សួនច្បារចាប់ពីរង្វង់មូលស្រុកជើងព្រៃ រហូតដល់ស្រុកបាធាយ ក្នុងខេត្តកំពង់ចាម ចាប់ផ្ដើមលូតលាស់ស្រស់បំព្រងជាបណ្ដើរៗ
(កំពង់ចាម)៖ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សួនច្បារនៅបណ្តោយផ្លូវជាតិលេខ៦អា ចាប់ពីរង្វង់មូលស្រុកជើងព្រៃ រហូតដល់ស្រុកបាធាយ ខេត្តកំពង់ចាម មានចំងាយប្រមាណ៣០គីឡូម៉ែត្រ បានដំណើរការស្រោចទឹក ចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ដើម្បីការពារកុំឲ្យដើមឈើ និងស្មៅដំលម្អផ្លូវងាប់តទៅទៀត។
ឯកឧត្តមអភិបាលខេត្តបានចាត់តាំងឲ្យឯកឧត្តម កែវ នាឫទ្ធិ អភិបាលរងខេត្តកំពង់ចាម ជាប្រធានគណៈកម្មាការត្រួតពិនិត្យ និងលោក សំ ពិសិដ្ឋ អនុប្រធានរដ្ឋបាលសាលាខេត្តកំពង់ចាម ធ្វើជាអនុប្រធាននៃគណៈកម្មការនេះ ដើម្បីដឹកនាំការងារថែទាំ ដាំដើមឈើ និងដាំស្មៅឡើងវិញ។
សួនច្បារខាងលើនេះ ក្រោយពេលប្រគល់មកឲ្យស្ថិតនៅក្រោមសមត្ថកិច្ចរបស់សាលាខេត្តកំពង់ចាម ដើមឈើ និងស្មៅ ចាប់ផ្តើមលូតលាស់ និងចេញផ្កាស្រស់បំព្រងជាបណ្ដើរៗ បន្ទាប់ពីសាលាខេត្ត និងមន្ទីរសារធារណៈការខេត្ត សហការណ៍ជាមួយកម្លាំងរបស់សាលាស្រុកទាំងពីរខាងលើនេះ ដឹក...








