អភិបាលខេត្តកំពង់ចាម ដឹកនាំកងកម្លាំងចម្រុះជួយអន្តរាគមន៍អគ្គីភ័យឆេះ ផ្សារបឹងកុកទាំងយប់
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម បានដឹកនាំកងកម្លាំងមានសមត្ថកិច្ច ចុះជួយអន្តរាគមន៍ប្រជាពលរដ្ឋ ជួបគ្រោះអាសន្នទាំងយប់ ។ នេះយោងតាមផ្សព្វផ្សាយហ្វេសប៊ុករបស់រដ្ឋបាលខេត្តកំពង់ចាម ។
កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆាបឆេះផ្សារបឹងកុក ស្ថិតនៅក្នុងភូមិទី៧ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ក្រោយពីទទួលបានព័ត៌មានជុំវិញករណីអគ្គីភ័យនេះភ្លាម លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកងកម្លាំងសមត្ថកិច្ច ដើម្បីចុះទៅអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ សរុបចំនួន១៧គ្រឿង ប្រើទឹកអស់ ចំនួន៣៦សឺទែន និងប្រើប្រាស់កកម្លាំងអន្តរាគមន៍វេនប្រចាំបញ្ជារបស់ស្នងការដ្ឋាននគរបាលខេត្ត ។
កម្លាំងផែនសណ្ដាប់ធ្នាប់ អគ្គីភ័យ កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម សរុបរួម ១៩២នាក់ ។
ប្រតិបត...








