ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយ ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ក្នុងខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ សមាជិក និងសមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ និងសង្កាត់ ក្នុងខេត្តព្រះវិហារ។
ពិធីសំណេះសំណាលដ៏មានសារសំខាន់នេះប្រព្រឹត្តទៅ ក្រោមវត្តមានជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាស្ថិតនៅភោជនីយដ្ឋាន ចក់ សំបូរិន សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ក្នុងឱកាសនោះដែរ ឯកឧត្តម គីម រិទ្ធី ក៏បានឡើងអានរបាយការណ៍ស្វាគមន៍ និងធ្វើសេចក្តីរាយការណ៍ជូន សម្តេចតេជោ ហ៊ុន សែន អំពីស្ថានភាពទូទៅនិងការចូលរួមរ...








