ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

ក្រសួងកសិកម្ម៖ រៀបចំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

ក្រសួងកសិកម្ម៖ រៀបចំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ បានរៀបចំសិក្ខាសាលាស្តីពីការ "ការពិនិត្យវឌ្ឍនភាព និងផ្សព្វផ្សាយការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ" ។ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ។ លោក គុយ ម៉ារិនឌី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួល និងអនុវត្តការពង្រឹងកិច្ចដំណើរការកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានអានរបាយការណ៍សង្ខេបអំពីវឌ្ឍនភាពដែលក្រុមការងារសម្រេចបានកន្លងមកមានដូចជា៖ ១. បានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់កណ្តាល ដែលមានអង្គភាពពាក់ពន្ធ័ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត។ ២. បានរៀបចំលិខិតបទដ្ឋានគតិយុត្តស្តីពីការធ្វើវិសហមជ្ឈការផ្ទេរតាមបែបប្រតិភូកម្មនូវសេវាមុខងាររដ្ឋបាល ទៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងទៅការិយាល័យច្រកចេញចូលតែមួយក្រុង-ស្រុក-ខណ្ឌនៅ...
កម្ពុជាអបអរសាទរមិត្តចិនក្នុងការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ (Covid-19) និងការមើលថែនិស្សិតកម្ពុជានៅប្រទេសចិន

កម្ពុជាអបអរសាទរមិត្តចិនក្នុងការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ (Covid-19) និងការមើលថែនិស្សិតកម្ពុជានៅប្រទេសចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានសេចក្តីរីក រាយជាមួយនឹងព័ត៌មានអំពីប្រទេសចិនដែលបានប្រកាសថា បាន រកឃើញឱសថដែលអាចព្យាបាលជំងឺបង្កដោយមេរោគកូវីដ១៩ Covid-19 ​។ តាមរយៈថ្នាំព្យាបាលជំងឺគ្រុនចាញ់ដែលមានលក់នៅតាមទីផ្សារសព្វថ្ងៃ។ ប្រសិនបើឱសថនេះអាចព្យាបាលមនុស្សជាសះស្បើយពិតមែននោះ សភាពការណ៍នឹងអាចរលត់បានក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។ នេះក៏ជាដំណឹងល្អសម្រាប់យើងទាំងអស់គ្នា។ សម្តេចតេជោ បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ ២០១៨ ២០១៩ ចំនួន ១,៩៧៧នាក់ នៅវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ។ សម្តេចតេជោនាយករដ្ធមន្រ្តី បានសម្តែងនូវការសោកស្តាយនឹងចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាលនិងប្រជាជនចិន ព្រមទាំងប្រទេសមួយចំនួនដែលមានប្រជាពលរដ្ឋខ្លួនបាត់បង់ជីវិតដោយ សារជំងឺឆ្លងកូវីដ១៩ (Covid-19) ។ ជាមួយគ្នានេះដែរ កម្ពុជាសូមអបអរ...
មេកាំកុងត្រូលឡើងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម

មេកាំកុងត្រូលឡើងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ)៖ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ត្រូវបានព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យត្រាស់បង្គាប់តម្លើងមុខតំណែងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ។ ព្រះរាជក្រឹត្យចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែល Daily-Khmer ទើបទទួលបាននោះ លោក ម៉ក់ ពេជ្ជរិទ្ធ ត្រូវបានតែងតាំងមុខតំណែងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយមន្ត្រី៣រូបផ្សេងទៀត ដែលត្រូវបានតែងតាំងជាអនុដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម៕  ...
លោកគង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាល ត្រូវបានតែងតាំងជាអភិបាលខេត្តកណ្តាល ជំនួសលោកម៉ៅ ភារុណ

លោកគង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាល ត្រូវបានតែងតាំងជាអភិបាលខេត្តកណ្តាល ជំនួសលោកម៉ៅ ភារុណ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាល និងជាមន្ត្រី ថ្នាក់លេខ៥ ត្រូវបានសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តកណ្តាល ជំនួសលោក ម៉ៅ ភិរុណ ។ នេះបើយោងតាម ព្រះរាជក្រឹត្យព្រះមហាក្សត្រ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។ លោក គង់ សោភ័ណ្ឌ មុនឡើងជាអភិបាលខេត្តរងខេត្តកណ្តាលលោកធ្លាប់ធ្វើជាអភិបាលស្រុកខ្សាច់កណ្តាលផងដែរ ៕    ...
សម្តេចតេជោ ហ៊ុន សែន បំផុសឲ្យប្រជាពលរដ្ឋដាំដុះបន្លែមិនមានជាតិគីមី នឹងកាត់បន្ថយការនាំចូលបន្លែគីមីពីក្រៅប្រទេស

សម្តេចតេជោ ហ៊ុន សែន បំផុសឲ្យប្រជាពលរដ្ឋដាំដុះបន្លែមិនមានជាតិគីមី នឹងកាត់បន្ថយការនាំចូលបន្លែគីមីពីក្រៅប្រទេស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស-និស្សិតជិត ២ពាន់នាក់នៅថ្ងៃទី១៨ខែគុម្ភៈនេះថា« យើងត្រូវបំផុសឲ្យប្រជាពលរដ្ឋយើងដាំដុះបន្លែក្នុងស្រុកដែលមិនមានសារធាតុជាតិគីមី រួចកាត់បន្ថយការនាំចូលបន្លែពីប្រទេសក្រៅដែលប្រើប្រាស់ជាតិគីមី»។ សម្តេចតេជោថ្លែងទៀតថា នេះជាវិធានការដែលយើងត្រូវប្រកាន់យករួចជំរុញចូលទីផ្សារដែលមានស្រាប់ ហើយលើសពីនេះត្រូវបង្រឹងការដាំដុះរបស់កសិករយើង ដើម្បីផ្គត់ផ្គង់នៅ​​​តាមសណ្ឋាគារដែលទេសចរណ៍កំពុងតែមានតម្រូវការស្រាប់។ សម្តេចបន្តថា សព្វថ្ងៃនេះ ទេសចរប្រើប្រាស់និងផ្គត់ផ្គង់ពីខាងក្រៅរាប់ទាំងបន្លែបង្ការជាដើម យើងត្រូវពង្រឹកសមត្ថភាពការដាំដុះក្នុងស្រុករបស់កសិករ ដើម្បីផ្គត់ផ្គង់តាមសណ្ឋាគារ ហើយជំរុញការចិញ្ចឹមសត្វនិងចិញ្ចឹមត្រី ដើម្បីផ្គត់ផ្គង់ចូលសណ្ឋាគារនេះជាផ្នែកមួយការនាំចេញនៅនិងកន្លែងតែម្តង ដោយមិនចំណុះទីផ្សារខាងក្រៅ។ សម្តេចរំលឹកថា បើធ្វើដូច្នោះបានអាចកាត់បន្ថយ...
សម្តេចតេជោហ៊ុន សែន៖ ផលប៉ះពាល់សេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅអាស៊ី និងអ៊ឺរ៉ុប គឺដោយសារ កូរ៉ូណា

សម្តេចតេជោហ៊ុន សែន៖ ផលប៉ះពាល់សេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅអាស៊ី និងអ៊ឺរ៉ុប គឺដោយសារ កូរ៉ូណា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍ថា«ផលប៉ះពាល់សេដ្ឋកិច្ចនឹងបន្តកើតមានបន្ថែមទៅលើសង្គ្រាមពាណិជ្ជកម្មគឺជំងឺរើសអើងដោយសារ កូរ៉ូណា ឬCovid-19 »។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ  ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិត បញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុប ១,៩៧៧នាក់ នារី ៨១៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកុម្ភៈនេះ ។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា រហូតមកដល់ពេលនេះ ក្នុងបណ្តាប្រទេសមួយចំនួន កំពុងទទួលរងនូវវិបត្តិសេដ្ឋកិច្ច ក្នុងដំបន់អាស៊ី ដូចជានៅអ៊ឺរ៉ុបជាដើម ដោយសារការបិទទ្វារបស់បណ្តារោងចក្រនានានៅក្នុងបណ្តាប្រទេសទាំងនោះព្រោះខ្លាចការរាលដាលឆ្លងនៃវិបត្តិកូរ៉ូណា ។ ប៉ុន្តែមិនមែនកម្ពុជានោះឡើយ កម្ពុជាមកដល់ពេលនេះ មិនទាន់មានរោងចក្រណាមួយបិទទ្វារព្រោះតែវីរុសកូរ៉ូណា ឬ Covid-19 នោះឡើយ ៕  ...
លោក ដូណាល់ ត្រាំ ៖ អរគុណកម្ពុជា ដែលអនុញ្ញាតឱ្យ នាវាទេសចរណ៍ Westerdam ចូលចតនៅកម្ពុជា

លោក ដូណាល់ ត្រាំ ៖ អរគុណកម្ពុជា ដែលអនុញ្ញាតឱ្យ នាវាទេសចរណ៍ Westerdam ចូលចតនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានសរសេរសារតាមប្រព័ន្ធTwitter អំណរគុណកម្ពុជា ចំពោះការអនុញ្ញាតឱ្យ នាវាទេសចរណ៍ឈ្មោះ Westerdam ឱ្យចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ។ លោក ដូណាល់ ត្រាំ បានសរសេរថា៖ «សូមអរគុណប្រទេសកម្ពុជាដ៏ស្រស់បំព្រង សម្រាប់ការទទួលយក នាវាទេសចរណ៍ Westerdam ឱ្យចូលចតនៅប្រទេសរបស់ខ្លួន។ សហរដ្ឋអាមេរិក នឹងចងចាំអំពើល្អរបស់អ្នក»។ សូមបញ្ជាក់ថា កប៉ាល់ទេសចរណ៍ Westerdam ដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះ តៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។ នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam ...
ចៅក្រមតុលាការក្រុងភ្នំពេញ ម៉ម ច័ន្ទវណ្ណៈ ត្រូវជនរងគ្រោះដោយអយុត្តិធម៌ ប្តឹងទៅក្រសួងយុត្តិធម៌

ចៅក្រមតុលាការក្រុងភ្នំពេញ ម៉ម ច័ន្ទវណ្ណៈ ត្រូវជនរងគ្រោះដោយអយុត្តិធម៌ ប្តឹងទៅក្រសួងយុត្តិធម៌

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ជនរងគ្រោះក្នុងអំពើអយុត្តិធម៌ពីមន្ត្រីតុលាការ រហូតបាត់បង់ទ្រព្យសម្បត្តិស្ទើរគ្មានសល់ នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ​​​ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ​​​បានប្តឹងលោក ម៉ម ច័ន្ទវណ្ណៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ទៅក្រសួងយុត្តិធម៌ ដោយលើកឡើងថា ចៅក្រមរូបនេះ បានព្រងើយកន្តើយក្នុងការចាត់ការលើសំណុំរឿងអនុវត្តដោយបង្ខំ ហើយធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍យ៉ាងធ្ងន់ធ្ងរដែលស្រប់ច្បាប់។ បុរសវ័យ៥៧ឆ្នាំ ឈ្មោះ ឃិន សាមន រស់នៅក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បាននិយាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះថា ចៅក្រមនៅសាលាឧទ្ធរណ៍ ដែលស្ថិតក្រោមការត្រួតត្រាពីលោក យូ ប៊ុនឡេង ដែលប្រធានស្ថាប័នសាលាជម្រះក្តីមួយនេះ បានយកសំណុំរឿងក្តីក្នុងវិវាទដីធ្លីរបស់គាត់ អូសបន្លាយអស់ពេលជាង១១ឆ្នាំកន្លង ដើម្បីកេងយកផលប្រយោជន៍ផ្ទាល់ខ្លួន ទាំងបំពានច្បាប់ជាតិ។ លោកបានសរសេររៀបរាប់ជូនឯកឧត្តម អង្គ វង្សវឌ្ឍនា ...
គណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា បើកកិច្ចប្រជុំលើកទី១ ឆ្នាំ២០២០

គណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា បើកកិច្ចប្រជុំលើកទី១ ឆ្នាំ២០២០

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា លើកទី១ ឆ្នាំ២០២០ បានបើកកិច្ចប្រជុំនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ នៅព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដ កម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា បានលើកឡើងថា កន្លងមកនេះយើងពិតជាមានមោទនៈភាពណាស់ដែលគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញារបស់យើងទាំងនៅថ្នាក់ជាតិ និងតាមរាជធានីខេត្ត បានចូលរួមអនុវត្តប្រកប ដោយជោគជ័យនូវតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន ជាពិសេស បទបញ្ជារបស់រាជរដ្ឋាភិបាល លេខ ០២ ស្តីពីការអនុវត្តផែនការស្តីពីការទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ឆ្នាំ២០១៦-២០១៩ ។ បទបញ្ជារបស់រាជរដ្ឋាភិបាល លេខ ០៣ ស្តីពីការរក្សាការពារ សន្តិសុខ ស...
ស្ដ្រីទេសចរម្នាក់នៅលើកប៉ាល់ Westerdam បង្ហោះសារបង្ហាញពីក្ដីរំភើបយ៉ាងពន់ពេក រហូតហូរទឹកភ្នែក

ស្ដ្រីទេសចរម្នាក់នៅលើកប៉ាល់ Westerdam បង្ហោះសារបង្ហាញពីក្ដីរំភើបយ៉ាងពន់ពេក រហូតហូរទឹកភ្នែក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ព្រះសីហនុ)៖ ស្ដ្រីភ្ញៀវទេសចរម្នាក់ស្ថិតនៅលើកប៉ាល់ Wester dam បានបង្ហោះសារចេញពីបេះដូងរបស់គាត់ បង្ហាញនូវក្ដីរំភើបឥតឧបមារហូតសម្រក់ទឹកភ្នែក ក្រោយពីពួកគេបានដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យកប៉ាល់ដែលកំពុងផ្ទុកមនុស្សជាង ២ពាន់នាក់ចូលសំចតនៅកំពង់ផែអន្ដរជាតិ ខេត្តព្រះសីហនុ ក្រោយប្រទេស និងកោះចំនួន៦ បានបដិសេធរួចមកនោះ។ ស្ដ្រីជនជាតិបរទេសរូបនេះ ទំនងជាមន្ដ្រីបម្រើការងារផ្នែកទំនាក់ទំនងការថែទាំសុខភាពម្នាក់ នៅក្នុងប្រទេសរបស់ខ្លួន បានយកក្រម៉ាដែលផ្ដល់ជូនដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បង់ក និងថតស្វែលហ្វី បង្ហោះនៅលើបណ្ដាញសង្គម Twitter ដោយថ្លែង អំណរគុណយ៉ាងពន់ពេក ចំពោះប្រទេសកម្ពុជា សម្រាប់ការជួយអន្ដរាគមន៍ឲ្យកប៉ាល់ទេសចរណ៍ Westerdamបានចូលចត ក្នុងដំណាក់កាលដែលពួកគេទាំងអស់កំពុងតែប្រឈមនឹងបញ្ហាដ៏លំបាកមួយនេះ។ ស្រ្តីទេសចរ Christina Kerby បានបង្ហោះសារយ៉ាងដូច្នេះថា «ពួកយើងកំពុងពាក់ក្រម៉ាប្រពៃណីដ...