ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

លោកស្រី​​ ស៊ឹម សម្បត្តិ ប្តឹងមន្ទីរពហុព្យាបាល ម៉ាយហ៊ែល ក្រោយព្យាបាលកូនប្រុស ឈ្មោះ​​ អ៊ី បញ្ញា ជាអ្នកសារព័ត៌មានហើយ​ បែរជា​​ជំងឺកាន់តែធ្ងន់ធ្ងរ​​ទៅវិញ​​​

លោកស្រី​​ ស៊ឹម សម្បត្តិ ប្តឹងមន្ទីរពហុព្យាបាល ម៉ាយហ៊ែល ក្រោយព្យាបាលកូនប្រុស ឈ្មោះ​​ អ៊ី បញ្ញា ជាអ្នកសារព័ត៌មានហើយ​ បែរជា​​ជំងឺកាន់តែធ្ងន់ធ្ងរ​​ទៅវិញ​​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកស្រី ស៊ឹម សម្បត្តិ អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិព្រៃស្នូល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ម្តាយរបស់លោក អ៊ី បញ្ញា អាយុ២២ឆ្នាំ ជាអ្នកសារព័ត៌មានដំណឹង«យប់មិញ »បានប្តឹងម្ចាស់ មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ស្ថិតនៅ​​ផ្ទះលេខ ០៩-​១០ AE0E1E2 ស្ថិតនៅផ្លូវទួលពង្រ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ក្រោយធ្វើការវះកាត់ជំងឺពោះវៀនដុះខ្នែង កូនគាត់រួច​​ មិនទទួលខុសត្រូវក្នុងការព្យាបាល រួចធ្វើឲ្យ​​អ្នកជំងឺកាន់តែធ្ងន់ធ្ងរទៅៗ ។ ម្តាយរបស់លោក អ៊ី បញ្ញា បានរៀបរាប់​ក្នុងពាក្យបណ្តឹងថា​​ កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពហុព្យាបាល ម៉ាយហ៊ែល បាននាំគ្នាសម្រេចធ្វើការវះកាត់ជំងឺពោះវៀនដុះខ្នែងឲ្យឈ្មោះ អ៊ី បញ្ញា។ ក្រោយលទ្ធផលវះកាត់បាន ៣ថ្ងៃ ស្ថានភាពជំងឺរបស់ឈ្មោះ អ៊ី បញ្ញា មានលក្ខណៈធ្ងន់ធ្ងរខ្លាំង ដូចជា ហើមពោះ ពិបាកដកដង្ហើម ហើយពេលក្រុមគ្រួសារ អ្នកថែទាំងជំងឺព្យាយាមទាក់ទង ហៅពេទ្យដែលវះកាត់នោះមកពិគ្រោះ ឬ តាមដានជំង...
អភិបាលខេត្តកោះកុង និងមន្ត្រីសុខាភិបាល ចុះសួរសុខទុកនាំអំណោយ មនុស្សធម៌ ជូនពលរដ្ឋ៤៨០គ្រួសារ សិស្ស៣៣៤ និង​​​លោកគ្រូចំនួន ១១នាក់

អភិបាលខេត្តកោះកុង និងមន្ត្រីសុខាភិបាល ចុះសួរសុខទុកនាំអំណោយ មនុស្សធម៌ ជូនពលរដ្ឋ៤៨០គ្រួសារ សិស្ស៣៣៤ និង​​​លោកគ្រូចំនួន ១១នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កោះកុង : លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងជាប្រធាន ស.ស.យ.កខេត្ត បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះសួរសុខទុក្ខសំណេះសំណាល ពាំនាំនូវសម្ភារៈប្រើប្រាស់គ្រឿង ឧបភោគបរិភោគ និងពិនិត្យជំងឺជូនប្រជាពលរដ្ឋ ចំនួន២ភូមិ ស្ថិតក្នុងភូមិកំលតភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលជា​​តំបន់ដាច់ស្រយាល ។ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងឲ្យដឹងថា ក្នុងនាមជាអភិបាលខេត្តកោះកុង ទោះបី បងប្រជាពលរដ្ឋ រស់នៅតំបន់ឆ្ងាយដាច់ស្រយាល យ៉ាងណាក៍ដោយទោះបីតំបន់ព្រៃភ្នំជ្រលង ដងអូរ និងតំបន់ដីកោះយ៉ាងណាក៍​អាជ្ញាធរ ព្យាយាមធ្វើដំណើររហូតដល់គោលដៅ មិនឲ្យបងប្អូន អ៊ុំ ពូ មា មីង ក្មួយៗខកបំណងឡើយ ជាក់ស្តែងដូចក្នុងថ្ងៃនេះ អញ្ជឹងធ្វើដំណើរកាត់ព្រៃកាត់ជ្រោះជ្រលង ដងអូរ អាជ្ញាធរព្យាយាម ដើម្បីបានជួបបងប្អូនហើយឲ្យបងប្អូន បានស្គាល់លោកស្រី និងមន្ត្រីគ្រប់ស្ថាប័នផងដែរ។ លោកស្រីអភិបាលខេត្តបានថ្លែងថា សូមពុកម៉ែ អុំ ពូ មា មីង បងប្អ...
លោក ​សាម៉ន បណ្ឌិត្យ ​​ដឹកនាំកិច្ចប្រជុំក្រុមការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្សប្រចាំក្រសួងព័ត៌មាន

លោក ​សាម៉ន បណ្ឌិត្យ ​​ដឹកនាំកិច្ចប្រជុំក្រុមការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្សប្រចាំក្រសួងព័ត៌មាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិកាក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្សក្រសួងព័ត៌មានតំណាង លោក​ ជុំ កុសល រដ្ឋលេខាធិការ និងជា ប្រធានក្រុមការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស បានដឹកនាំកិច្ចប្រជុំក្រុមការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្សប្រចាំក្រសួងព័ត៌មាន និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ ២០២១ នាព្រឹកថ្ងៃទី២២ ខែមករាឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន ។ លោករដ្ឋលេខាធិការបាន​ថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា​​យើង​ក៏ដូចជាក្រសួងព័ត៌មាន​​បាន​ខិតខំប្រឹងប្រែងយ៉ាងខ្លាំង​ក្នុងកចិច្ចការនេះ  ដើម្បីធ្វ់ើយ៉ាងណារួមគ្នា​ បង្ការទប់ស្កាត់អំពើជួញដូរមនុស្សឲ្យ​បាន នឹងឈានដល់​​ចំណុចមួយ​ដែល​​ជាតម្រូវការ​ចាំបាច់​បំផុត​​ សម្រាប់​ការធានាសុវត្ថិភាព​និង​ការរស់​នៅរបស់​កូនចៅយើងឲ្យសុខសាន្ត​កាត់​បន្ថយនូវអំពើរផ្សេងៗដែលនឹង កើតមានក្នុងសង្គម​ជាតិ​​។​ ​​  ...
សម្តេចតេជោតេជោបានសរសេរលិខិតទៅនាយករដ្ឋមន្ត្រីឥណ្ឌារួចហើយ ដើម្បីស្នើសុំវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ

សម្តេចតេជោតេជោបានសរសេរលិខិតទៅនាយករដ្ឋមន្ត្រីឥណ្ឌារួចហើយ ដើម្បីស្នើសុំវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ​​​នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ ដោយសម្តេចថ្លែងថា ថ្ងៃនេះ ជាពិធីដំបូងក្នុងឆ្នាំថ្មី២០២១ហើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានសរសេរលិខិតទៅនាយករដ្ឋមន្ត្រីឥណ្ឌារួចហើយ ដើម្បីស្នើសុំវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ សម្តេចតេជោក៏បានពិចារណាសរសេរលិខិតស្នើសុំវ៉ាក់សាំងពីកូរ៉េខាងត្បូងផងដែរ ហើយ​​សម្តេចតេជោ​កំពុងពិចារណា និងសិក្សាលើវ៉ាក់សាំងរបស់ប្រទេសអង់គ្លេសផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វ៉ាក់សាំងស៊ីណូហ្វាម នឹងមកដល់កម្ពុជាដំបូងនៅខែកុម្ភៈ ហើយសម្តេចនឹងចេញទៅទទួលវ៉ាក់សាំងដល់ព្រលានយន្តហោះតែម្តង។ សម្តេចតេជោ បានបញ្ជាក់ជាថ្មីថា ការចាក់វ៉ាក់សាំង គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត ដូច្នេះនរណាចង់ចាក់ ក៏ចាក់ បើមិនចង់ចាក់ ក៏មិនបង្ខំឡើយ។ ទាក់ទងនឹងបញ្ហាវ៉ាក់សាំងកូវីដ១៩ វីញ ...
កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅសម្រាប់ឆ្នាំ២០២១

កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅសម្រាប់ឆ្នាំ២០២១

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពប្រចាំឆ្នាំ២០២០ និងទិសដៅសម្រាប់អនុវត្តការងារបន្ន្តសម្រាប់ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រីអនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា នាយក នាយករង និងមន្ត្រីក្រុមប្រតិបត្តិសាខា សរុបចំនួន ២៣នាក់។ អង្គប្រជុំ បានតាមដានស្តាប់នូវរបាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាព និងលទ្ធផលសកម្មភាពការងារ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២១, ស្តាប់របាយការណ៍ ស្តីពីចំណូល ចំណាយ ថវិការបស់សាខា ឆ្នាំ២០២០ រួមទាំងការព្យាករណ៍អំពីចំណូលសម្រាប់ឆ្នាំ ២០២១ ព្រមទាំងពិនិត្យ ពិភាក្សា និងអនុម័តផែនការអភិវឌ្ឍន៍សកម្មភាពរបស់សាខា ឆ្នាំ២០២១។ លោក អ៊ុន ចាន់ដា អភិប...
លោករដ្ឋមន្រ្តី វេង សាខុន ទទួល​បាន​​គោលការណ៍គាំទ្រពីនាយករដ្ឋមន្រ្តី ដើម្បីចាត់វិធានការ​​បញ្ហារំលោភដីធ្លីរបស់រដ្ឋនៅខេត្តមណ្ឌលគិរី

លោករដ្ឋមន្រ្តី វេង សាខុន ទទួល​បាន​​គោលការណ៍គាំទ្រពីនាយករដ្ឋមន្រ្តី ដើម្បីចាត់វិធានការ​​បញ្ហារំលោភដីធ្លីរបស់រដ្ឋនៅខេត្តមណ្ឌលគិរី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោករដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់​និងនេសាទ​​ បាន​​ស្នើសុំគោលការណ៍គាំទ្រពី សម្តេចតេជោ ហ៊ុន សែន បញ្ហារំលោភដីធ្លីរបស់រដ្ឋនៅខេត្តមណ្ឌលគិរីជាផ្លូវការហើយ ៖
អគ្គនាយក«ក.ប.ប.»នៃក្រសួងពាណិជ្ជកម្មអញ្ជើញក្រុមហ៊ុនមួយចំនួនមកបំភ្លឺលើករណីផ្សាយពាណិជ្ជកម្មរបស់ខ្លួនលើទីផ្សារ​​

អគ្គនាយក«ក.ប.ប.»នៃក្រសួងពាណិជ្ជកម្មអញ្ជើញក្រុមហ៊ុនមួយចំនួនមកបំភ្លឺលើករណីផ្សាយពាណិជ្ជកម្មរបស់ខ្លួនលើទីផ្សារ​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖  អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»នៅព្រឹកថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ រៀបចំកិច្ចប្រជុំក្រោមអធិបតីភាព លោក អគ្គនាយក​​ ផាន អូន  អគ្គនាយកដ្ឋាន ក.ប.ប. ព្រមទាំងសហការី​​ ដោយ​​បានអញ្ជើញក្រុមហ៊ុនមួយចំនួន មកធ្វើការផ្សព្វផ្សាយអំពីច្បាប់ពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម និងបានអនុញ្ញាតឱ្យក្រុមហ៊ុន ធ្វើការបំភ្លឺលើករណីផ្សាយពាណិជ្ជកម្មចំពោះផលិតផលរបស់ខ្លួន។ លោក​បាន​មានប្រសាសន៍ថា «គោលបំណងនៃកិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះ គឺដើម្បីពង្រឹងការយល់ដឹងអំពីការផ្សាយពាណិ​ជ្ជកម្មត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន កាត់បន្ថយការផ្សាយពាណិជ្ជកម្មដែលអាចបង្កផលប៉ះពាល់អវិជ្ជមានចំពោះសុខភាពនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងជំរុញការប្រកួតប្រជែងដោយសុចរិត ដោយផ្តោតសំខាន់​លើកម្មវិធី និងគម្រោងនៃការផ្តល់រង្វាន់(Rewarding Scheme) ច្បាស់លាស់និងត្រឹមត្រូវ។...
ប្រធានរដ្ឋសភាកម្ពុជា និងចិនគាំទ្រសមិទ្ធផលជាច្រើនកើតចេញពីទំនាក់ទំនងដ៏ល្អរយៈពេល៦៣ឆ្នាំមកនេះ

ប្រធានរដ្ឋសភាកម្ពុជា និងចិនគាំទ្រសមិទ្ធផលជាច្រើនកើតចេញពីទំនាក់ទំនងដ៏ល្អរយៈពេល៦៣ឆ្នាំមកនេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋសភាកម្ពុជា និងចិនបានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះសមិទ្ធផលជាច្រើនដែលកើតចេញទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អក្នុងរយៈពេល៦៣ឆ្នាំនៃចំណងការទូតនៃប្រទេស​ទាំងពីរ។ ប្រធានរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង លី ចានស៊ូ ប្រធានសភាប្រជាជនទូទាំង​ប្រទេសចិន បានប្តេជ្ញារួមគ្នាគាំទ្រ និងថែរក្សា លើកកម្ពស់ទំនាក់ទំនងជាប្រពៃណីនៃប្រទេសទាំងពីរឲ្យបាន​រឹងមាំយូរអង្វែងដើម្បីតម្កល់ផលប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងសងខាង។ ការបេ្តជ្ញាចិត្តរបស់ថ្នាក់ដឹកនាំសភាប្រទេសទាំងពីរបានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគី តាមប្រព័ន្ធវីដេអូ​នៅ​រសៀល​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។ នៅក្នុងកិច្ចប្រជុំនោះសម្តេចប្រធានរដ្ឋសភាបានលើឡើងថា៦៣ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរបានចាក់ឬសយ៉ាងរឹងមាំ និងក្លាយជាកិច្ចសហប្រតិបត្តិការភាពជា​ដៃគូ​យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដែលបានផ្តល់ផលប្រយោជន៍សន្ធឹកសន្ធាប់សម្រាប់ប្រជាជន...
សម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ចំនួន ៣,០០០ដុល្លារដល់កាកបាទក្រហមកម្ពុជា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២១

សម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ចំនួន ៣,០០០ដុល្លារដល់កាកបាទក្រហមកម្ពុជា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះបរមនាម ជាព្រះប្រធានកត្តិយស នៃកាកបាទក្រហមកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជូបត្ថម្ភជាព្រះរាជទ្រព្យ ផ្ទាល់ចំនួន ៣,០០០ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២១ ដើម្បីគាំទ្រសកម្មភាព មនុស្សធម៌ក្នុងការជួយ សង្រ្គោះប្រជានុរាស្រ្ត ជួបការលំបាកផ្សេងៗ ៕...
ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុទទួល​ជួប លោក NARUGAWA Kazuya ជាទីប្រឹក្សាថ្មី JICA

ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុទទួល​ជួប លោក NARUGAWA Kazuya ជាទីប្រឹក្សាថ្មី JICA

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានទទួល​ជួបបដិសណ្ឋារកិច្ច និងសំណេះ សំណាល ជាមួយ លោក NARUGAWA Kazuya ជាទីប្រឹក្សាថ្មី JICA អម កសស ។ លោក NARUGAWA Kazuya បានប្រគល់ជូននូវពានរង្វាន់ “FY 2019 International Lifetime Contribution Award" ពីសមាគមវិស្វករសំណង់ស៊ីវិលជប៉ុន (JSCE)ដល់ លោក​​ ​​លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែ ស្វយ័ត ក្រុងព្រះសីហនុ ដែលមានស្នាដៃឆ្នើមក្នុងការចូលរួមចំណែក ក្នុងវឌ្ឍនភាពផ្នែកវិស្វកម្មសំណង់ស៊ីវិលជប៉ុន និងជួយជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងជប៉ុន និងកម្ពុជា ក្នុងបុព្វហេតុ នៃការអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមក។...