ទស្សនៈវិភាគ៖ ការពារពលករចំណាកស្រុកអាស៊ាន មិនឲ្យឆ្លងកូវីដ១៩ បែរជាធ្វើឲ្យគាំងខ្សែចង្វាក់ផលិតកម្ម ព្រោះខ្វះកម្លាំងពលកម្ម
(បាងកក)៖ វិធានការដែលដាក់ឲ្យអនុវត្ត នៅតាមបណ្តាប្រទេសជាសមាជិកអាស៊ាន ក្នុងកំឡុងពេលនៃជំងឺរាតត្បាតកូវីដ១៩ បានរំខានដល់ការធ្វើដំណើរទៅធ្វើការក្នុងចំណោមពលករចំណាកស្រុកនៅក្នុងតំបន់ ហើយធ្វើឲ្យខ្សែចង្វាក់ផលិតកម្មត្រូវគាំង ព្រោះខ្វះកម្លាំងពលកម្ម។
យោងតាមការផ្សាយនៃសារព័ត៌មាន បាងកក ប៉ុស្តិ៍ (Bangkok Post) របស់ថៃ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ពលករចំណាកស្រុក គឺជាការកម្លាំងចលករដ៏មានអានុភាព ដែលប្រទេសជាសមាជិក ត្រូវពឹងពាក់គ្នាទៅវិញទៅមកយ៉ាងខ្លាំង តាមរយៈការចូលរួមចំណែករបស់ពលករចំណាកស្រុក។
បម្រាមមិនឲ្យពលករចំណាកស្រុកធ្វើដំណើរទៅបំពេញការងារ របស់ប្រទេសម៉ាឡេស៊ី ព្រោះតែដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺរាតត្បាតកូវីដ១៩ បានរារាំងប្រជាជនរបស់ខ្លួន មិនអាចធ្វើដំណើរទៅក្រៅប្រទេស ដូចជាកម្មករប្រមាណបីសែននាក់ ដែលមិនអាចទៅធ្វើការនៅក្នុងប្រទេសសឹង្ហបុរី។ ជាលទ្ធផល រដ្ឋាភិបាលសិង្ហបុរី ត្រូវខិតខំរៀបចំកន្លែងស្នាក់...








