ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់ គោរពជូននូវ​​ពិធីចម្រើនជន្មាយុគម្រប់ ៦៩ឈានចូល៧០ឆ្នាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់ គោរពជូននូវ​​ពិធីចម្រើនជន្មាយុគម្រប់ ៦៩ឈានចូល៧០ឆ្នាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ សូមសម្ដែងនូវអំណរសាទរប្រកបដោយក្ដីគោរពស្រឡាញ់ដ៏ខ្ពស់ខ្ពស់បំផុត និងសូមគោរពជូនសព្ទសាធុការពរជ័យ សិរីមហាមង្គលប្រកបដោយសេចក្ដីគោរពរាប់អាន ដ៏ជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ។ លោកបណ្ឌិតបានថ្លែងថា«ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមសម្ដែងនូវមោទកភាព និងកោតសរសើរបំផុតចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ធ្វើឱ្យប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី និងអភិវឌ្ឍលើគ្រប់វិស័យ ។ ទន្ទឹមនឹងនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានដាក់ចេញនូវផែនការប្រក​បដោយប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីទប់ស្...
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ដល់ការលើកទឹកចិត្ដគំនូរសហសម័យនៅវិចិត្រសាលស្រាអាត(Sra Art) ដើម្បីអភិរក្សសិល្បៈវប្បធម៌ខ្មែរ

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ដល់ការលើកទឹកចិត្ដគំនូរសហសម័យនៅវិចិត្រសាលស្រាអាត(Sra Art) ដើម្បីអភិរក្សសិល្បៈវប្បធម៌ខ្មែរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឺទ្ធសភា និងអធិការកិច្ច បានអញ្ជើញទស្សនាគំនូរសហសម័យនៅ វិចិត្រសាល ស្រាអាត (Sra Art) និងផ្ដល់ការលើកទឹកចិត្ដ ក្នុងបំណង អភិរក្សសិល្បៈវប្បធម៌ខ្មែរ ដែល មានទីតាំង ស្ថិតនៅផ្ទះលេខ 7/9E0 មហាវិថីសុធារស ចន្លោះផ្លូវ ១៧៨ និងវត្តឧណ្ណាលោម នារសៀលថ្ងៃច័ន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។ កម្មវិធីនេះ ចូលរួមពីសំណាក់ លោកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតទូតបារាំងប្រចាំនៅកម្ពុជា លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខា ធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្រតិភូអមដំណើរ បានអញ្ជើញ ទស្សនានូវរូបគំនូរអមដោយការអត្ថាធិប្បាយយ៉ាងក្បោះក្បាយរបស់អ្នកនាង Cecile Eap Berg ។ ស្ថាបនិកខ្មែរ-បារាំង អ្នកនាង Cecile Eap Berg បានលើកឡើងថា៖ ស្រាអាត គឺជាវិចិត្រ...
ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សួនសមិទ្ធផលសំខាន់ៗ លើវិស័យរក្សាសន្តិភាព និងសកម្មភាពមីន ដែលស្ថិតនៅក្នុងចំណោមសួន ដែលកើតចេញពីនយោបាយឈ្នះ ឈ្នះ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងបានចាប់ផ្តើមបើកដំណេីរការសាងសង់ចាប់ពីពេលនេះតទៅ នៅបរិវេណវិមានឈ្នះ ឈ្នះ រាជធានីភ្នំពេញ។ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ពិធីបញ្ចុះបឋមសិលាសាងសង់សួនសមិទ្ធផលសំខាន់ៗ វិស័យរក្សាសន្តិភាព និងសកម្មភាពមីន នឹងធ្វើឡើងក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម និងជាអនុប្រធានគណៈ កម្មាធិការជាតិ សម្របសម្រួលកិច្ចការបញ្ចូនកងកម្លាំង ចូលរួមបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ។ សូមជម្រាបថា សួនសមិទ្ធផលទាំង៤រួមមានទី១៖ សួនឃឿនការពារជាតិ របស់កងយោធពលខេមរភូមិន្ទ ដែលលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ, ទី...
លោក ហេរ៉ូ សុជាតិ អបអរសាទរដល់ថ្នាក់ដឹកនាំDaily-Khmer ត្រូវតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនស៊ុបភើ អេប តិចណូឡូជី ម.ក

លោក ហេរ៉ូ សុជាតិ អបអរសាទរដល់ថ្នាក់ដឹកនាំDaily-Khmer ត្រូវតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនស៊ុបភើ អេប តិចណូឡូជី ម.ក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ហេរ៉ូ សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលទទួលបន្ទុកជាអគ្គនាយក​ក្រុមហ៊ុន Top4 Realty និងថ្នាក់ដឹកនាំ​ ​​សូម​អបអរសាទរដល់លោក​នាយកការផ្សាយ Daily-Khmer ត្រូវតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនស៊ុបភើ អេប តិចណូឡូជី ម.ក។ លោក​បាន​ថ្លែងថា« ខ្ញុំនិងភរិយា សូមព្រះបារមីព្រះមហាសេ្វត​ច្ឆត្រ និងវត្ថុស័កិ្ដសិទិ្ធក្នុងលោកប្រោះប្រទានពរជ័យ សិរីមង្គលជូន លោក ហៃ ស៊ីណា (វឌ្ឍនា) ចាងហ្វាង សារព័ត៌មានដេលីខ្មែរ ក្នុងឱកាសត្រូវដែល លោក ហៃ ស៊ីណា (វឌ្ឍនា) ជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនស៊ុបភើ អេប តិចណូឡូជី ម.ក»។ សូមជូនពរលោកឲ្យមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ឈ្នះអស់មារសត្រូវ គ្រប់ទិសទី ហើយ​សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមបីបាច់ថែរក្សា លោក ហៃ ស៊ីណា (វឌ្ឍនា) ព្រមទាំងក្រុមគ្រួសារ ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ...
លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកឧកញ៉ា អែល សារ៉ុមជួយឧបត្ថម្ភការកសាងផ្លូវបេតុង១ខ្សែប្រវែង៧៤០០ម៉ែត្រ និងទទឹង៧តភ្ជាប់ទៅផ្លូវជាតិលេខ៨នៅក្នុងឃុំទងត្រឡាច ខេត្តកំពង់ចាម

លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកឧកញ៉ា អែល សារ៉ុមជួយឧបត្ថម្ភការកសាងផ្លូវបេតុង១ខ្សែប្រវែង៧៤០០ម៉ែត្រ និងទទឹង៧តភ្ជាប់ទៅផ្លូវជាតិលេខ៨នៅក្នុងឃុំទងត្រឡាច ខេត្តកំពង់ចាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន និងលោក ឧកញ៉ា អែល សារ៉ុម អគ្គនាយក ប៊ុន វុត្ថា បានថ្លែងថា សូមចងចាំទុកជាប្រវត្តិសាស្រ្ត ចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលផ្តល់អំណោយដ៍ថ្លៃថ្លាដោយជួយឧបត្ថម្ភការកសាងផ្លូវបេតុង១ខ្សែប្រវែង៧៤០០ម៉ែត្រ និងទទឹង៧តភ្ជាប់ទៅផ្លូវជាតិលេខ៨នៅក្នុងឃុំទងត្រឡាច ខេត្តកំពង់ចាម។ ការថ្លែងរបស់លោកខាងលើធ្វើឡើងនៅ ថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០ ដោយលោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោកឧកញ៉ា អែល សារ៉ុម អគ្គនាយកក្រុមហ៊ុន K E P Group និងលោក ប៊ុន វុត្ថា អគ្គនាយកក្រុមហ៊ុន S-Auto បាននាំនូវ គ្រឿងឧបភោគ បរិភោគ គ្រឿងភេសជ្ជះ ម៉ាស ថ្នាំពេទ្យ។ លើសពីនេះមានថវិកាមួយចំនួនជាអំណោយរបស់លោកឧត្តមសេនីយ ហ៊ុន ម៉ាណែត ផ្តល់ជូនកងវិស្វកម្មដែលកំពុងឈរជើង បើកការដ្ឋានស...
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យការប្រមូលផលស្រូវនៅឃុំបឹងណាយ ស្រុកព្រៃឈរ និងនៅឃុំគោករវៀង ស្រុកជើងព្រៃ

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យការប្រមូលផលស្រូវនៅឃុំបឹងណាយ ស្រុកព្រៃឈរ និងនៅឃុំគោករវៀង ស្រុកជើងព្រៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត និង លោកស្រី អភិបាលរងខេត្ត  រួមជាមួយអាជ្ញាធរស្រុកព្រៃឈរ ស្រុកជើងព្រៃ និងអាជ្ញាធរឃុំ នៅព្រឹកថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២០ បានចុះពិនិត្យការងារបង្កបង្កើនផលស្រូវវស្សា  និងការប្រមូលផលស្រូវប្រមាណ ៥១២ហិកតា នៅភូមិប្រវ៉ាស់ ឃុំបឹងណាយ ស្រុកព្រៃឈរ  ដែលតំបន់នេះប្រើប្រភពទឹកអាងទឹកឆា សម្រាប់ការស្រោចស្រព ។ លោកអភិបាលខេត្ត បានជម្រុញ និងលើកទឹកចិត្តប្រជាកសិករឲ្យបន្តខិតខំធ្វើការបង្កបង្កើនផលដាំដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗ ដើម្បីជួយទ្រទ្រង់ដល់ជីវភាពគ្រួសារឲ្យកាន់តែល្អប្រសើរ។ ជាមួយគ្នានេះសំរាប់តំបន់ដែលរងផលប៉ះពាល់កង្វះទឹក លោកអ៊ុន ចាន់ដា បានណែនាំមន្ទីរជំនាញ ឲ្យធ្វើសិក្សាលើកជាគម្រោងការកសាងប្រព័ន្ធធារាសាស្ត្រ ដើម្បីបង្កលក្ខណៈជូនប្រជាពលរដ្ឋកសិករក្នុងការងារបង្កបង្កើនផល និងចៀសផុតបាននូវផលប៉ះពាល់ដោយសារខ្វះទឹកស្រោចស្រពនាពេលអនាគត ។ ជាមួយគ្នានេះលោកអភិបាលខេត្ត បានចុះពិនិត...
ក្រសួងទេសចរណ៍ ចាប់ផ្តើមបើកដំណើរការកញ្ចប់ទស្សនកិច្ចកម្សាន្ត ក្នុងតម្លៃពិសេសទៅកាន់ខេត្តសៀមរាប និងតំបន់ទេសចរណ៍ផ្សេងៗ

ក្រសួងទេសចរណ៍ ចាប់ផ្តើមបើកដំណើរការកញ្ចប់ទស្សនកិច្ចកម្សាន្ត ក្នុងតម្លៃពិសេសទៅកាន់ខេត្តសៀមរាប និងតំបន់ទេសចរណ៍ផ្សេងៗ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ បានរៀបចំជាកញ្ចប់ទស្សនកិច្ចកម្សាន្តទៅកាន់ខេត្តសៀមរាប និងតំបន់ផ្សេងៗ រួមនឹងការផ្សព្វផ្សាយមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាខ្មែរ នៅខេត្តសៀមរាប ក្នុងតម្លៃពិសេសដែលមិនធ្លាប់មាននឹងការស្នាក់នៅក្នុងសណ្ឋាគារដ៏ប្រណិត  និងការទទួលទានម្ហូបអាហារដ៏មានឱជារស នៅក្នុងបរិយាកាសដ៏ល្អសាក សមបំផុតក្នុងដំណើរកម្សាន្តផងដែរ។ នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការក្រសួងទេសចរណ៍ ដើម្បីផ្សព្វផ្សាយពីកញ្ចប់ទស្សនកិច្ចកម្សាន្តក្នុងតម្លៃពិសេសនេះ លោក ឈុន មករា ប្រធាននាយកដ្ឋានទីភ្នាក់ងារដឹកជញ្ជូន និងមគ្គុទ្ទេសក៍ទេសចរណ៍ បានបញ្ជាក់ថា គោលដៅសំខាន់នៃកញ្ចប់ទស្សនកិច្ចកម្សាន្តនេះ គឺដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង ធ្វើដំណើរកម្សាន្តតាមរយៈកញ្ចប់ទស្សនកិច្ច ដែលបង្កើតជាតម្លៃនៃដំណើរកម្សាន្ត បទពិសោធន៍ថ្មី និងធានាបាននូវសុវត្ថិភាពជូនទេសចរណ៍ក្នុងដំណាក់កាលជំងឺកូវីដ-១៩ ពិសេសត្រៀមទទួលទេសចរ ក្នុងអំឡ...
ក្រសួងសាធារណៈការ និងដឹកជញ្ជូន នឹងដាក់កាមេរ៉ាឆ្លាតវៃស្វ័យប្រវត្តិចាប់ល្បឿនរួចផាកពិន័យដល់ផ្ទះ

ក្រសួងសាធារណៈការ និងដឹកជញ្ជូន នឹងដាក់កាមេរ៉ាឆ្លាតវៃស្វ័យប្រវត្តិចាប់ល្បឿនរួចផាកពិន័យដល់ផ្ទះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ផ្លូវជាតិ លេខ៣និងផ្លូវមួយចំនួនក្នុងប្រទេសកម្ពុជាបានដាក់ កាមេរ៉ាឆ្លាតវៃបង្កប់ចាំថត អ្នកបើកលើស ល្បឿន កំណត់រួចបញ្ជូនការផាកពិន័យដល់ផ្ទះ អ្នកល្មើស តែម្តង។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់បែបនេះ ក្នុងពិធីប្រគល់រនាំងផ្លាកសញ្ញាគោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ៣០០ផ្ទាំងជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដើម្បីចូលរួមចំណែកទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​។ លោក ស៊ុន ចាន់ថុល បានបន្ថែមថា ផ្លូវជាតិលេខ៣ នឹងបង្កប់កាមេរ៉ាឆ្លាតវៃដល់ទៅ ១០ គ្រាប់ បន្ថែមលើកាមេរ៉ាចល័តរបស់សមត្ថកិច្ច។ លោកបន្ដថា បញ្ហាគឺតាមផ្លូវ ដែលត្រូវ ចាប់ការបើកបរ លើសល្បឿនកំណត់ទាំងនោះ ពុំមានស្លាកសញ្ញាកំណត់ល្បឿន ឬ មានដែរតែដួលរលំ និង រលុប ជាដើម ទើបផ្តល់ការលំបាកដល់អ្នកបើកបរក្នុងការកំណត់ល្បឿនឲ្យបានត្រឹមត្រូវបានច្បាប់។ លោកបានឱ្យដ...
ពលរដ្ឋខ្មែរចំនួន៧៩នាក់ ត្រឡប់ពីប្រទេសហ៊្សកដានី ឥណ្ឌា និងប៉ាគីស្ថាន មកដល់កម្ពុជានៅថ្ងៃទី១៣ ខែកក្កដានេះ

ពលរដ្ឋខ្មែរចំនួន៧៩នាក់ ត្រឡប់ពីប្រទេសហ៊្សកដានី ឥណ្ឌា និងប៉ាគីស្ថាន មកដល់កម្ពុជានៅថ្ងៃទី១៣ ខែកក្កដានេះ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖  ប្រជាពលរដ្ឋខ្មែរចំនួន៧៩នាក់ បានវិលត្រឡប់មកពីប្រទេសហ្ស៊កដានី ឥណ្ឌា និងប៉ាគីស្ថាន ចូលមកដល់កម្ពុជាវិញ តាមជើងហោះហើរចំនួន២ផ្សេងគ្នា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នេះ។ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា ដោយមានកិច្ចខិតខំប្រឹងប្រែង និងសម្របសម្រួលរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប ពលករខ្មែរចំនួន២៨នាក់ និងទារក១នាក់ ត្រូវបានរោងចក្រវាយនភណ្ឌចំនួន២ (Vega Textile Co., Ltd. និង Camel Textile International Corporation) នៅប្រទេសហ៊្សកដានី បញ្ឈប់កិច្ចសន្យាការងារ ដែលពួកគាត់នឹងធ្វើដំណើរចេញពីប្រទេសហ៊្សកដានី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដោយឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ហើយនឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៨និង១៥ព្រឹក តាមជើងយន្តហោះលេខ 8M1105។ ពលករខ្មែរចំនួន២៨នាក់នេះ គឺស្ថិតក្នុងចំណោមពលករខ្មែរសរុបចំនួន៨៣ ដែលកំពុងធ្វើការងារនៅក្...
គណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់ពីកសិដ្ឋានដាំបន្លែរបស់កសិករនៅខេត្តព្រះវិហារ

គណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់ពីកសិដ្ឋានដាំបន្លែរបស់កសិករនៅខេត្តព្រះវិហារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះវិហារ៖ លោកណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាន រួមដំណើរជាមួយគណៈ ប្រតិភូ គណៈកម្មការទី៣ នៃរដ្ឋសភាដឹកនាំដោយ លោក ឡូយ សុផាត ប្រធានគណៈកម្មការផែនការវិនិយោគកសិកម្ម អភិវឌ្ឍន៍ជន បទបរិស្ថាន និងធនធានទឹក និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដើម្បីធ្វើការសិក្សាឈ្វេងយល់ពីសមិទ្ធផល រីកចម្រើន និងបញ្ហាប្រឈមនានារបស់ខេត្ត ដើម្បីដោះស្រាយឱ្យចំគោលដៅ និងបន្តចុះជួបសំណេះសំណាល និងសិក្សាឈ្វេងយល់ពីសមត្ថផលផលិត កសិកម្មបន្លែរបស់កសិករដាំ បន្លែអាជីពនៅភូមិស្ថាពរ ក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។ អ្នកស្រី សោម ឌៀប អ្នកជោគជ័យក្នុងការដាំបន្លែ បានរៀបរាប់ថា ក្រោយពីទទួលបានការជួយឧបត្ថម្ភគាំទ្រពីគម្រោង ឆេន Chain និងមន្ត្រីជំនាញនៃ មន្ទីរកសិកម្ម ខេត្តព្រះវិហារ តាំងពីឆ្នាំ២០១៨មក អ្នកស្រីមានលទ្ធភាពពង្រីកផ្ទៃដីដាំដុះ រហូតដល់ ៧០០០ ម៉ែត្រការ៉េ ក្នុងរដូវប្រា...