ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

ឯកឧត្តម ផាន អូន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងពាណិជ្ជកម្មដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំខែមិថុនាឆ្នាំ២០២៦ ចំណុះអគ្គលេខាលេខាធិការដ្ឋាន

ឯកឧត្តម ផាន អូន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងពាណិជ្ជកម្មដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំខែមិថុនាឆ្នាំ២០២៦ ចំណុះអគ្គលេខាលេខាធិការដ្ឋាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ផាន អូន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំខែមិថុនា ឆ្នាំ២០២៦ របស់អគ្គលេខាធិការដ្ឋាន ដែលមានការអញ្ជើញចូលរួមពី លោក អគ្គនាយករង លោកប្រធាននាយកដា្ឋន លោក លោកស្រីអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីរាជការទាំងអស់ ចំណុះអគ្គលេខាធិការដ្ឋាន។ កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីតាមដាន និងពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានក្រោមចំណុះ អគ្គលេខាធិការដ្ឋាន ក្នុងគោលបំណងពង្រឹងការអនុវត្តផែនការសកម្មភាព និងដោះបញ្ហាប្រឈមនានា ដើម្បីទទួលបាននូវសមិទ្ធផលការងារប្រកបដោយបរិយាប័ន្ន ស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពខ្ពស់។...
ឧកញ៉ា បណ្ឌិត ឡាយ ឈុនហួ ដឹកនាំប្រតិភូសិក្សាទីផ្សារអង្ករកម្ពុជា នៅទីក្រុង Long Beach រដ្ឋ California ដើម្បីពង្រីកទីផ្សារនៅសហរដ្ឋអាមេរិក

ឧកញ៉ា បណ្ឌិត ឡាយ ឈុនហួ ដឹកនាំប្រតិភូសិក្សាទីផ្សារអង្ករកម្ពុជា នៅទីក្រុង Long Beach រដ្ឋ California ដើម្បីពង្រីកទីផ្សារនៅសហរដ្ឋអាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អាមេរិក៖ថ្ងៃទី01 ខែកក្តដា ឆ្នាំ 2026 នាទីក្រុង Long Beach, California៖ បន្ទាប់ពីចូលរួមពិព័រណ៍អាហារ Summer Fancy Food Show 2026 នៅទីក្រុងញូវយ៉ក ឧកញ៉ា បណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានដឹកនាំគណៈប្រតិភូ និងក្រុមហ៊ុននាំចេញអង្ករកម្ពុជា បន្តដំណើរទស្សនកិច្ចសិក្សាទីផ្សារអង្ករកម្ពុជា នៅទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក ដោយផ្តោតលើការស្វែងយល់ពីបណ្តាញចែកចាយ និងឱកាសពង្រីកទីផ្សារអង្ករកម្ពុជា ក្នុងសហគមន៍ខ្មែរ និងទីផ្សារអាមេរិកទូលំទូលាយ។ ក្នុងឱកាសនោះ គណៈប្រតិភូបានអញ្ជើញទៅទស្សនកិច្ចនៅ ផ្សារចតុមុខ របស់ខ្មែរ (Chaktomuk Market) ដែលជាផ្សារមួយមានការផ្គត់ផ្គង់ផលិតផលខ្មែរ និងអាស៊ីជាច្រើនប្រភេទ រួមទាំងអង្ករកម្ពុជា។ ប្រតិភូបានពិនិត្យដោយផ្ទាល់ពីការដាក់តាំងផលិតផល គុណភាពការវេចខ្ចប់ តម្លៃលក់ និងការឆ្លើយតបរបស់អតិថិជនចំពោះអង្ករកម្ពុជា ប្រៀបធៀបជាមួយអង្ករមកពីប្រទេសថៃ និងវៀតណាម។ ...
ឧកញ៉ា បណ្ឌិត ឡាយ ឈុនហួ និងសហការី ជួបពិភាក្សា និងសំណេះសំណាលជាមួយ ឯកឧត្តម គឹម ឆាលហួត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការជំរុញអង្ករកម្ពុជានៅទីផ្សារសហរដ្ឋអាមេរិក

ឧកញ៉ា បណ្ឌិត ឡាយ ឈុនហួ និងសហការី ជួបពិភាក្សា និងសំណេះសំណាលជាមួយ ឯកឧត្តម គឹម ឆាលហួត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការជំរុញអង្ករកម្ពុជានៅទីផ្សារសហរដ្ឋអាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ថ្ងៃទី 01 ខែកក្តដា ឆ្នាំ2026 ក្រុង LongBeach, រដ្ឋ California៖ ក្នុងឱកាសបំពេញទស្សនកិច្ចសិក្សាទីផ្សារអង្ករកម្ពុជានៅសហរដ្ឋអាមេរិក ឧកញ៉ា បណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រួមជាមួយសហការី ដែលមានឧកញ៉ា យិន វេងអានអនុប្រធានក្រុមប្រឹក្សភិបាល ឧកញ៉ា គឹម ប៊ុន សាន្ត អនុប្រធាន សហព័ន្ធ លោក ចាន់ ពេជ្រអនុប្រធានសហព័ន្ធ និងតំណាងក្រុមហ៊ុននាំចេញអង្ករកម្ពុជា បានជួបពិភាក្សា និងសំណេះសំណាលជាមួយ ឯកឧត្តម គឹម ឆាលហួត កុងស៊ុលកិត្តិយសកម្ពុជាប្រចាំក្រុង Long Beach រដ្ឋ California និងជាប្រធានការិយាល័យសភាពពាណិជ្ជកម្មកម្ពុជាប្រចាំក្រុង Long Beach រដ្ឋ California ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការពង្រីកទីផ្សារ និងលើកកម្ពស់ការនាំចេញអង្ករកម្ពុជាទៅកាន់សហរដ្ឋអាមេរិក។ ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅអំពីស្ថានភាពទីផ្សារអង្ករនៅសហរដ្ឋអាមេរិក និន្នាការតម្រូវការរបស់អ្នកប្រើប្រាស់ កា...
ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចជប៉ុន

ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចជប៉ុន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជានៅថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៦នេះទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ច ជប៉ុនដែលដឹកនាំដោយ លោក រស់ រាសី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា​នៅតំបន់សេនដៃ ប្រទេសជប៉ុន។​ ក្នុងជំនួបនេះ លោក រស់ រាសី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​បណ្ឌិត អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីទទួលជួបពិភាក្សាការងារ។ លោក​ រស់​រាសី បានគូសបញ្ជាក់ថា គោលបំណងសំខាន់នៃជំនួបនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងជប៉ុន និងកម្ពុជា។ លោកបានគូស​បញ្ជាក់ថានេះជាដំណើរទស្សនកិច្ចរបស់ធុរជនជប៉ុនដើម្បីស្វែងយល់បន្ថែមពីបរិយាកាសធុរកិច្ច និងទិដ្ឋភាពជាក់ស្ដែងជាមួយនិងការអភិវឌ្ឍន៍យ៉...
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម រស់ ភីរុណ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អញ្ជើញចូលរួមសម្របសម្រួលលើកិច្ចពិភាក្សាការជំរុញហិរញ្ញប្បទានបៃតងនៅកម្ពុជា

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម រស់ ភីរុណ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អញ្ជើញចូលរួមសម្របសម្រួលលើកិច្ចពិភាក្សាការជំរុញហិរញ្ញប្បទានបៃតងនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម រស់ ភីរុណ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ខកិច្ច និងហិរញ្ញវត្ថុ អញ្ជើញចូលរួមសម្របសម្រួល លើការជំរុញហិរញ្ញប្បទានបៃតងនៅកម្ពុជាដែលធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន។ ជំនួបពិភាក្សានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលកិច្ចពិភាក្សានោះ ក្នុងគោលដៅចែករំលែកបច្ចុចប្បន្នភាពនៃស្ថានភាពបរិស្ថានកម្ពុជា និងពិនិត្យលទ្ធភាពជំរុញហិរញ្ញប្បទានបៃតងនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងផលជះជាវិជ្ជមានដល់សង្គម-សេដ្ឋកិច្ចកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានក៏បានមានប្រសាសន៍លើកឡើងអំពីសក...
អ្នកឧកញ៉ា ហ៊ុន ឡាក់ ត្រូវបានតែងតាំងដំឡើងឋានៈ និងតែងតាំងជា «អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា»

អ្នកឧកញ៉ា ហ៊ុន ឡាក់ ត្រូវបានតែងតាំងដំឡើងឋានៈ និងតែងតាំងជា «អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា សូមអបអរសាទរ អ្នកឧកញ៉ា ហ៊ុន ឡាក់ ដែលត្រូវបានតែងតាំងដំឡើងឋានៈ និងតែងតាំងជា «អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា»។ សមាគមឧកញ៉ាកម្ពុជា សូមកោតសរសេីរ អ្នកឧកញ៉ា ចំពោះការខិតខំប្រឹងប្រែង រៀបចំ តាក់តែង និងបម្រេីគ្រប់រាល់កិច្ចការ ក៏ដូចជាសកម្មភាពនានាចាប់ពីតាំងពីថ្ងៃដំបូងរហូតមក និងសូមជូនពរ អ្នកឧកញ៉ា ទទួលបាននូវសេចក្តីសុខ និងជោគជ័យរាល់ភារកិច្ចបន្ថែមទៀតសម្រាប់តួនាទីថ្មីនេះ។...
ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសទ្វេភាគីលើកដំបូងរវាងកម្ពុជា-សហរដ្ឋអាមេរិក

ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសទ្វេភាគីលើកដំបូងរវាងកម្ពុជា-សហរដ្ឋអាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង បើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាស ជាមួយ លោក Cristopher Landau អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅក្រសួងការបរទេស ទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាកាសចរណ៍ទ្វេភាគីរបស់ប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសទ្វេភាគីលើកដំបូង រវាងប្រទេសទាំងពីរ ដែលនឹងនាំមកនូវការទំនាក់ទំនងដឹកជញ្ជូនតាមផ្លូវអាកាសរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលឈានទៅរកស្តង់ដាទំនើបខ្ពស់បំផុត។ សមិទ្ធផលដ៏សំខាន់នេះ គឺជាលទ្ធផលបន្ទាប់ពីក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (U.S. International Development Finance Corporation - DFC's) បានអនុម័តកាលពីពេលថ្មីៗនេះ នូវការផ្តល់កញ្ចប់ហិរញ្ញប្...
លោក ជិន ជ័យាបុត្រ ៖ជំហានថ្មីនៃ«គិរីកាហ្វេ»កិច្ចពិភាក្សាអំពីឱកាសនាំយកកាហ្វេកម្ពុជាឆ្ពោះទៅកាន់ទីផ្សារសហរដ្ឋអាមេរិក

លោក ជិន ជ័យាបុត្រ ៖ជំហានថ្មីនៃ«គិរីកាហ្វេ»កិច្ចពិភាក្សាអំពីឱកាសនាំយកកាហ្វេកម្ពុជាឆ្ពោះទៅកាន់ទីផ្សារសហរដ្ឋអាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ពីទីក្រុងញូវយ៉ក (New York) នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំ Fancy Food Show នាព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦ នេះ លោក ជិន ជ័យាបុត្រ អគ្គនាយក នៃក្រុមហ៊ុន គិរី ហាយឡែន ហេរីថេក ត្រេឌីង (Kiri Highland Heritage Trading Co., Ltd. / ម្ចាស់ម៉ាកសញ្ញា «គិរីកាហ្វេ» - Kiri Coffee) បានជួបពិភាក្សាការងារ ជាមួយលោក Vannara Om ប្រធានប្រតិបត្តិ (CEO) នៃក្រុមហ៊ុន American Angkor Enterprise (AAE) និងសហាការី។ ជំនួបពិភាក្សាគ្នានៅលើទឹកដីអាមេរិកនេះ ធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់អំពីកាលានុវត្តភាពអាជីវកម្ម និងរៀបចំយុទ្ធសាស្ត្រក្នុងការនាំចេញផលិតផលកាហ្វេខ្មែរ ចូលមកកាន់ទីផ្សារសហរដ្ឋអាមេរិក។ ក្នុងឱកាសនោះ ក្រុមហ៊ុនទាំងពីរបានពិភាក្សា អំពីបទដ្ឋានគតិយុត្តិ ស្តង់ដារគុណភាព និងលក្ខខណ្ឌតម្រូវនានា ដើម្បីនាំយកគ្រាប់កាហ្វេរ៉ូប៊ូស្តា ១០០% (100% Robusta) គុណភាពខ្ពស់ ដែលដាំដុះ និងកែច្នៃដោយផ្ទាល់ពីទឹកដ...
កិច្ចប្រជុំពិភាក្សាការងារជាមួយ ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កិច្ចប្រជុំពិភាក្សាការងារជាមួយ ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ២:៣០ នាទីរសៀល ថ្ងៃអង្គារទី៣០ ខែមិថុនា ឆ្នាំ២០២៦នៅសាលប្រជុំតុច កសស លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានជួបប្រជុំពិភាក្សាការងារជាមួយ ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. ស្តីពីប្រតិបត្តិការក្នុង កសស និងទីលានដែល កសស បានរៀបចំជាពិសេសដាច់ដោយឡែកសម្រាប់ដាក់ទូកុងតឺន័ររបស់តូយ៉ូតា។ Sihanoukville Autonomous Port (PAS) : At 2:30 PM on Tuesday, 30th June 2026, at the venue of PAS Meeting Room, Mr. Thay Rithy, Deputy Director-General in charge of Business, Representative of His Excellency Lou Kim Chhun, Delegate of the Royal Government of Cambodia in charge as Chairman and CEO of Sihanoukville Auton...
សូមអបអរសាទរ!ប្រទេសកម្ពុជាក៏ទទួលបានចំណាត់ថ្នាក់លេខ១ បន្ថែមទៀត ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក

សូមអបអរសាទរ!ប្រទេសកម្ពុជាក៏ទទួលបានចំណាត់ថ្នាក់លេខ១ បន្ថែមទៀត ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖កម្ពុជាត្រូវបានទស្សនាវដ្តី និងស្ថាប័នស្រាវជ្រាវដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក U.S. News & World Report បានវាយតម្លៃ និងផ្តល់ចំណាត់ថ្នាក់លេខ១ បន្ថែមទៀត ដែលជាប្រទេសមាននិរន្តរភាពដី និងធនធាន (Land and Resource Sustainability) ល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក។ យោងតាមការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មាន SEA Infographics កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០២៦ កម្ពុជាបានទទួលចំណាត់ថ្នាក់លេខ ១ ជាប្រទេសមាននិរន្តរភាពដី និងធនធាន ល្អបំផុតលើពិភពលោក ឆ្នាំ២០២៦ នាំមុខប្រទេស ស្លូវេនី (លេខ២) និង ប៉ារ៉ាហ្គាយ (លេខ៣)។ ដោយឡែក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាឈរលេខរៀងទី១ បន្តដោយប្រទេសឡាវ (លេខ៦) និងមីយ៉ាន់ម៉ា (លេខ១៦)។ សូមបញ្ជាក់ថា ស្ថាប័ន U.S. News & World Report បានផ្តោតលើសូចនាករចំនួន ៥ រួមមាន ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ផ្ទៃដីតំបន់ការពារធម្មជាតិ ពាណិជ្ជកម្មប្រកបដោយនិរន្តរ...