ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

លោក លឹម គានហោ អញ្ជើញពិនិត្យគម្រោងលំហាច ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

លោក លឹម គានហោ អញ្ជើញពិនិត្យគម្រោងលំហាច ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

នយោបាយ, ព័ត៌មានជាតិ
កំពង់ឆ្នាំង៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញពិនិត្យគម្រោងលំហាច មានទីតាំងស្ថិតនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ រួមដំណើរពីអស់លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីបច្ចេកទេសរបស់ក្រសួង រួមជាមួយគណៈអភិបាលខេត្តកំពង់ឆ្នាំង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តផងដែរ។  គម្រោងលំហាច ជាអនុគម្រោងមួយ ក្នុងចំណោមអនុគម្រោងទាំងប្រាំមួយ នៃគម្រោងកែលម្អ និងស្តារឡើងវិញ នូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប ក្រោមហិរញ្ញប្បទានសម្បទានរបស់ប្រទេសជប៉ុន។ គម្រោងនេះត្រូវបានចាប់ផ្តើមធ្វើការសាងសង់ កាលពីខែមីនា ឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់នៅចុងខែធ្នូ ឆ្នាំ ២០២០ ដែលគិតមកដល់ថ្ងៃនេះ ការងារសម្រេចបានប្រមាណ៨៤,៧ភាគរយ លើទំហំការងារសរុបរបស់គម្រោង។ ទំហំការងារដែលបាននិងកំពុងអនុវត្ត រួមមាន៖ ១- សំណង់ក្បាលហុងទឹក (Headworks) ចំន...
ក្រសួងសាធារណៈការនិងដឹកជញ្ជូន កំពុងពិចារណា បិទរថភ្លើងទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ

ក្រសួងសាធារណៈការនិងដឹកជញ្ជូន កំពុងពិចារណា បិទរថភ្លើងទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន កំពុងពិចារណានៃការបិទ ដំណើរការដឹកជញ្ជូន តាមខ្សែ រថភ្លើងស្ថានីយអយស្ម័យយានភ្នំពេញឆ្ពោះទៅ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ  ។ ថ្លែងក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផល ការងារ សុវត្ថិភាពច រាចរណ៍ ផ្លូវគោកប្រចាំឆមាស ទី ១ ឆ្នាំ ២០២០ កាលពីរសៀលថ្ងៃទី៩ ខែកក្កដានេះ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ខ្សែរថភ្លើងនេះ ដោយសារពលរដ្ឋមិនសូវនិយម ជិះរថភ្លើង ហើយក៏ដើម្បីបញ្ចៀស គ្រោះថ្នាក់ចរាចរណ៍លើផ្លូវ រថភ្លើងនេះផង ។ សូមបញ្ជាក់ថា ក្រសួងសាធារណការនិង ដឹកជញ្ជូន និងក្រុមហ៊ុនRoyal Railwayរបស់អ្នកឧកញ៉ាគិត ម៉េង បានសម្ពោធ ដាក់ឱ្យ ប្រើប្រាស់ សេវាដឹកជញ្ជូន អ្នកដំណើរ ពីស្ថានីយ៍ រថភ្លើង ភ្នំពេញឆ្ពោះទៅ អាកាស យានដ្ឋាន អន្តរជាតិ ភ្នំពេញកាលពី ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៨។គោលបំណង នៃការដាក់ ឱ្យ ដំណើរការខ្សែ រថភ្លើងនេះគឺដើម្បីចូលរួមកាត់បន្ថយ ការស្ទះចរាច រណ៍ និងជួយសម្រួលពេលវេ...
ការផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រា នឹងត្រូវអនុវត្តនៅកន្លែងតែមួយ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មនៅខែកញ្ញាខាងមុខនេះ

ការផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រា នឹងត្រូវអនុវត្តនៅកន្លែងតែមួយ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មនៅខែកញ្ញាខាងមុខនេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នីតិវិធីផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រារួមគ្នានៅកន្លែងផ្តល់សេវាតែមួយ ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ កាត់បន្ថយពេលវេលា ឱ្យមានតម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស បានឯកភាព​គ្នា​ គ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុង​ ខែកញ្ញា ឆ្នាំ២០២០ នេះ ។ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ លោក ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបប្រជុំពិភាក្សាការងារជាមួយលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អំពីកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធផ្ទេរកម្មសិទ្ធិយានជំនិះរួមគ្នា និងពិនិត្យទៅលើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពី បែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានជំនិះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និង នាយកដ្ឋានព័ត៌មានវិទ្យានិងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គនាយកដ្ឋានពន...
សូមបងប្អូនប្រជាពលរដ្ឋខ្មែរ អបអរសាទរបុណ្យ «រុក្ខទិវា» ០៩កក្កដាឆ្នាំ២០២០

សូមបងប្អូនប្រជាពលរដ្ឋខ្មែរ អបអរសាទរបុណ្យ «រុក្ខទិវា» ០៩កក្កដាឆ្នាំ២០២០

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បុណ្យ«រុក្ខទិវា»ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងអោយប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស។ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងចូលរួមស្រឡាញ់ថែរក្សាការពារព្រៃឈើ នឹងចូលរួមដាំដុះ កូនឈើថែរក្សាការពារបរិស្ថានធម្មជាតិឲ្យបានគង់វង្សនៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ ដល់ការរស់នៅរបស់ខ្លូនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទផង ព្រមទាំងប្រព័ន្ធជីវៈចម្រុះជាច្រើនផងដែដែលជាសម្បត្តិរបស់មនុស្សជាតិនៅគ្រប់ជំនាន់៕...
ឯកអគ្គរដ្ឋទូតគូបា៖ សសើរកម្ពុជា ទុបស្កាត់បានមិនមានការរីករាលដាល និងមិនមានអ្នកស្លាប់ ដោយជំងីកូវីដ-១៩

ឯកអគ្គរដ្ឋទូតគូបា៖ សសើរកម្ពុជា ទុបស្កាត់បានមិនមានការរីករាលដាល និងមិនមានអ្នកស្លាប់ ដោយជំងីកូវីដ-១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ស្រី កិត្តិស្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានទទួលជួប លោកស្រី លីអឹកា រ៉ូឌ្រីហ្គេ បារីយ៉ូស (Liurka Rogriguez Barrios)ឯកអគ្គរដ្ឋទូត ប្រទេសគូបាប្រចាំនៅកម្ពុជា ក្នុងគោល បំណង សម្ដែងការគួរសមកាលពី ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ។ លោកស្រី ម៉ែន សំអន បានអគុណចំពោះរដ្ឋាភិបាលគូបា កម្ពុជាមិនអាចបំភ្លេចបាននូវចំណងការទូតរវាងប្រទេសទាំងពីរដែលមានរយៈពេល ៦០ឆ្នាំមកនេះ ដោយបានចាប់ផ្តើមឡើងតាំងពីព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនៈកោដ្ឋ អតីតៈព្រះ មហាក្សត្រនៃ ព្រះរាជា ណាចក្រកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៦០ ។ លោកស្រីកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ថា នៅពេលដែលកម្ពុជាត្រូវបានប្រទេសលោកខាងលិច និងបណ្តាប្រទេសមួយចំនួន បានហ៊ុំព័ទ្ធសេដ្ឋកិច្ចកម្ពុជា ប្រទេសគូបា បានជួយដល់កម្ពុជាលើវិស័យមួយចំនួនដូចជា សុខាភិបាល វប្បធម៌ អប់រំនិងកីឡាជាដើ...
លោក ឃួង ស្រេង៖ បញ្ជាឲ្យអាជ្ញាធរខណ្ឌ និងសង្កាត់ស្ទឹងមានជ័យទី៣ ត្រូវចាត់វិធានការចំពោះអ្នកចាក់ដីរំលោភលើប្រឡាយលូប្រាំ

លោក ឃួង ស្រេង៖ បញ្ជាឲ្យអាជ្ញាធរខណ្ឌ និងសង្កាត់ស្ទឹងមានជ័យទី៣ ត្រូវចាត់វិធានការចំពោះអ្នកចាក់ដីរំលោភលើប្រឡាយលូប្រាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យ អាជ្ញាធរខណ្ឌ និងសង្កាត់មានជ័យទី៣ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកចាក់ដីរំលោភលើប្រឡាយលូប្រាំរំលោភយកដីប្រឡាយជាច្រើនម៉ែត្រ ។បើមិនកាយដីរំលោភលើប្រឡាយនេះទេរដ្ឋបាលរាជធានីភ្នំពេញនិងមានវិធានការធ្ងន់ធ្ងរ ដោយនឹងធ្វើពាក្យបណ្ដឹងទៅតុលា ការដើម្បីចាត់ការទៅតាមផ្លូវច្បាប់ លើបុគ្គលនោះ ។ កាលពីព្រឹកថ្ងៃទី ០៨ខែកក្កដាឆ្នាំ ២០២០ លោក ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលស្ថានីយ៏ លូប្រាំ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ លោកឃួង ស្រេង បានជំរុញឱ្យមន្ដ្រីជំនាញ ត្រូវបន្ដកាយប្រឡាយ លូ ពិសេស ស្ថានីយ៏បូមទឹកនីមួយៗ សំដៅធ្វើយ៉ាងណាដោះស្រាយ បញ្ហាលិច លង់នេះឲ្យបានប្រសើរឡើង។ ដូច្នេះ ស្ថានីយបូមទឹកលូប្រាំ ស្ថិតនៅសង្កាត់ ស្ទឹងមានជ័យទី១ ទី២និងទី៣ ការស្តារកាយប្រឡាយមេមួយខ្សែ នៅក្នុងខណ្ឌមានជ័យនេះ ទំហំ១២ ម៉ែត្រ ប្រវែងប្រមាណជាង២ពាន់ម៉ែត្រ ស...
រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញឲ្យកសិករផលិតស្រូវដើម្បីធានាបាននូវសន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូល 

រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញឲ្យកសិករផលិតស្រូវដើម្បីធានាបាននូវសន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូល 

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
តាកែវ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកខាន់ សុខា អភិបាលរងខេត្តតាកែវ រួមជាមួយដោយលោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញចុះមកពិនិត្យ និងវាយតម្លៃការងារបង្កបង្កើន ផលស្រូវរដូវវស្សានៅស្រុកព្រៃកប្បាស ខេត្តតាកែវ។ លោក ភឿក រ៉ុន ប្រធានសហគមន៍កសិករប្រើប្រាស់ទឹកប្រឡាយមេតាស៊ូង បានឲ្យដឹងថា ក្រោមការដឹកនាំរបស់សម្តេច កសិករធ្វើស្រែ ដាំដុះដំណាំ មានលក្ខណល្អប្រសើរ និងមានការអភិវឌ្ឍជាបន្តបន្ទាប់ ។ លោក ភឿក រ៉ុន បានបញ្ជាក់ថា  សហគមន៍មានសមាជិក ១៧គ្រួសារ មានផ្ទៃដីសរុប ១ ៥០២ហិកតា ធ្វើស្រែបាន ២-៣ដងក្នុងមួយឆ្នាំ ទិន្នផលទទួលបាន ពី ៥-៨ តោនក្នុងមួយហិកតា ដោយប្រើប្រាស់ទឹកពីប្រឡាយមេតាស៊ូង ប្រវែង ៦ ៧៥៩ម៉ សង់នៅឆ្នាំ២០១៧ ក្រោយជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាល អូស្រ្តលី តាមរយ:គម្រោងស្តីពី "កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្...
លោក វេង សាខុន បង្កើតក្រុមការងារចុះស្រាវជ្រាវនិងផ្ទៀងផ្ទាត់ទិន្នន័យដីព្រៃពលរដ្ឋកំពុងតែកាន់កាប់

លោក វេង សាខុន បង្កើតក្រុមការងារចុះស្រាវជ្រាវនិងផ្ទៀងផ្ទាត់ទិន្នន័យដីព្រៃពលរដ្ឋកំពុងតែកាន់កាប់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ បានចេញសេចក្តីសម្រេច បង្កើតក្រុមការងារ ចុះស្រាវជ្រាវ និងផ្ទៀងផ្ទាត់ទិន្នន័យដីព្រៃ ដែល ប្រជាពលរដ្ឋកាន់កាប់ អាស្រ័យផលជាក់ស្តែង។ ការបង្កើតក្រុមការងារនេះ បន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជា និងបញ្ជាក់ច្បាស់ៗ ទៅរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដីថា គឺត្រូវតែកាត់ឆ្វៀលដី ជូនប្រជាពលរដ្ឋ ដែលបានមករស់នៅលើទីតាំងដី ដែលជាគម្របព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋ ដូចជានៅកោះកុង ព្រះវិហារជាដើម ដែលមានពលរដ្ឋបានមកធ្វើផ្ទះរស់ នៅជាងដប់ម្ភៃឆ្នាំមកហើយ ៕...
សម្តេច ស ខេង ថ្លែងថា«បញ្ហាដីធ្លីគឺពាក់ព័ន្ធសុទ្ធតែអ្នកធំៗ ហើយសម្តេចជាអ្នករងកម្មដោះស្រាយទៅវិញ

សម្តេច ស ខេង ថ្លែងថា«បញ្ហាដីធ្លីគឺពាក់ព័ន្ធសុទ្ធតែអ្នកធំៗ ហើយសម្តេចជាអ្នករងកម្មដោះស្រាយទៅវិញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ក្នុងពិធីប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០នៅថ្ងៃទី៧ កក្កដានេះ​ថា នៅខេត្តមណ្ឌលគិរី កំពុងមានទំនាស់រឿងដីធ្លី ដែលភាគច្រើន សុទ្ធតែពាក់ព័ន្ធជាមួយ អ្នកមានបុណ្យស័ក្តធំៗ កំពុងប្រជែងគ្នា ទៅចាប់យកដីនៅទីនោះ ហើយ​តែបញ្ហានេះ សម្តេចថា« សម្តេចជាអ្នករងកម្ម ក្នុងការដោះស្រាយទៅវិញ»។ សម្តេចបន្តថា ខាងក្រសួងដែនដីនគរ រូបនីយកម្ម និងសំណង់ ការរៀបចំប្លង់គោលនៅកន្លែងមួយចំនួន ដែលខុសពីប៉ូលអភិវឌ្ឍន៍ ។ បើយើងមិនគិតពី អ្វីវានឹងច្របូកច្របល់អស់ហើយ ហើយនៅពេលខាងមុខ មិនងាយកែសម្រួលនោះទេ ។ សម្តេច ស ខេង ថ្លែងថា «ករណីនេះ ខ្ញុំលើកឧទាហរណ៍ ដូចជាខេត្តកំពង់សោមដែលជាតំបន់ប៉ូលសេដ្ឋកិច្ច ហើយមណ្ឌលគិរីក៏ជាតំបន់ប៉ូលដែរ ។ ឥឡូវនាំគ្នាទៅចាប់យកដី ហើយកំពុងមានរឿងមិនទាន់ដោះ ស្រាយផង! ហើយសុទ្ធ...
អបអរសាទរ ខួប​១២ឆ្នាំ​នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

អបអរសាទរ ខួប​១២ឆ្នាំ​នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០ នេះ ជា​ខួប​១២ឆ្នាំ​នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។ ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី៧ទី​៧ ខែកក្កដា ឆ្នាំ​២០០៨ ត្រូវបាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ បើ​គិត​ចាប់តាំងពី​កម្ពុជា​ទទួលបាន​ប្រាសាទ​ដ៏​ពិសិដ្ឋ​មួយ​នេះ ក្រោយ​ឈ្នះក្តី​លើ​ប្រទេស​ថៃ​នៅ​តុលា ការអន្តរជាតិក្រុងឡាអេនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​១៩៦២​។ ព្រះវិហារ ប្រាសាទ​ដ៏​ពិសិដ្ឋ​របស់​កម្ពុជា​ដែល​ស្ថិតនៅ លើភ្នំដងរែក ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នា​កិច្ចប្រជុំ​ទី​៣២​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កាណាដា​៕...