ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១០៩

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១០៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ។ ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១០៩ ក្នុងឆ្នាំ២២០នេះ បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់ មានសមភាពយេនឌ័រ» ដែលបង្ហាញឱ្យឃើញពីការដើរតួនាទីយ៉ាងសំខាន់របស់សុខសន្តិភាពនៅក្នុងសង្គមជាតិ ជាពិសេសសុខសន្តិភាពនេះបានចូលរួមចំណែកជួយដល់ការលើកកម្ពស់សិទ្ធិសេរីភាពរបស់ស្ត្រី និងជួយឱ្យស្ត្រីមានតម្លៃកាន់តែខ្ពស់ឡើងនៅក្នុងសង្គម។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញចូលរួមអបអរសាទរខួបលើកទី ១០៩ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរព្រះ គុណ និងថ្វាយព្រះពរជ័យសេរីមង្គល សម្តេចព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណា ព្រះបាទ ...
លិខិតមិត្តអ្នកអាន៖ សម្តេចតេជោ ហ៊ុន សែន​​​ ប្រើពេលវេលាមិនឲ្យប្រជាជនភ័យខ្លាច ជាយុទ្ធសាស្ត្រប្រយុទ្ធនឹងជំងឺកូរ៉ូណា Covid-19

លិខិតមិត្តអ្នកអាន៖ សម្តេចតេជោ ហ៊ុន សែន​​​ ប្រើពេលវេលាមិនឲ្យប្រជាជនភ័យខ្លាច ជាយុទ្ធសាស្ត្រប្រយុទ្ធនឹងជំងឺកូរ៉ូណា Covid-19

ព័ត៌មានជាតិ
(ភ្នំពេញ)៖ ការស្គាល់កាលៈទេសៈ និងដឹងថា ពេលណាត្រូវធ្វើអ្វី គឺជាកត្តាកំណត់ជោគជ័យរបស់មេដឹកនាំដែលឈ្លាសវៃ ដូចជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺពិតជាមេដឹកនាំ ដែលតែងតែធ្វើកិច្ចការនេះជារៀងរហូតមក។ ជាក់ស្តែង ក្នុងចំណាត់ការករណី Covid-19 ភាពឈ្លាសវៃរបស់មេដឹកនាំខ្មែររូបនេះ បានបង្ហាញជាភស្តុតាងមួយថ្មីទៀត។ ហេតុអ្វីបានជាខ្ញុំហ៊ាននិយាយយ៉ាងដូច្នេះ? សូមពិនិត្យមើលចំណាត់ការរបស់របស់សម្តេចតេជោ ហ៊ុន សែន ដូចតទៅ៖ ចាប់ពីការផ្ទុះឡើងនៃ វីរុសកូរ៉ូណាថ្មី ឬ Covid-19 កាលពីចុងឆ្នាំ២០១៩ ហូតមកដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ គឺជាដំណាក់កាល ដែលមេដឹកនាំខ្មែររូបនេះចាត់ទុកថា ការទប់ស្កាត់ការភ័យខ្លាចរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពខ្ពស់បំផុតដើម្បីបង្ការហានីភ័យ។ សម្តេចតេជោ ហ៊ុន សែន យល់ច្បាស់ណាស់ថា ក្នុងដំណាក់កាលនេះ ការប្រើចិត្តសាស្ត្រជារឿងសំខាន់ដើម្បីទប់សភាពការណ៍កុំឲ្យច្រួលច្របល់ក្នុងសង្គម ដែលបណ្តាលមកពីការភ័យស្លន់ស្លោជ្រុលរបស់ប្រជា...
សម្ដេចក្រឡាហោម ស ខេង អញ្ជើញ​​បំពេញទស្សនកិច្ចការងារនៅទីក្រុងវៀងច័ន្ទនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញ​​បំពេញទស្សនកិច្ចការងារនៅទីក្រុងវៀងច័ន្ទនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចការងារ នៅទីក្រុងវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃ៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ហើយ​បានចេញដំណើរនឿរសៀល​​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០នេះ ។ អញ្ជើញជូនដំណើរសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាឱកាសនោះ រួមមានមន្រ្តីជាន់ខ្ពស់ជាច្រើនរូប​មាន ​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិល និងនគរបាល នៃក្រសួងមហាផ្ទៃ។ ទស្សនកិច្ចរបស់សម្ដេចក្រឡាហោម ស ខេង នាពេលនេះ គឺតបតាមការអញ្ជើញរបស់ លោក​ ឧត្តមសេនីយ៍ឯក វិល័យ ឡាខាំ​ហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសម្ដេចអគ្គមហាសេន...
សម្តេចតេជោ ហ៊ុន សែន ជំរុញប្រជាពលរដ្ឋទៅកំសាន្តសប្បាយក្នុងបុណ្យទន្លេនៅខេត្តបាត់ដំបង

សម្តេចតេជោ ហ៊ុន សែន ជំរុញប្រជាពលរដ្ឋទៅកំសាន្តសប្បាយក្នុងបុណ្យទន្លេនៅខេត្តបាត់ដំបង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៃក្រសួងសុខភិបាល នៅសណ្ឋាគារសុខា ថ្ងៃទី៤ ខែ មីនា នេះ សម្តេចតេជោនាយករដ្ឋ មន្រ្តី បានមានប្រសាសន៍ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២០ ខាងមុខនេះ យើងត្រូវរៀបចំអង្គរសង្រ្កាន្តឡើងវិញដើម្បីផ្តល់ការកំសាន្តសប្បាយដល់ភ្ញៀវទេសចរនិងបងប្អូនប្រជាពលរដ្ឋ ហើយទន្ទឹមនឹងនោះ គឺដើម្បីអោយក្រុមហ៊ុននានាទទួលបាននូវបានផលនិងចំណូលពីកម្មវិធីទាំងនេះផងដែរ។ ចាប់ពីថ្ងៃទី ១៣ -១៥ ខែ មីនា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គ្រោងនឹងអញ្ជើញជាអធិបតីនៅក្នុងពិធីបុណ្យទន្លេនៅខេត្តបាត់ដំបង។ នៅថ្ងៃទី១៤ មីនា ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅសម្រាកនៅក្នុងខេត្តបាត់ដំបងមួយយប់ មុននឹងអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យទន្លេនៅថ្ងៃទី ១៥ មីនា។ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមកំសាន្តសប្បាយអោយបានច្រើនកុះករទាំងអស់គ្នានៅក្...
សម្តេចតេជោ៖គ្រប់ស្ថាប័នទាំងអស់កាត់បន្ថយការចំណាយ៥០% លើកលែងតែក្រសួងចំនួន៣

សម្តេចតេជោ៖គ្រប់ស្ថាប័នទាំងអស់កាត់បន្ថយការចំណាយ៥០% លើកលែងតែក្រសួងចំនួន៣

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខណៈ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និ​បាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងសុខា ភិបាលដែលរៀបចំឡើងនៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០ ២០ នេះ សម្តេចតេជោ ហ៊ុន សែន បានស្នេីសុំក្រសួង​ ស្ថាប័នរដ្ឋចូលរួមសន្សំសំចៃថវិកាជាតិក្នុងពេលប្រទេសជាតិដាក់ចេញនូវវិធានការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៃក្រសួងសុខាភិបាល នៅសណ្ឋាគារសុខា ថ្ងៃទី ៤ ខែ មីនា ស្របពេលដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្រេចដាក់ចេញនូវអាទិភាពចម្បងរបស់ប្រទេសកម្ពុជានាពេលនេះគឺរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ (កូរ៉ូណា) គឺ សម្តេចតេជោ ហ៊ុន​ សែន​ បានសម្រេចអោយក្រសួង និងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជាទាំងអស់ត្រូវកាត់បន្ថយការចំណាយរបស់ខ្លួន ៥០% ។ ប៉ុន្តែលើកលែងតែក្រសួងនិងស្ថាប័នបីដូចជា១)ក្រសួងការបរទេស និងសហប្រតិបត្តិ...
សម្តេចតេជោ«អាទិភាពចម្បងរបស់កម្ពុជាពេលនេះ គឺរួមគ្នាប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ (កូរ៉ូណា)

សម្តេចតេជោ«អាទិភាពចម្បងរបស់កម្ពុជាពេលនេះ គឺរួមគ្នាប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ (កូរ៉ូណា)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅមុននេះបន្តិចក្នុងពេលថ្លែងសុន្ទរកថាបិទសន្និបាតសុខាភិបាលលើកទី៤១ នៅសណ្ធាគារសុខា សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តីនៃកម្ពុជាបានប្រកាសជាសាធារណៈថា ការងារអាទិភាពសំខាន់ចម្បងបំផុតរបស់កម្ពុជានាពេលនេះ គឺប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ (កូរ៉ូណា)។ លើសពីនេះសម្តេចតេជោថ្លែងថា« យើងគួរតែគោរវប្បធម៌ខ្មែរ ដោយមិនចាំបាច់ចាំដៃទៀត​​​ទេ កុំឲ្យពិបាកលាងដៃនិងទឹកសាប៊ូ ឬអាល់កុល ហើយបើអាចទេ គួរកុំតែម្តង ព្រោះធ្វើដូច្នោះ ដើម្បីការពារអនាម័យផង​​ និងជាឱកាសមួយឲ្យពលរដ្ឋយើងចះអនា​ម័យ ទន្ទឹមគេកំពុងតែ​​ប្រុងប្រយ័ត្នការពារ​​​ជំងឺកូវ៉េត ១៩ផង»។​ សម្តេចបន្ថែមថា បញ្ហាមួយទៀតគួរពិចារណាដែររឿង ប្រើប្រាស់ក្រមារខ្មែរ ព្រោះវាអាចជួយអ្នក​ផលិតក្រមា ហើយ​​អាច​ការ​​​ពារសុខភាពបានជំនួសម៉ាសទៀត​ ។ដូច្នោះ វិធីមួយទៀតគឺឈប់សំពះគ្នាជារឿងល្អដែរ ត្រឹមយកដៃប៉ះគ្នាទល់ៗដៃគ្នាសមដែរ ព្រោះក៏ជាវិធីល្អម្យ៉ាង​ ដែលគួរពិចារណា!។ ការលើកឡើងរបស់សម្តេចអគ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតសុខាភិបាលលើកទី៤១

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតសុខាភិបាលលើកទី៤១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងសុខាភិបាលដែលរៀបចំឡើងនៅរសៀល​​​ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ ។ សន្និបាតនេះ បានធ្វើឡើងកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រ​សួងសុខាភិបាល មន្ដ្រីរាជការនៃអង្គភាពថ្នាក់កណ្ដាល មន្ទីរសុខាភិបាលរាជធានី-ខេត្ដ ការិយាល័យសុខាភិបាលស្រុកប្រ​តិ​បត្ដិ មន្ទីរពេទ្យបង្អែក គណៈអភិបាលរាជធានី-ខេត្ដទាំង២៥ តំណាងស្ថាប័ន និងក្រសួងពាក់ព័ន្ធ តំណាងសមាគមវិជ្ជាជីវៈវេជ្ជសាស្ត្រ ឱសថសាស្រ្ត អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្ដរជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត។ គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងផ្សាយផ្ទាល់(Live) ពិធីនេះនៅម៉ោង ៣:៣០ នាទី រសៀល ពីសណ្ឋាគារសុខា ភ្នំពេញ៕...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់បណ្ណសរសើរដល់មន្ត្រីនិងសិល្បៈករមានស្នាដៃក្នុងការថែរក្សាការពារវប្បធម៌ជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់បណ្ណសរសើរដល់មន្ត្រីនិងសិល្បៈករមានស្នាដៃក្នុងការថែរក្សាការពារវប្បធម៌ជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២២ នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញផ្តល់កិត្តិយប្រគល់បណ្ណសរសើរដល់មន្រ្តី និងសិល្បៈករ សិល្បៈការិនី ដែលមានស្នាដៃល្អក្នុងការចូលរួមថែរក្សាការពារ និងអភិរក្សសិល្បៈវប្បធម៌ដ៏មានតម្លៃរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំឲ្យសិល្បៈករ សិល្បៈការរិនី ក្លាយជាសកម្មជនចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មិនពិតទាំងឡាយ និងចូលរួមធ្វើការអប់រំផ្សព្វផ្សាយអំពីការទប់ស្កាត់នៃការរីករាយដាលជំងឺឆ្លង COVID-19 (កូរ៉ូណា)។...
សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញចូលរួមទិវា«វប្បធម៌ជាតិ ៣មីនា»

សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញចូលរួមទិវា«វប្បធម៌ជាតិ ៣មីនា»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២២ និងជួបជុំសំណេះ​សំ​ណាលពិសាបាយសាមគ្គីជាមួយសិល្បករ សិល្បការិនី។ នៅរសៀលថ្ងៃអង្គារងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២២។ ការជួបជុំសំណេះសំណាលពិសាបាយសាមគ្គីជាមួយសិល្បករ សិល្បការិនី រួមជាមួយពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេសផងដែរដែលប្រារព្ធឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ។ ទិវាវប្បធម៌ជាតិ ៣ មីនា ជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលជានិច្ចកាល រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ រៀប​ចំប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរំលឹកគុណូបការៈ និងស្នាដៃដ៏វិសេសវិសាល របស់បុព្វបុរសនៃយើងដែលបានបន្សល់ទុកនូវមរ​ត​កវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិន...
មន្រ្តីជាន់ខ្ពស់​ក្រសួងទេសចរណ៍​ថា ​​កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព

មន្រ្តីជាន់ខ្ពស់​ក្រសួងទេសចរណ៍​ថា ​​កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅសណ្ឋាគារអប្សរាផាលេស ខេត្តសៀមរាបកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេស​ចរណ៍បានលើកឡើងក្នុងពិធីបើកព្រឹត្តិការណ៍ "ជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី៣ ឆ្នាំ២០២០"ថា កម្ពុជានៅតែជាគោល​ដៅ​ទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព។ ព្រឹត្តិការណ៍ជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី៣ ឆ្នាំ២០២០នេះ ជាវេទិការធុរកិច្ចទេសចរណ៍អន្តរជាតិដែលមានការចូលរួមពីគណៈប្រតិភូជាអ្នកទិញ ចំនួន ៤០ក្រុមហ៊ុន អ្នកលក់ចំនួន ៣១ក្រុមហ៊ុន សារពត៌មានជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីប្រទេសក្នុងតំបន់ អាស៊ានចំនួន ៦ ដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ឥណ្ឌា ហ្វីលីពីន មីយ៉ាន់ម៉ា ថៃ ព្រមទាំងប្រធានមន្ទីរទេស​ចរណ៍​ខេត្តសៀមរាប ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តព្រៃវែង និងប្រតិបត្តិករទេសចរណ៍ក្នុងស្រុកជាច្រើននាក់ទៀតផងដែរ។ ព្រឹត្តិការណ៍នេះមានសារ:សំខាន់ក្នុងការជំរុញចលនា និងពង្រឹងទំនាក់ទំនងធុរកិច្ចទេសចរណ៍ ព្រមទាំងបានផ្តល់អត្ថប្រ​យោជ​ន៍ជាច្រ...