ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

លោក ឃួង ស្រេងថ្លែងថា ស្ថានីយ៍បូមទឹកទួលសំពៅនឹងដាក់ឲ្យដំណើរការបូមទឹកនៅចុងសប្តាហ៍នេះហើយ

លោក ឃួង ស្រេងថ្លែងថា ស្ថានីយ៍បូមទឹកទួលសំពៅនឹងដាក់ឲ្យដំណើរការបូមទឹកនៅចុងសប្តាហ៍នេះហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកទួលសំពៅនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ (ផ្លូវកប់ស្រូវ) ស្ថិតនៅក្នុងសង្កាត់ គោករកា ខណ្ឌព្រែកព្នៅ គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ បាន​​បើកការ​​ដ្ឋានសម្រេចសាងសង់បាន៩៨% ហើយ ដោយគ្រោងនឹងដាក់ឲ្យដំណើរការបូមទឹកនៅចុងសប្តាហ៍នេះហើយ ។ បើតាមការបញ្ជាក់ឲ្យដឹងពីមន្ដ្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ខែសីហាឆ្នាំ២០ ២០នេះថា ការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកទួលសំពៅ នឹងដាក់អោយដំណើរការបូមទឹកចុងសប្តាហ៍នេះហើយ ។ ដោយគិតត្រឹមថ្ងៃទី១០ខែសីហាឆ្នាំ២០២០ការដ្ឋាននេះ សម្រេចសាងសង់បាន​៩៨% ដែលមានម៉ូទ័របូមទឹកទំហំ ១ម៉ែត្រ ចំនួន ៤គ្រឿង មានសមត្ថភាពបូមទឹកបន្ថែម ១២ម៉ែត្រគូបក្នុង១វិនាទី ធ្វើអោយសមត្ថភាពបូមទឹកថ្មីសរុប ១៧ម៉ែត្រក្នុង១វិនាទី សម្រាប់ដោះស្រាយបញ្ហាទឹកលិចនៅភូមិសាស្ត្រក្នុងខណ្ឌ សែនសុខខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ។ ស្ថានីយបូមទឹកទួលសំពៅបាននិងកំពុងសាងសង់ពង្រីកសមត្ថភាពបូមទឹកបន្ថែមចំនួនចំន...
មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យ ពន្លឿន ការសាងសង់ទំនប់ស្ទាក់ទឹកសាលាតាអន និងទំបន់ស្ទាក់ទឹកដូនទ្រី

មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យ ពន្លឿន ការសាងសង់ទំនប់ស្ទាក់ទឹកសាលាតាអន និងទំបន់ស្ទាក់ទឹកដូនទ្រី

ព័ត៌មានជាតិ
បាត់ដំបង៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម អមដំណើរដោយ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង និងគណៈ ប្រតិភូក្រសួង អញ្ជើញចុះពិនិត្យការសាងសង់ទំនប់ស្ទាក់ទឹកសាលាតាអន និងទំបន់ស្ទាក់ទឹកដូនទ្រី ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។ គម្រោងស្ទាក់ទឹកសាលាតាអន ដែលហៅថា គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន គឺជាគម្រោងមួយក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារ ណរដ្ឋកូរ៉េ ហើយគម្រោងនេះ បានចាប់ផ្តើមដំណើរការធ្វើការសាងសង់កាលពីខែមករា ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២១ បច្ចប្បន្ននេះ គម្រោងបានធ្វើការសម្រេចបាន ប្រមាណ៧០ ភាគរយលើទំហំការងារសរុបរបស់គម្រោង។ ចំពោះគម្រោងស្ទាក់ទឹកសាលាតាអន នេះត្រូវបានសាងសង់បញ្ចប់គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន អាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវ វស្សាបាន ចំនួន១១.០០០ហិកតា ផ្ទៃដីស្រូវប្រាំងបាន ចំនួន៤.០០០ហិកតា។ ក្រោយពីគណៈ...
លោក សេរី កុសល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ សូមគោរពចូលរួមពិធីចម្រើនជន្មាយុគម្រប់ ៦៨ ឈានចូល ៦៩​​ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

លោក សេរី កុសល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ សូមគោរពចូលរួមពិធីចម្រើនជន្មាយុគម្រប់ ៦៨ ឈានចូល ៦៩​​ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
លោក សេរី កុសល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងលោកជំទាវ បុត្រា បុត្រីរួមនិងសហការីទាំងអស់ សូមគោរពចូលរួមពិធីចម្រើនជន្មាយុគម្រប់ ៦៨ ឈានចូល ៦៩​​ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សូមគោរពសម្ដែងនូវមោទនភាព និងកោតសរសើរបំផុតចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រីធ្វើឲ្យប្រទេ​​សកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី និងអភិវឌ្ឍលើគ្រប់វិស័យ ។ ជាថ្មីម្ដងទៀត សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និង ទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗជាទីស្រឡាញ់។ សូមទទួលបានជោគជ័យលើគ្រប់ភារកិច្ច និងសូមបានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ ...
លោក ឱក សុជាតិ ទីប្រឹក្សារាជរដ្ឋាភិបាល ថាន:ស្មើរដ្ឋមន្ត្រី សូមគោរពចូលរួមពិធីចម្រើនជន្មាយុគម្រប់ ៦៨ ឈានចូល ៦៩​​ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

លោក ឱក សុជាតិ ទីប្រឹក្សារាជរដ្ឋាភិបាល ថាន:ស្មើរដ្ឋមន្ត្រី សូមគោរពចូលរួមពិធីចម្រើនជន្មាយុគម្រប់ ៦៨ ឈានចូល ៦៩​​ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
លោក ឱក សុជាតិ ទីប្រឹក្សារាជរដ្ឋាភិបាល ថាន:ស្មើរដ្ឋមន្ត្រី និងលោកជំទាវ រួមនិងសហការី សូមគោរពចូលរួមពិធីចម្រើនជន្មាយុគម្រប់ ៦៨ ឈានចូល ៦៩​​ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សូមគោរពសម្ដែងនូវមោទនភាព និងកោតសរសើរបំផុតចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រីធ្វើឲ្យប្រទេ​​សកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី និងអភិវឌ្ឍលើគ្រប់វិស័យ ។ ជាថ្មីម្ដងទៀត សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និង ទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗជាទីស្រឡាញ់។ សូមទទួលបានជោគជ័យលើគ្រប់ភារកិច្ច និងសូមបានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ...
ភោជនីយដ្ឋានQK ត្រូវបានអនុញាតឲ្យបើកដំណើរការឡើងវិញ ដោយគោរពតាមស្តង់ដារអនាម័យ ការពារជំងឺឆ្លងកូវីដ១៩

ភោជនីយដ្ឋានQK ត្រូវបានអនុញាតឲ្យបើកដំណើរការឡើងវិញ ដោយគោរពតាមស្តង់ដារអនាម័យ ការពារជំងឺឆ្លងកូវីដ១៩

ព័ត៌មានជាតិ
(ភ្នំពេញ)៖ ភោជនីយដ្ឋាន QK បើកដំណើរការឡើងវិញហើយ ក្រោយពីបានគោរពតាមស្តង់ដារអនាម័យ ការពារជំងឺឆ្លងកូវីដ១៩ ស្តីពី ភោជនីយដ្ឋានទេសចរណ៍ សុវត្ថិភាព ឬវិធានសុវត្ថិភាពទេសចរណ៍ ក្រោមការចុះត្រួតពិនិត្យវាយតម្លៃស្តង់ដារពីប្រធានមន្ទីរទេសចរណ៍ រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធ កាលពីយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០។ នាឱកាសចុះត្រួតពិនិត្យលោក ម៉ម វាសនា ទីប្រឹក្សាក្រសួងទេសចរណ៍ និងជាប្រធានមន្ទីទេសចរណ៍រាជធានីភ្នំពេញ ពិនិត្យឃើញថាភោជនីយដ្ឋាន QK បានរៀបចំដាក់តុអាហារមានគម្លាតពីគ្នា មានម៉ាស៊ីនស្កេនកម្ដៅ នៅច្រកទ្វាចូល និងមានម៉ាស៊ីនសម្លាប់មេរោគទាំងច្រកចេញ ទាំងច្រកចូល និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ជាមួយគ្នានេះលោក ម៉ម វាសនា ក៏បានណែនាំបន្ថែមទាក់ទងនឹងការបើកសម្លេង តន្រ្តី ក្នុងកំរិតមធ្យម ដើម្បីឲ្យត្រូវនឹងស្ដង់ដារ ភោជនីយដ្ឋាន។ លោក សុគន្ធ ថារ៉ាយុ ប្រធានគ្រប់គ្រងភោជនីយដ...
គម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបង ពោធិ៍សាត់និងខេត្តកោះកុងសម្រេចបាន៣៦,៤%ហើយ

គម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបង ពោធិ៍សាត់និងខេត្តកោះកុងសម្រេចបាន៣៦,៤%ហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បាត់ដំបង៖ លោក ម៉ា ស៊ុនហួត អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់លោក ទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារ នៃអង្គភាពគ្រប់គ្រងគម្រោង (PMU)និងអង្គភាព អនុវត្តគម្រោង (PIU)ចុះពិនិត្យវឌ្ឍន ភាពការងារសាងសង់ផ្លូវជាតិ លេខ១០ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) មន្ត្រីបច្ចេកទេសក្រោមឱវាទក្រសួង និងភាគី ពាក់ព័ន្ធផងដែរ។ លោកអនុរដ្ឋលេខាធិការ បានថ្លែងកោតសរសើរដល់ក្រុមហ៊ុនសាងសង់ដែលបានខិតខំប្រឹងប្រែងបំពេញការងារសាង សង់របស់ខ្លួន ដោយគិតរហូតមកទល់ពេលនេះសម្រេចបាន៣៦,៤% និងបានណែនាំឱ្យក្រុមហ៊ុនយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព និងសុខមាលភាពកម្មករ កម្មការនីផងដែរ។ សូមបញ្ជាក់ថា៖ ផ្លូវជាតិលេខ១០នេះតភ្ជាប់ ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង មានសក្តានុពលក្នុងការជំរុញការនាំចេញផលិតផលកសិកម្ម ជាពិសេសសម្រួលដល់ ការដឹកជញ្ជូនទំនិញប្រកប ដោយប្រសិទ្ធភាព និងចំណេញពេលផងដែរ៕ ...
ក្រសួងទេសចរណ៏ថា ក្នុងខែកក្កដាឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង ៧៤ ម៉ឺននាក់

ក្រសួងទេសចរណ៏ថា ក្នុងខែកក្កដាឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង ៧៤ ម៉ឺននាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា សម្រាប់ខែកក្កដា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរផ្ទៃក្នុងដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសមានចំនួនសរុប ៧៤០,០២៨នាក់ កើនឡើង ១៥.២% ធៀបនឹងខែមិថុនា ក្នុងនោះមានភ្ញៀវជាតិមាន ៧២៣,​២៣៨នាក់ កើនឡើង ១៥.៣៥% និងភ្ញៀវបរទេសមាន ១៦,៧៩០នាក់ កើនឡើង ៩.៩៩%។ ជាការកត់សម្គាល់ ក្នុងខែកក្កដានេះ ចំនួនភ្ញៀវទេសចរផ្ទៃក្នុងបានកើនឡើងដល់ជាង ៧៤ម៉ឺននាក់ គឺស្មើនឹងប្រមាណ ៧៥% នៃភ្ញៀវទេសចរផ្ទៃ​ក្នុងមុនកូវីដ១៩ ដែលលើសពីបណ្តាខែកន្លងមក ដែលមានចំនួនត្រឹមតែ ៦០-៦៥% ដែលនេះបង្ហាញពីសញ្ញាកាន់តែវិជ្ជមាននៃចលនាទេស​ចរណ៍ផ្ទៃ ខណៈ អាជីវកម្មទេសចរណ៍កាន់តែច្រើន ពិសេសសណ្ឋាគារ និងសេវាស្នាក់នៅនានា បានបើកដំណើរការឡើងវិញជាហូហែរ។ ប៉ុន្តែចំនួនភ្ញៀវហាក់មានភាពថមថយនៅសប្តាហ៍ចុងក្រោយនៃខែកក្កដានេះ ដោយសារអាកាសធាតុមានភ្លៀងធ្លាក់ខ្លាំងស្ទើរទូទាំងប្រទេស ព្រមជាមួយពត៌មាននៃការផ្ទុះឡើងវិញមួយចំនួននៃជំងឺកូវីដ១៩ នៅប្...
ឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយ លីលី ហ៊្វូត សូមគោរពចូលរួមពិធីចម្រើនជន្មាយុគម្រប់ ៦៨ ឈានចូល ៦៩​​ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន

ឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយ លីលី ហ៊្វូត សូមគោរពចូលរួមពិធីចម្រើនជន្មាយុគម្រប់ ៦៨ ឈានចូល ៦៩​​ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយ លីលី ហ៊្វូត បុត្រា បុត្រី រួមថ្នាក់ដឹកនាំក្រុមហ៊ុនទាំងអស់ សូមគោរពចូលរួមពិធីចម្រើនជន្មាយុគម្រប់ ៦៨ ឈានចូល ៦៩​​ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សូមគោរពសម្ដែងនូវមោទនភាព និងកោតសរសើរបំផុតចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រីធ្វើឲ្យប្រទេ​​សកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី និងអភិវឌ្ឍលើគ្រប់វិស័យ ។ ជាថ្មីម្ដងទៀត សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និង ទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗជាទីស្រឡាញ់។ សូមទទួលបានជោគជ័យលើគ្រប់ភារកិច្ច និងសូមបានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ ...
លោក ឃួង ស្រេង ៖ណែនាំដល់មន្ទីរជំនាញត្រូវលុប បំបាត់កន្លែងលក់ហ្គាសអាណាធិបតេយ្យ អោយអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

លោក ឃួង ស្រេង ៖ណែនាំដល់មន្ទីរជំនាញត្រូវលុប បំបាត់កន្លែងលក់ហ្គាសអាណាធិបតេយ្យ អោយអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌ មន្ទីរជំនាញត្រូវលុបបំបាត់កន្លែងលក់ហ្គាសអាណាធិបតេយ្យ អោយអស់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់របស់ប្រជាពលរដ្ឋ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់អាជ្ញាធរខណ្ឌ និងមន្ទីរជំនាញពាក់ព័ន្ធត្រូវសហការគ្នាជាមួយនឹងអាជ្ញាធរខណ្ឌទំាង ១៤ ដើម្បីចុះត្រួតពិនិត្យកន្លែងលក់ហ្គាសនានា ស្វែងយល់ពីទិដ្ឋភាពច្បាប់ សម្ភារៈបច្ចេកទេសស្តង់ដារ និងឧបករណ៍ការពារ ដើម្បីធានាថាអាជីវកម្មនេះគ្មានផលរំខានឬបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនិង បរិស្ថាន។ លោក ឃួង ស្រេង បានណែនាំបែបនេះ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ។ លោក ឃួង ស្រេង បានបញ្ជាក់ថា បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញ មានកន្លែងលក់ហ្គាសនិង បញ្ជូលហ្គាស ជាច្រើន ហើយកន្លែងខ្លះគ្មានស្តង់​ដារបច្ចេកទេស បើប្រាស់ធុងហ្គាសចាស់ៗគ្មានគុណភាព ឬធុងស្...
លោកបណ្ឌិត រដ្ឋមន្រ្តី អ៊ិត សំហេង ប្រកាសសមាសភាពក្រុមប្រឹក្សាភិបាល ប.ស.ស អាណត្តិទី១!

លោកបណ្ឌិត រដ្ឋមន្រ្តី អ៊ិត សំហេង ប្រកាសសមាសភាពក្រុមប្រឹក្សាភិបាល ប.ស.ស អាណត្តិទី១!

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម បានចូលរួម​ក្នុងពិធីប្រកាសសមាភាពសមាជិកក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម អាណត្តិទី១ និង​​បានផ្តល់អនុសាសន៍លើកទឹកចិត្តបន្ថែមដល់មន្ត្រី ប.ស.ស គ្រប់ជាន់ថ្នាក់ ពិសេសក្រុមប្រឹក្សាភិបាល ប.ស.ស អាណត្តិថ្មីនេះ ត្រូវដាក់ចិត្តបម្រើឲ្យអស់ពីកម្លាំងកាយចិត្តចំពោះប្រជាពលរដ្ឋ កម្មករនិយោជិត និងមន្ត្រីរាជការដទៃទៀតដែលទៅទទួលសេវា ប.ស.ស នៅតាមទីកន្លែងនានា។ ពិធីប្រកាសសមាភាពសមាជិកក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម អាណត្តិទី១នេះ ត្រូវបានធ្វើឡើងនាថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស។ លោក​បណ្ឌិតរដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្ន ប.ស.ស កំពុងមានប្រជាប្រិយភាពកាន់តែខ្លាំង និងមានការគាំទ្រយ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាន សូម្បីតែគណបក្សនយោបាយ...