ចៅហ្វាយខេត្ដកំពត ប្រាប់ក្រុមហ៊ុនជាលើកទី២ ឲ្យពន្លឿនការសាងសង់ផ្លូវឲ្យបានឆាប់រហ័សបំផុត
កំពត៖ ដោយមើលឃើញថា ការសាងសង់ផ្លូវបេតុងលើកំណាត់ផ្លូវជាតិលេខ៣ ចាប់ពី ចំណុចផ្លូវរថភ្លើងក្រុងកំពត មកដល់ភ្លើងស្តុបផ្សារសាមគ្គីទីរួមខេត្តកំពត មានការយឺតយ៉ាវ បង្កឲ្យមានការកកស្ទះពិបាកធ្វើដំណើរ និងប៉ះពាល់ដល់ការប្រកបមុខរបស់រកស៊ីទទួល ទានរបស់ពលរដ្ឋរស់នៅជាប់ដងផ្លូវ អភិបាលខេត្តកំពត បានចុះទៅជំរុញដល់ ក្រុមហ៊ុនជាលើកទី២ ឲ្យពន្លឿនការសាងសង់ឲ្យរួចរាល់យ៉ាងឆាប់រហ័សបំផុត ហើយប្រកបដោយស្តង់ដាបច្ចេកទេសត្រឹមត្រូវ។
មានប្រសាសន៍នៅក្នុងដំណើរចុះត្រួតពិនិត្យការដ្ឋានស្ថាបនាសាងសង់ផ្លូវជាតិលេខប៣ ចាប់ពីចំណុច ផ្លូវរថភ្លើងក្នុងក្រុងកំពតមកដល់ចំណុចស្តុបផ្សារសាមគ្គីទីរួមខេត្តកំពត នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា គម្រោងស្ថាបនាផ្លូវជាតិ លេខ៣ចាប់ពីភ្លើងស្តុបផ្លូវបំបែកផ្សារសាមគ្គីទីរួមខេត្តកំពត ទៅដល់ផ្លូវរថភ្លើង គឺជាគម្រោងផ្លូវបេតុងសរសៃដែក មានប្រវែង ១១០០ម៉ែត្រ ទទឹង១២,៨ម៉ែត្រ កម្រាស់ ២,៤តឹក (០,២...








