ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចង់ឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌល ចែកចាយទំនិញក្នុងតំបន់អាស៊ាន
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញមហិច្ឆតាចង់ប្រែក្លាយកម្ពុជា ឱ្យទៅជាមជ្ឈមណ្ឌលចែកចាយ ទំនិញ នៅក្នុងតំបន់អាស៊ាន។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា តាមភូមិសាស្ត្រតំបន់អាស៊ាន កម្ពុជា ជាប្រទេសមួយនៅចំចំណុចកណ្តាល ដែលងាយស្រួលក្នុងការ តភ្ជាប់ការដឹកជញ្ជូន និងចែកចាយទំនិញ។
ព្រោះតែមើលឃើញនូវអំណោយផលលើភូមិសាស្ត្រនៃការដឹកជញ្ជូននេះហើយ ទើបលោកទេសរដ្ឋមន្ត្រីចង់ប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលចែកចាយទំនិញនេះ។
បច្ចុប្បន្ននេះក្រសួងបាននិងកំពុងស្វះស្វែងរកដៃគូវិនិយោគបង្កើតមជ្ឈមណ្ឌលនេះ ហើយអ្នកវិនិយោគរបស់ប្រទេសសិង្ហបុរីបង្ហាញចំណាប់ អារម្មណ៍ខ្ពស់លើ គម្រោងមួយនេះ។
នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូ ជួបប្រជុំពិភាក្សាស្ដីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ក្នុងការអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញ និងចរច...








