ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

ឃាត់រថយន្តដឹកសត្វជ្រូកចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុករមាសហែក ខេត្តស្វាយរៀងឆ្ពោះមកលក់ចែកចាយនៅខេត្តស្វាយរៀងផ្ទាល់គ្មានលិខិតអនុញ្ញាត

ឃាត់រថយន្តដឹកសត្វជ្រូកចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុករមាសហែក ខេត្តស្វាយរៀងឆ្ពោះមកលក់ចែកចាយនៅខេត្តស្វាយរៀងផ្ទាល់គ្មានលិខិតអនុញ្ញាត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ស្វាយរៀង៖នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង ចុះឃាត់ចាប់រថយន្ត ២គ្រឿង ÷ • នៅវេលាម៉ោង២១ និង១៥នាទីក្រុមការងារបានឃាត់រថយន្ត១គ្រឿង ម៉ាកSSANGYONG ISTANA ដឹកសត្វជ្រូករស់ចំនួន ២៤ក្បាល(ជ្រូកទម្ងន់ពី៨០ទៅ១០០គីឡូក្រាម) ឃាត់នៅលើផ្លូវលំ ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង។ • នៅវេលាម៉ោង២២ និង៣៥នាទីក្រុមការងារបានឃាត់រថយន្ត១គ្រឿងទៀត ម៉ាកSSANGYONG ISTANA ដឹកសត្វជ្រូករស់ចំនួន ២៨ក្បាល(ជ្រូកទម្ងន់ពី៨០ទៅ១០០គីឡូក្រាម) ឃាត់នៅលើផ្លូវលំ ឃុំធ្លក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ រថយន្តទាំង២គ្រឿង ៤ខាងលើបានដឹកសត្វជ្រូកចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុករមាសហែក ខេត្តស្វាយរៀង ឆ្ពោះមកលក់ចែកចាយនៅខេត្តស្វាយរៀងផ្ទាល់ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបាននាំយកវត្ថុតាង និងបទល្មើសខា...
ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជេីញចូលរួមពិធីសម្ពោធកម្មវិធី​ ស៊េរីពិព័រណ៍កម្ពុជា​ឆ្នាំ២០២៦

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជេីញចូលរួមពិធីសម្ពោធកម្មវិធី​ ស៊េរីពិព័រណ៍កម្ពុជា​ឆ្នាំ២០២៦

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញចូលរួមពិធីសម្ពោធកម្មវិធី​ ស៊េរីពិព័រណ៍កម្ពុជា​ឆ្នាំ២០២៦ (Cambodia Expo Series 2026) ក្រោមអធិបតីភាព​ ឯកឧត្តម​ នរ៉ា​ណាឬទ្ធិ​ អានន្ទដាយ៉ាត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី​ និងឯកឧត្តម សំ​ហេង បូរ៉ា​ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​​ ក្នុងគោលបំណងប្រមូលផ្តុំប្រភពផ្គត់ផ្គង់​ និងការផ្គូផ្គង់ធុរកិច្ច គ្របដណ្តប់លើវិស័យសំខាន់ៗដូចជា៖ កសិកម្ម បសុសត្វ វារីវប្បកម្ម អាហារនិងភេសជ្ជៈ សុខាភិបាល ឱសថ សម្រស់ គ្រឿងបរិក្ខារ និងសត្វចិញ្ចឹម។ ថ្លែងទៅកាន់អង្គពិធី​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ​ និងបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់​ ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ ព្រមទាំងបានលេីកឡេីងពីគោលនយោបាយអាទិភាពទី៥​ និងទី៦​ ក្នុងការរក្សាលំនឹងថ្លៃកសិផល​ ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ​ និងការកសាងសហគមន៍...
កម្ពុជាជំរុញការទទួលស្គាល់ជំនាញ និងការផ្ទេរអត្ថប្រយោជន៍សន្តិសុខសង្គមសម្រាប់លើកកម្ពស់ការចល័តកម្លាំងពលកម្មអាស៊ាន នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានលើកទី២៩

កម្ពុជាជំរុញការទទួលស្គាល់ជំនាញ និងការផ្ទេរអត្ថប្រយោជន៍សន្តិសុខសង្គមសម្រាប់លើកកម្ពស់ការចល័តកម្លាំងពលកម្មអាស៊ាន នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានលើកទី២៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានលើកទី២៩ (29th ALMM) និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ “ការលើកកម្ពស់មូលធនមនុស្សអាស៊ាន៖ វិញ្ញាបនបត្រជំនាញឆ្ពោះទៅរកការទទួលស្គាល់ជាសកល” នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ តាមប្រព័ន្ធវីដេអូ ខណៈដែលកិច្ចប្រជុំនេះរៀបចំឡើងនៅទីក្រុងបាងកក ប្រទេសថៃ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ប្រធានបទនេះពិតជាមានសារៈសំខាន់ និងចំពេលវេលា ដោយឯកឧត្តមគូសបញ្ជាក់ថា ការទទួលស្គាល់ជំនាញ និងការបញ្ជាក់វិញ្ញាបនបត្រជំនាញ គឺជាកត្តាគ្រឹះដ៏សំខាន់សម្រាប់ជំរុញការចល័តកម្លាំងពលកម្ម។ ក្រៅពីនេះ ការធានាអត្ថប្រយោជន៍សន្តិសុខសង្គមអាចផ្ទេរតាមពលករបាន គឺជាយន្តការដ៏សំខាន់មួយទៀត ដែលគាំទ្រនិងពន្លឿនការចល័តពលករទេសន្តរប្រវេសន៍ក្នុងតំបន់ផងដែរ។ ដូច្នេះ សេចក្តីប្រកាសរបស់អាស៊ានស្តីពី ”ការផ្ទេរអត្ថប្រយោជន៍សន្តិសុខសង្គម...
ដំណើរទស្សនកិច្ច សម្តែងការគួរសម និងពិភាក្សាការងារ នៃគណៈប្រតិភូកងទ័ពជើងទឹកអង់គ្លេស មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ដំណើរទស្សនកិច្ច សម្តែងការគួរសម និងពិភាក្សាការងារ នៃគណៈប្រតិភូកងទ័ពជើងទឹកអង់គ្លេស មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃសុក្រ ៨ កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច សម្តែងការគួរសម និងពិភាក្សាការងារ នៃគណៈប្រតិភូកងទ័ពជើងទឹកអង់គ្លេស ដឹកនាំដោយ លោកមេបញ្ជាការ Tom Lindsey មេបញ្ជាការនាវា HMS Tamar ក្នុងគោលបំណងពង្រឹងចំណងមិត្តភាពរវាង ព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស។ ដំណើរទស្សនកិច្ច សម្តែងការគួរសម និងពិភាក្សាការងារនេះ មានការចូលរួមអមដំណើរពី កងទ័ពជើងទឹកអង់គ្លេស អនុព័ន្ធយោធាអង់គ្លេស រួមទាំង មន្ត្រីស្ថានទូតអង់គ្លេសប្រចាំកម្ពុជា។...
ឧកញ៉ា សុង សារ៉ន ចូលរួមជាវាគ្មិនក្នុងកិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវ ដើម្បីសន្តិសុខស្បៀង និងអាកាសធាតុ

ឧកញ៉ា សុង សារ៉ន ចូលរួមជាវាគ្មិនក្នុងកិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវ ដើម្បីសន្តិសុខស្បៀង និងអាកាសធាតុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖នារសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៦ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុ រ៉ាយស៍ (AMRU Rice) បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកម្មវិធី កិច្ចសន្ទនាពហុភាគីពាក់ព័ន្ធរបស់សភា ស្តីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវសម្រាប់សន្តិសុខស្បៀង និងសន្តិសុខអាកាសធាតុ ដែលរៀបចំដោយ អន្តរសភាអាស៊ាន (AIPA) នៅវិមានរដ្ឋសភាជាតិ។ កម្មវិធីនេះមានការចូលរួមពីសមាជិក សមាជិកានៃបណ្តាប្រទេសអាស៊ាន តំណាងស្ថានទូតបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតំណាងក្រសួង ស្ថាប័នរដ្ឋ និងភាគីពាក់ព័ន្ធនានា។ តបតាមការអញ្ជើញរបស់ AIPA ឧកញ៉ា សុង សារ៉ន បានចែករំលែកបទពិសោធន៍ និងការអនុវត្តជាក់ស្តែងរបស់ AMRU Rice ក្នុងការវិនិយោគលើវិស័យស្រូវអង្ករ តាមរយៈការធ្វើការដោយផ្ទាល់ជាមួយកសិករ ការអភិវឌ្ឍខ្សែច្រវាក់តម្លៃពីកសិដ្ឋានទៅទីផ្សារ និងការផលិតអង្ករប្រណិត សរីរាង្គ និងប្រកបដោយចីរភាព សម្រាប់ទីផ្សារអន្តរជាតិ។ ក្នុងកិច្ចសន្ទនា ឧកញ៉ា សុង ស...
ក្រសួងការងារ និងក្រុមហ៊ុនដឹកជញ្ជូនឈានមុខចំនួន ៦ ចាប់ដៃគ្នាលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជនឱ្យកាន់តែទូលំទូលាយ

ក្រសួងការងារ និងក្រុមហ៊ុនដឹកជញ្ជូនឈានមុខចំនួន ៦ ចាប់ដៃគ្នាលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជនឱ្យកាន់តែទូលំទូលាយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងការងារ និងក្រុមហ៊ុនដឹកជញ្ជូនឈានមុខចំនួន ៦ ចាប់ដៃគ្នាលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជនឱ្យកាន់តែទូលំទូលាយ (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួង និងក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងដឹកជញ្ជូនទំនិញ/ម្ហូបអាហារឈានមុខគេនៅកម្ពុជាចំនួន ៦ ស្តីពី “ការលើកកម្ពស់ព័ត៌មានទីផ្សារការងារ និងសេវាការងារ” នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ គំនិតផ្តួចផ្តើមចុះ MoU ជាមួយក្រុមហ៊ុន (ហ្គ្រេប) ខេមបូឌា ឯ.ក, ក្រុមហ៊ុន អិមវីអិល តាដា (ខេមបូឌា) ឯ.ក, ក្រុមហ៊ុន LM Car Co., Ltd., ក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ឯ.ក, ក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) ឯ.ក និងក្រុមហ៊ុន អ៊ី-ហ្គេត ថេកណឡជី ឯ.ក ធ...
ខេត្តក្រចេះទឹកជំនន់ទន្លេមេគង្គកើនឡើងបង្កឲ្យមានប៉ះពាល់ក្រុង-ស្រុកចំនួន ៦ ខណៈដែលអាជ្ញាធរខេត្តនិងថ្នាក់ជាតិកំពុងតែជួយសង្រ្គោះ

ខេត្តក្រចេះទឹកជំនន់ទន្លេមេគង្គកើនឡើងបង្កឲ្យមានប៉ះពាល់ក្រុង-ស្រុកចំនួន ៦ ខណៈដែលអាជ្ញាធរខេត្តនិងថ្នាក់ជាតិកំពុងតែជួយសង្រ្គោះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តក្រចេះ៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបង្ហាញថា ទឹកជំនន់បណ្តាលមកពីទឹកទន្លេមេគង្គកើនឡើងបានប៉ះពាល់ក្រុង-ស្រុកចំនួន ៦ រួមមាន ស្រុកឆ្លូង, ស្រុកព្រែកប្រសព្វ, ស្រុកសំបូរ, ក្រុងក្រចេះ, ស្រុកចិត្របុរី, ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ក្នុងនោះ ប្រជាពលរដ្ឋរងផលប៉ះពាល់ចំនួន ៨.២១០គ្រួសារ និងជម្លៀសទៅទីទួលសុវត្ថិភាពចំនួន ១០១គ្រួសារ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន ទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានលើកឡើងថា«ថ្ងៃនេះ ខ្ញុំ បានបន្តធ្វើដំណើរចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលបណ្តាលមកពីទឹកទន្លេមេគង្គកើនឡើង និងសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះរងផលប៉ះពាល់ ក្នុងភូមិព្រែកកូវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ តាមការពិនិត្យ ផ្ទះប្រជាពលរដ្ឋភាគច្រើនទឹកជំនន់លិចដល់ក្រោមផ្ទះ ជាមួយបញ្ហានេះ ខ្ញុំ បានណែនាំដល់រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋានត្រូវតាមដានពីស្ថាន...
ក្រសួងការងារលើកទឹកចិត្តប្រជាពលរដ្ឋ និងអតីតពលករនៅខេត្តព្រះវិហារ ចាប់យកឱកាសការងារស្របច្បាប់ក្នុងស្រុក និងទទួលបានអត្ថប្រយោជន៍ ប.ស.ស.

ក្រសួងការងារលើកទឹកចិត្តប្រជាពលរដ្ឋ និងអតីតពលករនៅខេត្តព្រះវិហារ ចាប់យកឱកាសការងារស្របច្បាប់ក្នុងស្រុក និងទទួលបានអត្ថប្រយោជន៍ ប.ស.ស.

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
​(ព្រះវិហារ)៖​ ពីការស្វែងរកការងារឆ្ងាយពីគ្រួសារ មកជាការចាប់យកឱកាសការងារស្របច្បាប់ក្នុងស្រុក គឺជាជម្រើសដែលក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលត្រឡប់មកពីប្រទេសថៃ។ ជាក់ស្តែង ក្រសួងបាននាំយកឱកាសការងារចំនួន ​២ ៤០០កន្លែង​ មកជូនប្រជាពលរដ្ឋជិត ​៦០០នាក់​ ក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ ​«ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ»​ នៅបរិវេណសាលារវៀង ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។ វេទិកានេះបាននាំអ្នកស្វែងរកការងារ និងតំណាងនិយោជកមកជួបគ្នាដោយផ្ទាល់នៅក្នុងមូលដ្ឋាន ដោយអ្នកស្វែងរកការងារអាចចុះឈ្មោះ សម្ភាស និងឈ្វេងយល់ពីមុខតំណែង ប្រាក់ឈ្នួល លក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ មុនសម្រេចចិត្តចូលបម្រើការងារ។ ការនាំឱកាសការងារមកដល់មូលដ្ឋាននេះ ក៏ជួយកាត់បន្ថយពេលវេលា និងការចំណាយរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅស្វែងរ...
ឯកឧត្តម លូ គឹមឈន់ ទទួលស្វាគមន៍ ដំណើរទស្សនកិច្ចដំណើរទស្សនកិច្ចរបស់ លោក ICHIGUCHI Tomohide និងក្រុមការងារ មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម លូ គឹមឈន់ ទទួលស្វាគមន៍ ដំណើរទស្សនកិច្ចដំណើរទស្សនកិច្ចរបស់ លោក ICHIGUCHI Tomohide និងក្រុមការងារ មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១១ ព្រឹក ថ្ងៃអង្គារទី១៨ ខែសីហាឆ្នាំ២០២៦នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុនិងថ្នាក់ដឹកនាំ កសសបានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់ លោក ICHIGUCHI Tomohide អគ្គនាយក នៃនាយកដ្ឋានវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ នៃទីស្នាក់ការកណ្តាល នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងក្រុមការងារ ក្នុងគោលបំណងផ្លាស់ប្តូរយោបល់ទៅលើ ការអភិវឌ្ឍវិស័យឡូជីស្ទីក និងកំពង់ផែរបស់កម្ពុជា ក៏ដូចជា ពិភាក្សាអំពី វឌ្ឍនភាព និងទិសដៅនាពេលអនាគត នៃការអភិវឌ្ឍកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធ នៅ កសស។...
The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:

The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
Phnom Penh ;On Sunday, August 23, 2026, at 08:25a.m, the Cambodian Liaison Group (CLG) coordinated a field visit for the ASEAN Observer Team in Cambodia (AOT-KH), led by the Head of Mission (AOT KH HOM) from the Philippines to observe, verify, and report on the situation along the Cambodia-Thailand border, as well as inspected the illegal deployment of shipping containers by the Thai military across 14 locations, totaling 44 containers, in  in the area of the Boeung Trakoun Border Checkpoint area, Kouk Romiet Commune, Tmor Pouk District, Banteay Meanchey Province, which has prevented 7,873 Cambodian civilians—equivalent to 1,869 families (including 1,847 children)—from returning to their homes. The ASEAN Observer Team's (AOT) observation, verification, and report at the abovementioned ...