ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

ចិនសម្រេចដំឡើងពន្ធនាំចូលពីអាមេរិកក្នុងតម្លៃទឹកប្រាក់៧៥ ពាន់លានដុល្លារជាការសងសឹកទៅវិញ

ចិនសម្រេចដំឡើងពន្ធនាំចូលពីអាមេរិកក្នុងតម្លៃទឹកប្រាក់៧៥ ពាន់លានដុល្លារជាការសងសឹកទៅវិញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបានសម្រេចដំឡើងពន្ធនាំចូលពីសហរដ្ឋអាមេរិក ក្នុងតម្លៃទឹកប្រាក់ប្រមាណ៧៥ ពាន់លានដុល្លារដែលជាការសងសឹក លើអាមេរិកវិញក្នុងសង្គ្រាមពាណិជ្ជកម្ម ។ ក្រសួងពាណិជ្ជកម្មចិនបានសម្រេចដំឡើងពន្ធ នាំចូលពីអាមេរិកក្នុងអត្រាពី១០ទៅ១៥% លើការនាំចូលផលិតផលកសិកម្មនានា មានដូចជា សាច់គោ សាច់ជ្រូក និងសណ្តែកសៀងជាដើម និងសម្រេចដំឡើងពន្ធនាំចូលប្រេងឥន្ធនៈពីអាមេរិកក្នុងអត្រា ២៥% ។ ចំណែកអាមេរិកវិញ លោក ដូណាល់ ត្រាំ បានសរសេរតាម Twitterរបស់លោកថា ទំនិញរបស់ប្រទេសចិនក្នុងតម្លៃទឹកប្រាក់២៥០ពាន់លានដុល្លារដែលអាមេរិកបានដំឡើងពន្ធ ២៥% រួចហើយ នឹងត្រូវដំឡើងពន្ធរហូតដល់៣០% គឺបង្កើន៥%បន្ថែមទៀតនិងចូលជាធរមាននៅថ្ងៃទី០១ខែតុលាខាងមុខនេះ។ ការយកពន្ធ ចំពោះទំនិញចិននាំចូលអាមេរិកក្នុងប្រាក់ ៣០០ ពាន់លានដុល្លារ ដែលអាមេរិកគ្រោងនឹងយកពន្ធ១០%គឺត្រូវយកពន្ធ១៥% និងចូលជាធរមាននៅថ្ងៃទី០១ ខែកញ្ញាខាងមុខនេ...
នាយករដ្ឋមន្រ្តី​ហាម​​កម្លាំងប្រដាប់អាវុធ​​ដាច់ខាតមានងារជា «ឧកញ៉ា»

នាយករដ្ឋមន្រ្តី​ហាម​​កម្លាំងប្រដាប់អាវុធ​​ដាច់ខាតមានងារជា «ឧកញ៉ា»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់ គណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៩ ម្សិលមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍បញ្ជាក់យ៉ាងដាច់ណាត់ គឺហាមមិនឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់មានដូចជាទាហាននគរបាល និងកងរាជអាវុធហត្ថ មានងារជា «ឧកញ៉ា» តទៅទៀតឡើយ។ សម្តេចតេជោបញ្ជាក់ថា«កន្លងមកមានមួយចំនួនបានយកតួនាទីទាំងនេះ ទៅប្រកបការងារផ្សេងៗខុសច្បាប់»។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ទៅលើការអនុវត្ត“អភិក្រមទី៥” ដែលបានដាក់ចេញនៅក្នុងអាណត្តិទី៦នេះដែលកំពុងធ្វើជាបន្តបន្ទាប់។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានណែនាំបន្ថែមទៅអង្គភាពប្រឆាំងអំពើពុករលួយអំពីករណីពាក់ព័ន្ធទៅនឹង​​​ការ​បង្ក្រាបបទល្មើសព្រៃឈើគឺត្រូវអនុវត្តការបង្កកនិងរឹបអូសទ្រព្យសម្បត្តិពីជន ដែលបំផ្លាញ...
ព្រះ​រាជ​ជីវប្រវត្តិ​សង្ខេបរបស់ ​សម្ដេច​ព្រះបរមរតនកោដ្ឋ​​ ព្រះបាទ​​ ​​នរោត្តម សីហនុ

ព្រះ​រាជ​ជីវប្រវត្តិ​សង្ខេបរបស់ ​សម្ដេច​ព្រះបរមរតនកោដ្ឋ​​ ព្រះបាទ​​ ​​នរោត្តម សីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ព្រះ​វរ​រាជ​បិតា​ឯករាជ្យ បូរណ​ភាព​ទឹក​ដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​អង្គ​ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១​កើត ខែ​កត្ដិក ឆ្នាំច ចត្វា​ស័ក ព.ស ២៤​៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ ចាប់ពីឆ្នាំ​១៩៣០​ដល់​១៩៤០ ព្រះ​អង្គ​បាន​ចូល​សិក្សា​នៅ​សាលា​បឋម​សិក្សា FRANCOIS BAUDOIN និង​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ រាជធានី​ភ្នំពេញ។ បន្ទាប់​មក​ព្រះអង្គ​បាន​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ​បារំាង សាស​លូឡូបា (CHASSELOUP LAUBAT) នៅ​ព្រៃ​នគរ (វៀតណាម​ខាង​ត្បូង)។ លុះ​ដល់​ខែ​មេសា ឆ្នាំ​១៩៤១ ក្រុម​ប្រឹក្សា​រាជ​បល្ល័ង្ក​បាន​ជ្រើស​តាំង និង​ថ្វាយ​ព្រះ​រាជ​ឋានៈ​ជា ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ។ ឆ្នាំ​១៩៤៦ ព្រះ​អង្គ​បាន​យាង​ទស្សន​កិច្ច​ជា​លើក​ដំបូង​នៅ​ប្រទេស​បារំាង​តាម​ការ អញ្ជើញ​រ...
រាជរដ្ឋាភិបាលសម្រេចបញ្ឈប់អាជ្ញាបណ្ណប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក

រាជរដ្ឋាភិបាលសម្រេចបញ្ឈប់អាជ្ញាបណ្ណប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជរដ្ឋាភិបាលសម្រេចបញ្ឈប់ អាជ្ញាបណ្ណប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ស៊ីនអេឡិចត្រូនិក អនឡាញគ្រប់ប្រភេទចាប់ពីថ្ងៃនេះតទៅនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ។ សម្តេចតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើសារាចរណែនាំមួយដោយបញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែង ភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចអនឡាយ ( Internet Online) ទាំងក្នុង និងក្រៅប្រទេស ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ យោងតាមសារាចរណែនាំរបស់ រាជដ្ឋាភិបាលបានធ្វើការណែនាំចំ នួន៣ចំណុចដូចខាងក្រោម ទី១៖មន្រ្តីនគរបាលយុត្តិធម៌និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបង្កើន ការស្រាវជ្រាវ និងបង្រ្កាបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីន អេឡិចត្រូនិកតាម រយៈអ៉ិនធើណេនអនឡាយ ក្នុងនិងក្រៅប្រទេសគ្រប់ប្រភេទនិងគ្រប់រូបភាពដែលធ្វើសកម្មភាព ដោយមិនមានអាជ្ញាបណ្ណពីក្រ សួង ស្ថាប័នមានសមត្ថកិច្ច។ ចំណុចទី២ ចំពោះអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេ...
ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ មន្ត្រីរាជការ​ទាំងអស់ ទទួលបាន​ប្រាក់ឧបត្ថម្ភម្នាក់ ៥​ម៉ឺន​រៀល

ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ មន្ត្រីរាជការ​ទាំងអស់ ទទួលបាន​ប្រាក់ឧបត្ថម្ភម្នាក់ ៥​ម៉ឺន​រៀល

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
  ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា បានប្រកាស​ផ្តល់ប្រាក់​ឧបត្ថម្ភ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ចំនួន ៥​ម៉ឺន​រៀល ក្នុង​ម្នាក់ ជូន​ដល់​មន្ត្រីរាជការ​ស៊ីវិល នៃ​ក្រុម​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រីនគរបាល​ជាតិ​ក​ម្ពុ​ជា មន្ត្រី​ពន្ធនាគារ​ក្រសួងមហាផ្ទៃ យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ មន្ត្រីរាជការ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ មន្ត្រីរាជការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត មន្ត្រី​ខុទ្ទកាល័យ សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ​សង្កាត់ មន្ត្រី​នៃ​ការិយាល័យ​ប្រជាពលរដ្ឋ នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ប្រធានភូមិ អនុប្រធាន​ភូមិ សមាជិក​ភូមិ មន្ត្រី​ជាប់កិច្ចសន្យា និង​បុគ្គលិក​អណ្តែត ដែល​កំពុង​បម្រើ​ការងារ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​និវត្តជន ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ ជន​បាត់បង់​សមត្ថភាព​ការងារ និង​ជនពិការ ដែលជា​អតីតមន្ត្រី​រាជការ​ស៊ីវិល អ...
អាមេរិកចាប់ផ្តើមទទួលស្គាល់ពីការខាតបង់ដោយសារសង្គ្រាមពាណិជ្ជកម្មជាមួយចិន

អាមេរិកចាប់ផ្តើមទទួលស្គាល់ពីការខាតបង់ដោយសារសង្គ្រាមពាណិជ្ជកម្មជាមួយចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់ជាសាធារណៈ ចំពោះការខាតបង់សម្រាប់ប្រជាពលរដ្ឋអាមេរិក ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន ដែលបញ្ឆេះឡើងដោយលោក ត្រាំ ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ។ លោក Wilbur Ross រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានលើកឡើងថា ទោះបីជាប្រជាពលរដ្ឋអាមេរិកបានទទួលរងផល ប៉ះពល់ពីសង្គ្រាមពាណិជ្ជកម្មជាមួយចិនកដោយ ក៏សង្គ្រាមនេះនៅតែបន្ត រហូតដល់អាមេរិកមានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយចិននៅពេលខាងមុខ ។ លោក Wilbur Ross បានបន្ថែមថា ដោយសារតែផលប៉ះពាល់នេះ អាមេរិកបានសម្រេចពន្យាពេលដំឡើងពន្ធ១០%លើទំនិញនាំចូលពីប្រទេសចិន រហូតដល់ថ្ងៃទី១៥ ខែធ្នូ ចុងឆ្នាំ២០១៩នេះ ដែលតាមគម្រោង ការដំឡើងពន្ធជុំថ្មីនេះ នឹងចូលជាធរមាននៅថ្ងៃទី០១ ខែកញ្ញាខាងមុខនេះ ៕...
ក្រុមហ៊ុន Samsung ផលិតទូរស័ព្ទដៃប្រភេទថ្មីប្រើប្រព័ន្ធ 5G

ក្រុមហ៊ុន Samsung ផលិតទូរស័ព្ទដៃប្រភេទថ្មីប្រើប្រព័ន្ធ 5G

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ AP បានចុះផ្សាយថា ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង បានបង្ហាញផលិតផលទូរស័ព្ទដៃប្រភេទថ្មីរបស់ខ្លួន Galaxy Note 10 ដែលអាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ 5G បាន។ លោក Mark Hollyway ប្រធានប្រតិបត្តិការផលិតកម្មទូរស័ព្ទដៃ Samsung បាននិយាយថា ទូរស័ព្ទដៃប្រភេទថ្មី Galaxy Note 10 នេះ ត្រូវបានបន្ថែមថ្មសាក និងអេក្រង់ធំជាងមុន និងផ្តល់ភាពងាយស្រួលដល់អតិថិជនជាងមុនផងដែរ។ លោក Mark Hollyway បានបន្ថែមថា Galaxy Note 10 មានច្រើនប្រភេទ ប៉ុន្តែបើប្រភេទអេក្រង់តូចជាង ៦.៣អ៊ីង មានតម្លៃសមរម្យជាងគេ គឺត្រឹមតែ ៩៤៩ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយគ្រឿង ៕...
ចិនថ្កោលទោសបម្រាមអាមេរិកលើកក្រុមហ៊ុនបច្ចេកវិទ្យា Huawei

ចិនថ្កោលទោសបម្រាមអាមេរិកលើកក្រុមហ៊ុនបច្ចេកវិទ្យា Huawei

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying ប្រកាសច្រានចោលនូវសេចក្តីសម្រេចបណ្តោះអាសន្នរបស់សហរដ្ឋអាមេរិក ដែលបានដាក់បម្រាមលើក្រុមហ៊ុនបច្ចេកវិទ្យា Huawei ចិន និងក្រុមហ៊ុនផ្សេងទៀត មិនអោយចុះកិច្ចសន្យាជាមួយអាមេរិក។ ការច្រានចោលរបស់  លោកស្រី Hua Chunying ត្រូវបានធ្វើឡើងក្រោយពីប្រធានាធិប តីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញសេចក្តីសម្រេចបណ្តោះអាសន្ន ក្នុងការហាមឃាតទីភ្នាក់ងារសហព័ន្ធមិនអោយទិញទូរគមនាគមន៍ បច្ចេកវិទ្យា និងសម្ភារៈបច្ចេកវិទ្យាពីក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ប្រទេសចិន។ លោកស្រី Hua Chunying បានបន្ថែមថា ការចេញសេចក្តីសម្រេចបណ្តោះអាសន្ននេះ គឺជាការរំលោភឥទ្ធិពលរដ្ឋទាំងស្រុង និងជាការពង្រីកសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិកអោយកាន់តែធំថែមទៀត ៕...
រដ្ឋមន្ត្រីការពារជាតិអាមេរិកធ្វើដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ប្រទេសម៉ុងហ្គោ

រដ្ឋមន្ត្រីការពារជាតិអាមេរិកធ្វើដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ប្រទេសម៉ុងហ្គោ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Reutersបានចុះផ្សាយថា រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិកលោក Mark Esper បានធ្វើដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ប្រទេសម៉ុងហ្គោល នៅថ្ងៃព្រហស្បតិ៍ទី ០៨ ខែសីហានេះ ។ ប្រភពដដែលបានបន្តថា ដំណើរទស្សនកិច្ចរបស់លោក Mark Esper ត្រូវបានធ្វើឡើងក្នុងគោលដៅពង្រឹងយុទ្ធសាស្ត្រប្រឆាំងនឹងឥទ្ធិពលយោធារបស់ប្រទេសចិន និងរុស្ស៊ីដោយបង្កើនកិច្ចស ហប្រតិបត្តិការជាមួយប្រទេសជាដៃគូក្នុងតំបន ។ ម៉ុងហ្គោល ជាប្រទេសមានទីតាំងភូមិសាស្ត្រល្អបំផុតក្នុងតំបន់ ដើម្បីទប់ទល់ជាមួយឥទ្ធិពលរបស់ចិននិងរុស្ស៊ី ដែលមនទីរបញ្ច កោណអាមេរិក បានសម្លឹងមើលអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ ៕...
ចំណងមិត្តភាព កម្ពុជា-ស្រីលង្កាកាន់តែរឹងមាំ

ចំណងមិត្តភាព កម្ពុជា-ស្រីលង្កាកាន់តែរឹងមាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកប្រធានាធិបតីស្រីលង្កា Maithripala Sirisena និងលោកជំទាវ បានអញ្ជើញមកដាក់កម្រងផ្កានៅវិមានឯករាជនៅព្រឹកថ្ងៃទី ៨ ខែ សីហា ដើម្បីគោរពវិញ្ញាណក្ខ័ន្ឋ ចំពោះបុព្វបុរសខ្មែរដែលបានបូជា និងពលីជីវិតដើម្បីប្រទេសជាតិ។ តាមកម្មវិធីដែលបានគ្រោងទុក គឺនៅល្ងាចថ្ងៃទី ៨ សីហា នេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត និងអញ្ជើញចូលរួមដង្ហែរព្រះមហាក្សត្រកម្ពុជាយាងលៀងសាយភោជន៍ផ្តល់កិត្តិយសដល់លោកប្រធានាធិបតីនៃប្រទេសស្រីលង្កា និងលោកជំទាវផងដែរ៕...