ចៅក្រមតុលាការក្រុងភ្នំពេញ នឹងសួរលោក ស៊ុន សារឿន ក្នុងបណ្តឹងទាមទារប្រាក់ជំពាក់១៥០០០ដុល្លារ ហើយសែកចេញស្អុយ
ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នឹងសាកសួរលោក ស៊ុន សារឿន ក្នុងបណ្តឹងទាមទារប្រាក់ជំពាក់ចំនួន១៥០០០ម៉ឺនដុល្លារ ដែលលោកចេញស្អុយ មិនមានសាច់ប្រាក់សម្រាប់ម្ចាស់។
យោងតាមដីកាកោះ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ របស់លោកស្រី ស៊ លីណា ចៅក្រមស៊ើប បានឲ្យដឹងថា លោក ស៊ុន សារឿន ត្រូវចូលខ្លួនបំភ្លឺចំពោះបណ្តឹងពីស្ត្រីម្នាក់ ឈ្មោះ អ៊ុន ស្រីវី អាយុ៣០ មានទីលំនៅក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលបានប្តឹងទាមទារប្រាក់ជំពាក់។
លោកស្រីចៅក្រមបានបញ្ជាក់នៅក្នុងដីកាកោះនេះថា លោក ស៊ុន សារឿន ជាប់សង្ស័យក្នុងបទល្មើស «មិនបំពេញកាតព្បកិច្ច ដែលអាចជួញដូរបាន» ដែលជាបទល្មើសព្រហ្មទណ្ឌ។
យោងតាមប្រភពច្បាស់ការណ៍ ដែលដឹងរឿងវិវាទជំពាក់ប្រាក់នេះ បានប្រាប់ Daily-Khmer ឲ្យដឹងថា អ្នកស្រី អ៊ុន ស្រីវី បានដាក់ពាក្យបណ្តឹងចូលសាលដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ដោយអះអាងថា លោក ស៊ុន សារឿន ជំពាក...








