប្រធានរដ្ឋសភាជាតិ បានជំរុញ និងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរគ្រប់់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ ដែលបានខិតខំចុះអន្តរាគមន៍ជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ បានទាន់ពេលវេលាទៅកាន់ទីទួលសុវត្ថិភាព និងបានបន្តចាត់វិធានការផ្សេងៗ តាមសភាពជាក់ស្តែង ក្នុងការឆ្លើយតបគ្រោះធម្មជាតិនេះ នៅក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ នេះយោងតាមការផ្សព្វផ្សាយផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចពញាចក្រីហេង សំរិន នៅថ្ងៃទី១២ ខែតុលានេះ ។ សូមបងប្អូនជនរួមជាតិ ពិសេសពលរដ្ឋនៅក្នុងតំបន់ទឹកជំនន់តែម្តង សូមរក្សាសុវត្ថិភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារ រក្សាអនាម័យក្នុងរស់នៅ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅតូចៗ និងចាស់ជរាដែលជាជនងាយរងគ្រោះដោយប្រការផ្សេងៗ។ ខ្ញុំសូមលើកទឹកចិត្តដល់សមាជិក សមាជិការដ្ឋសភា សមាជិករាជរដ្ឋាភិបាល ស្ថាប័នជាតិ អន្តរជាតិ បន្តសកម្មភាពមនុស្សធម៌ ដែលយើងបានអនុវត្តកន្លងមក ក្នុងក...
រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ចុះពិនិត្យមជ្ឈមណ្ឌលថែទាំ ជនវិបល្លាសស្មារតី នៅស្រុកកណ្ដាលស្ទឹង

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ចុះពិនិត្យមជ្ឈមណ្ឌលថែទាំ ជនវិបល្លាសស្មារតី នៅស្រុកកណ្ដាលស្ទឹង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កណ្តាល៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញពិនិត្យ មជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទានជនវិបល្លាសស្មារតី នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ។ មជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទានជនវិបល្លាសស្មារតី បច្ចុប្បន្ន មានជន វិបល្លាសស្មារតី ចំនួន៦២ នាក់ ស្រី៣៨ នាក់ ស្នាក់នៅ និងទទួលបាន​សេវា​ព្យាបាល ថែទាំ ប្រឹក្សាយោបល់ និងស្តារនីតិសម្បទាបានល្អ ប្រសើរ។ ឆ្លៀនាឱកាសនោះដែរលោករដ្ឋមន្រ្តី បានពិនិត្យ ការសាងសង់ និងជួសជុលអគារ មជ្ឈមណ្ឌលយុវនិតិសម្បទា មណ្ឌលកុមារកំព្រារបារាំង ហុងហ្គី សម្រាប់សាងសង់ មណ្ឌលសំចតសម្រាប់ដាក់ជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើជូញដូរមនុស្ស។ លោក រដ្ឋមន្ត្រី បានបញ្ជាក់ថា ការបង្កើតឱ្យមានមណ្ឌលនេះឆ្លើយតបទៅនឹងច្បាប់ស្តីពីយុត្តិធម៌អនីតិជន ដែលត្រូវបានប្រកាសដាក់ឲ្យអនុវត្តកាលពីខែកក្កដា ឆ្នាំ២០១៦​។ មណ្ឌលយុវនីតិសម្បទានេះ មានអគារសរុបចំនួន...
សម្តេចតេជោ”សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង

សម្តេចតេជោ”សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ដោយស្ថានភាពប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងតំបន់សម្ពាធទាប ហើយក៏កំពុងបន្តទទួលឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ITCZ ទន្ទឹមនឹងនោះសម្ពាធទាបសកម្ម(Active Low)នៅចុងនៃប្រព័ន្ធសម្ពាធទាបវិវត្តប្រែប្រួលជាបន្តបន្ទាប់ ដែលធ្វើឲ្យស្ថានភាពធាតុអាកាសនៅក្នុងប្រទេសកម្ពុជាយើងទទួលភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាច្រើនថ្ងៃក្នុងកម្រិតពីមធ្យមទៅច្រើន ដែលបណ្ដាលឲ្យខេត្តភាគពាយព្យ និងភាគខាងជើងស្ថិតក្នុងភូមិសាស្ត្រជាប់ជួរភ្នំដងរែក ជួរភ្នំក្រវាញ បន្តទទួលរងនូវទឹកជំនន់ដោយសារទឹកភ្លៀងជាបន្តបន្ទាប់ ។ ក្នុងពេលជាមួយគ្នានោះនៅតំបន់មាត់សមុទ្រ និងលើផ្ទៃសមុទ្រអាចមានភ្លៀង ខ្យល់បក់បោក លាយឡំនឹងរលកសមុទ្រខ្ពស់។ ដោយចំនុចមួយចំនួននៅលើដងផ្លូវជាតិលេខ៥ ត្រូវបានលិចដោយទឹកជំនន់ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តពោធិ៍សាត់ និងមន្ទីរសាធារណការ បានចេញសេចក្ដីជូនដំណឹង សូមឲ្យធ្វើការផ្អាកបណ្ដោះអាសន្ននូវរថយន្តធុនធំគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេ...
សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកបាណន់ខេត្តបាត់ដំបង ចាត់កម្លាំងជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់

សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកបាណន់ខេត្តបាត់ដំបង ចាត់កម្លាំងជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួង មហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកបាណន់ ខេត្តបាត់ដំបងបានចុះសួរសុខទុក្ខ និងចាត់កម្លាំងជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោដោយសារទឹកជំនន់ក្នុងស្រុកបាណន់ មកនៅទីទួលសុវត្ថិភាពនៅវត្តបាយដំរាំ និងបានជួនថវិកាម្នាក់៥០. ០០០រៀល​ដើម្បីជួយសង្រ្គោះបឋម។ សន្តិបណ្ឌិត សុខ ផល មានប្រសាសន៍ថា នាគ្រាលំបាករបស់ប្រជាជនគឺរាជរដ្ឋាភិបាលមិនដែលមើលរំលងទេ ហើយតែងតែនៅគៀកនិងប្រជាពលរដ្ជគ្រប់ពេល ដូច្នេះសូមឲ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ផងដែរនៅពេលមានទឹកជំនាន់ជាពិសេស កុំទ្វេសប្រហែល និងកូនចៅតូចៗ និងសត្វធាតុផ្សេងៗផងដែរ។ សន្តិបណ្ឌិតរដ្ឋលេខាធិការ បានសំណូមពរឲ្យបងប្អូន យកចិត្តទុកដាក់លើបញ្ហាសុវត្ថិភាពនិងអនាម័យ ក្នុងការរស់នៅ ហើយសុំបន្តជឿជាក់លើថ្នាក់ដឹកនាំយើងគ្រប់ជាន់ថ្នាក់ ដែលការពារសុខសន្តិភាព ជូនបងប្អូន ដោយបានគិតគូរជានិច្ចមិនឲ្យបងប្អូនណាស្កាប់នោះឡើយ។ ...
លោក លឹម គានហោ បន្តបេសកកម្មដឹកនាំក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង

លោក លឹម គានហោ បន្តបេសកកម្មដឹកនាំក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង

នយោបាយ, ព័ត៌មានជាតិ
បាត់ដំបង៖ នៅព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងយ៉ាងគំហុកដែលបានហូរបុកផ្តាច់ទំនប់អាងទឹកបាសាក់ ស្ថិតនៅឃុំព្រែកជីក និងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ធ្វើឲ្យលិចលង់ដល់ភូមិឋានប្រជាពលរដ្ឋ និងប៉ះពាល់ដំណាំដាំដុះក្នុងភូមិសាស្រ្តខាងលើនេះ និងផ្នែកទំនាបនៅខាងក្រោម។ ការងារនេះ ក៏មានការចូលរួមពីសំណាក់លោក គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ម៉ៅ ចន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុករុក្ខគិរី, លោក ងួន រតន: អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង អមដំណើរដោយថ្នាក់ដឹកនាំ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង។ ជារួម ទឹកជំនន់ទឹកភ្លៀងនេះ បានស្រកជាបណ្ដើរៗហើយនៅប៉ែកខាងលើ គឺនៅឃុំបាសាក់ និ...
កម្ពុជានឹងទទួលរងឥទ្ធិពលភ្លៀងធ្លាក់ជាច្រើនថ្ងៃទៅមុខទៀត ធ្វើឲ្យខេត្តមួយចំនួនជួបគ្រោះទឹកជំនន់

កម្ពុជានឹងទទួលរងឥទ្ធិពលភ្លៀងធ្លាក់ជាច្រើនថ្ងៃទៅមុខទៀត ធ្វើឲ្យខេត្តមួយចំនួនជួបគ្រោះទឹកជំនន់

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសថា ប្រទេសកម្ពុជា នឹងទទួលរងឥទ្ធិពលភ្លៀងធ្លាក់ជាច្រើនថ្ងៃទៅមុខទៀត ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលអាចធ្វើឲ្យបណ្តាខេត្តមួយចំនួនជួបគ្រោះជំនន់ទឹកភ្លៀងផងដែរ។ សេចក្ដីប្រកាសព័ត៌មាននេះ បានលើកឡើងថា «អនុវត្តទៅតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ និងយោងតាមការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុបង្ហាញថា កម្ពុជា កំពុងស្ថិតនៅក្នុងតំបន់សម្ពាធទាប ហើយក៏កំពុងបន្តទទួលឥទ្ធិពល នៃប្រព័ន្ធសម្ពាធទាប (ITCZ) ទន្ទឹមនឹងនោះ សម្ពាធទាបសកម្ម (Active Low) នៅចុងនៃប្រព័ន្ធសម្ពាធទាប នឹងវិវត្តប្រែប្រួលជាបន្តបន្ទាប់។ «លក្ខណៈបែបនេះ នឹងបង្កឲ្យស្ថានភាពធាតុអាកាសនៅកម្ពុជា ភ្លៀងបន្តធ្លាក់ច្រើន ថ្ងៃទៅមុខទៀត ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលធ្វើឲ្យបណ្តាខេត្តភាគពាយ័ព្យ និងភាគខា...
លោក លឹម គានហោ ពិនិត្យស្ថានភាពទឹកជន់លិចក្រុងពោធិសាត់ និងរកវិធីដោះស្រាយ

លោក លឹម គានហោ ពិនិត្យស្ថានភាពទឹកជន់លិចក្រុងពោធិសាត់ និងរកវិធីដោះស្រាយ

នយោបាយ, ព័ត៌មានជាតិ
ពោធិសាត់៖ នៅវេលាយប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ និងលោក ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តពោធិសាត់ អមដំណើរដោយថ្នាក់ដឹកនាំ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិសាត់ បានចុះពិនិត្យស្ថានភាពទឹកដែលបានជន់លិចក្រុងពោធិសាត់។  សូមជម្រាបជូនថា បន្ទាប់ពីទទួលបរិមាណទឹកភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខាងលើពីតំបន់ជួរភ្នំក្រវាញក្នុងកំឡុងពេលព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលព្យុះ និងវិសម្ពាធទាបនាប៉ុន្មានសប្តាហ៍កន្លងមកនេះ បានបណ្តាលឲ្យទឹកស្ទឹងពោធិសាត់បានឡើងដល់កម្ពស់៥,៥២ម៉ែត្រ លើកកម្ពស់ទឹកប្រុងប្រយ័ត្ន៥ម៉ែត្រ ធ្វើឲ្យជន់លិចក្រុងពោធិសាត់អស់មួយផ្នែក។ ដើម្បីដោះស្រាយ និងបន្ធូរសភាពទឹកស្ទឹងពោធិសាត់ជន់លិចក្រុង លោករដ្ឋមន្រ្តីបានចាត់ឲ្យក្រុមការងា...
សុំណុំរឿងចេញសែកស្អុយចំនួន២៤ម៉ឺនដុល្លារ តុលាការក្រុងភ្នំពេញ ផ្តន្ទាទោសទណ្ឌិត ស៊ុន សារឿន ត្រឹមព្យួរទោសក្រៅគុកពីរឆ្នាំ

សុំណុំរឿងចេញសែកស្អុយចំនួន២៤ម៉ឺនដុល្លារ តុលាការក្រុងភ្នំពេញ ផ្តន្ទាទោសទណ្ឌិត ស៊ុន សារឿន ត្រឹមព្យួរទោសក្រៅគុកពីរឆ្នាំ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសសាលក្រមផ្តន្ទាទោសលោក ស៊ុន សារឿន ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ និងបង្ខំឲ្យសងប្រាក់ជំពាក់គេ ចំនួន២៤ម៉ឺនដុល្លារ ក្នុងបណ្តឹងឆបោកប្រាក់គេជាងកន្លៈលានដុល្លារអាមេរិក។ លោក រស់ ពិសិដ្ឋ អនុប្រធានសាលាដំបូងរាជធានី និងជាចៅក្រមជំនុំជម្រះក្នុងសំណុំរឿងនេះ បានបង្គាប់លោក ស៊ុន សារឿន ឲ្យបង់ប្រាក់សំណងជំងឺចិត្តចំនួនមួយម៉ឺនដុល្លារ​​​ ទៅលោក សុខ ច័ន្ទដារា ដែលជាដើមបណ្តឹង។ តាមពាក្យបណ្តឹងនៅក្នុងសំណុំរឿងឆបោកប្រាក់ ហើយចេញសែកមិនមានសាច់ប្រាក់នេះ ម្ចាស់ប្រាក់បានទាមទារឲ្យលោក ស៊ុន សារឿន អាយុ៥២ឆ្នាំ សងបំណុល ដែលគិតសរុបជាទឹកប្រាក់ចំនួន៥២៤ ១៤៥ដុល្លារ ប៉ុន្តែលោកចៅក្រម រស់ ពិសិដ្ឋ មិនបានសម្រេចតាមការទាមទារខាងលើឡើយ ដោយគ្រាន់តែបង្គាប់ឲ្យលោក ស៊ុន សារឿន សងត្រឹមតែចំនួនទឹកប្រាក់ ដែលមានបញ្ជាក់នៅក្នុងសែកស្អុយតែប៉ុណ្ណោះ។ នៅក្នុងសវនាការ កាលពីព្រឹកថ្ងៃទី៣...
អគ្គស្នងការរងនគរបាលជាតិ អំពាវនាវដល់នគរបាលត្រូវប្រុងប្រយ័ត្នចំពោះអ្នកលេងតាមបណ្តាញសង្គមហ្វេសប៊ុក

អគ្គស្នងការរងនគរបាលជាតិ អំពាវនាវដល់នគរបាលត្រូវប្រុងប្រយ័ត្នចំពោះអ្នកលេងតាមបណ្តាញសង្គមហ្វេសប៊ុក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ស្ពឺ ៖ លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានក្រើនរំលឹកដល់នគរបាលទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នចំពោះអ្នកលេងតាមបណ្តាញសង្គមហ្វេសបុក ខណៈការលេងរបស់ជនអគតិមួយក្តាប់តូចបានយកហ្វេសបុកនេះ ដើម្បីបំផុសបំផុលឲ្យមានការចលាចលសង្គម ដែលអាចឈានដល់ការធ្វើបដិវត្ត ពណ៌បំផ្លាញសុខសន្តិភាពប្រទេសជាតិដែលកំពុងមានសព្វថ្ងៃ។ លោកឧត្តមសេនីយ៍ឯក បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបិទវគ្គបំប៉នជំនាញវិជ្ជាជីវៈផ្ទៃក្នុងមន្រ្តីនគរបាល និងប្រកាសតែងតាំមុខតំណែង បំពាក់ឋានន្តរស័ក្តិ នៅសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ ។ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន  តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបើកឲ្យប្រើប្រាស់បណ្តាញសង្គមហ្វេសបុក ដោយសេរីរហ...