តុលាការក្រុងភ្នំពេញ បើកសវនាការសំណុំរឿងរឹបអូសទ្រព្យលោក ស៊ុន សារឿន បោកប្រាក់ជាងកន្លៈលានដុល្លារ
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ នឹងបើកសវនាការលើបណ្តឹងអនុវត្តដីការក្សាការពារ ក្នុងសំណុំរឿងព្រហ្មទណ្ឌបោកប្រាក់ជាងកន្លៈលានដុល្លារ ប្រព្រឹត្តឡើងដោយបុរសម្នាក់ អះអាងខ្លួនថា ជាមន្ត្រីយោធា។
យោងតាមដីកាកោះឲ្យចូលរួមសវនាការ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ របស់លោក សេង រិទ្ធី ចៅក្រមស៊ើបក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ បានឲ្យដឹងថា សវនាការនេះ គឺធ្វើឡើងក្នុងសំណុំរឿងរើបអូសចលនទ្រព្យ និងអចលនទ្រព្យពីបុរសអាយុ៥២ឆ្នាំ ឈ្មោះ ស៊ុន សារឿន ដែលរងបណ្តឹងពីម្ចាស់ប្រាក់ចំនួនប្រាក់៥២៤ ១៤៥ដុល្លារ ហើយត្រូវតុលាការរឹបអូសដោយបង្ខំ ដើម្បីធានាសងបំណុលខាងលើនេះ។
កាលពីដើមកក្កដា ឆ្នាំ២០២០ ចៅក្រមស៊ើបនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចរឹបអូសចលនាទ្រព្យនិងអចលនាទ្រព្យ ជិត២០ប្រភេទ ពីលោក ស៊ុន សារឿន ក្នុងករណីជំពាក់លុយគេ ជាងកន្លៈលានដុល្លារ ហើយគេចវេសមិនព្រមសង។
សេចក្តីសម្រេចរឹបអូសដោយបង្ខំនេះ គឺធ្វើឡើងបន្ទា...








