ហ៊ុន ម៉ាណែត៖ ការស្ម័គ្រចិត្តចូលបម្រើកងទ័ព មិនមែនត្រឹមតែជាការប្តូរមកពាក់ឯកសណ្ឋានតែប៉ុណ្ណោះទេ តែត្រូវយល់ដឹងអំពីតួនាទីភារកិច្ច, វិន័យ និងចំណេះដឹងបែបកងទ័ព
(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល ជាមួយពលទាហានថ្មី ដែលទើបត្រូវបានជ្រើសរើសបំពេញក្របខ័ណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២០ ដែលកំពុងហ្វឹកហ្វឺនរៀនសូត្រនៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក និងនៅសាលាពលទាហានទី៣ យោធភូមិភាគទី៣ នាខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ឯក បានសម្តែងនូវការអបអរសាទរចំពោះពលទាហានថ្មី ដែលទើបទទួលបានការជ្រើសរើសឲ្យចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទ ដោយឆ្លងកាត់ការត្រួតពិនិត្យវាយតម្លៃយ៉ាងហ្មត់ចត់ សម្រិតសម្រាំងចេញពីបេក្ខជន ដែលបានស្ម័គ្រចិត្តដាក់ពាក្យដ៏ច្រើន ហើយដែលកំពុងឆ្លងវគ្គហ្វឹកហ្វឺននៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក និងនៅសាលាពលទាហានទី៣ យោធភូមិភាគទី៣នេះ ដើម្បីក្លាយខ្លួនជាកងទ័ពបម្រើជាតិ, ត្រៀមលក្ខណៈបម្រើប្រជាពលរដ្ឋ និងការពារសុខសន្តិភាព។
លោកឧត្តមសេនីយ៍...








