ក្រសួងទេសចរណ៍ចុះផ្សព្វផ្សាយកញ្ចប់ទស្សនកិច្ចក្នុងស្រុក អបអរបុណ្យទន្លេនៅខេត្តបាត់ដំបង
បាត់ដំបង៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយកញ្ចប់ទស្សនកិច្ចក្នុងស្រុក ដោយមានការចូលរួមពីតំណាងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍ សហគមន៍ទេសចរណ៍ លោកគ្រូ អ្នកគ្រូ និងយុវជនសិស្សានុសិស្សយ៉ាងច្រើនកុះករនៅរមណីយដ្ឋានឡូរី ជើងភ្នំបាណន់ ។
ការរៀបចំកញ្ចប់ទស្សនកិច្ចក្នុងស្រុកនេះ គឺដើម្បីចូលរួមអបអរពិធីបុណ្យទន្លេលើកទី៦ ក្រោមប្រធានបទ “ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព” ដែលប្រព្រឹត្តទៅរយៈពេល ០៣ថ្ងៃ (ថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០) នៅខេត្តបាត់ដំបង និងបន្តគាំទ្រនូវយុទ្ធនាការជំរុញចលនាទេសចរក្នុងស្រុក ក្រោមពាក្យស្លោក ”ស្នេហាជាតិ ត្រូវស្គាល់ទឹកដី” ។
ការប្រកាស និងដាក់ចេញនូវកញ្ចប់ទស្សនកិច្ចក្នុងស្រុក ជាយន្តការចាំបាច់ដែលអាចឆ្លើយតបនឹងតម្រូវការ ពិសេសរក្សាបាននូវលំហូរភ្ញៀវទេសចរផ្ទៃក្នុងកម្ព...








