ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

អង់គ្លេសនឹងជួបវិបត្តិខ្វះស្បៀងអាហារនិងថ្នាំពេទ្យបើចាកចេញពីអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀង

អង់គ្លេសនឹងជួបវិបត្តិខ្វះស្បៀងអាហារនិងថ្នាំពេទ្យបើចាកចេញពីអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សមាជិកសភាចំនួន៩ រូបរបស់ចក្រភពអង់គ្លេសបានចេញផ្សាយរបាយការណមួយ ដែលបង្ហាញពីផលប៉ះពាល់នានាក្នុងចក្រភពមួយនេះ ក្រោយពីចាកចេញពីសមាជិកភាពនៃសហភាពអឺរ៉ុប ដោយមិនមានកិច្ចព្រមព្រៀង (No deal Brexit)។ របាយការណ៍បានបង្ហាញថាផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដែលអង់ គ្លេសនឹងទទួលរងនៅពេលខាងមុខ គឺវិបត្តិខ្វះស្បៀងអាហារនិងថ្នាំពេទ្យ រួមទាំងបរិក្ខាពេទ្យផងដែរប្រសិនបើចក្រភពមួយនេះចាកចេញពីអឺរ៉ុប ដោយមិនមានកិច្ចព្រមព្រៀងដែលនេះមិនរាប់បញ្ចូលទាំងវិបត្តិសន្តិសុខផង ។ របាយការណ៍ដដែលបានបញ្ជាក់ថា វិបត្តិធ្ងន់ធ្ងរនឹងកើតឡើងនៅអង់គ្លេស ក្រោយអង់គ្លេសចាកចេញពីអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀងគឺដោយសារការផ្គត់ផ្គង់ផ្នែកស្បៀងអាហារនិងថ្នាំពេទ្យ រវាងអឺរ៉ុប និងអង់គ្លេស នឹងត្រូវផ្អាកមួយរយៈដើម្បីរៀបចំឡើងវិញ ៕...
មហាយក្ស​​ចិន​លុប​ចោល​ការ​ដំឡើង​ពន្ធ​លើ​មុខ​ទំនិញ​មួយ​ចំនួន​របស់​​អាមេរិក​មុន​ពេល​កិច្ច​ពិភាក្សា​ពាណិជ្ជកម្ម

មហាយក្ស​​ចិន​លុប​ចោល​ការ​ដំឡើង​ពន្ធ​លើ​មុខ​ទំនិញ​មួយ​ចំនួន​របស់​​អាមេរិក​មុន​ពេល​កិច្ច​ពិភាក្សា​ពាណិជ្ជកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រទេសទេស​ចិន​បាន​ចេញ​ផ្សាយ​នូវ​បញ្ជី​មុខទំនិញ​នាំចូល​របស់​អាមេរិក​ចំនួន១៦ ​មុខ​ដែល​នឹង​ត្រូវ​រួច​ផុត​ពី​ការ​ដំឡើង​ពន្ធ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម ​និង​​កំពុង​បន្ត​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភព​លោក​ទាំង​ពីរ​។ មុខ​ទំនិញ​ទាំងនោះ​រួម​មាន​ ឱសថ​ព្យាបាល​ជំងឺ​មហារីក ​និង​ចំណី​សត្វ​ជាដើម​ ប៉ុន្តែ​នៅ​មាន​ផលិត​ផល​ជាង ៥,០០០​ប្រភេទ​ទៀត​នៅ​លើ​បញ្ជី និង​បញ្ជី​មុខ​ទំនិញ​ដែល​នៅតែ​ត្រូវ​បង់ពន្ធ​បន្ថែម​ទៀត ​គឺ​មាន​រយៈពេល​យូរ​ជាង​នេះ​។ទោះ​យ៉ាង​ណា​អ្នកវិភាគ​មួយ​ចំនួន​ចាត់​ទុក​ថា ​ការ​លើក​លែង​ការ​ដំឡើង​ពន្ធ​នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​របស់​ចិន ​មុន​ពេល​ជួប​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក។​ កាលពី​ថ្ងៃ​អង្គារ​ប្រធានាធិប​តី​អាមេរិក​លោក Donald Trump បាន​កោត​សរសើរ​ចំពោះ​ការ​សម្រេចចិត្ត​នេះ​ ដោយ​និយាយ​ថា ​កាយវិការ​នេះ​អាច​ជួយ​ដល់​កិច្ច​ចរចា​ពាណិជ្ជកម្ម​នា​ពេល​ខាង​មុខ​។កិច្ច​ប្រជុំ​បឋម​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ចុងខ...
ប្រមុខដឹកនាំហុងកុងសោកស្តាយចំពោះការជ្រៀតជ្រែកពីខាងក្រៅចូលក្នុងក្បួនបាតុកម្ម

ប្រមុខដឹកនាំហុងកុងសោកស្តាយចំពោះការជ្រៀតជ្រែកពីខាងក្រៅចូលក្នុងក្បួនបាតុកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកស្រី ខារី ឡាំ (Carrie Lam) ប្រធានប្រតិបត្តិទីក្រុងហុងកុងបានបង្ហាញនូវការសោកស្តាយយ៉ាងខ្លាំង នៅថ្ងៃអង្គារ ទី១០ ខែកញ្ញានេះ ចំពោះការជ្រៀតជ្រែកពីបរទេសចូលក្នុងក្បួនបាតុកម្មរបស់ប្រជាបាតុករក្នុងទីក្រុងនេះ ។ លោកស្រី ខារី ឡាំ បានថ្លែងថា ការជ្រៀតជ្រែកពីខាងក្រៅ កំពុងញុះញង់ក្រុមបាតុករអោយបង្កអំពើហិង្សានក្បួនបាតុកម្មដែលជាទង្វើមិនអាចអត់អោនអោយបាន និងទង្វើនាំអោយប្រជាពលរដ្ឋនៅទីក្រុងនេះប្រ​​​ឈម​​នឹងការខាត​បង់​ខ្ពស់  ។ ការថ្លែងបែបនេះរបស់លោកស្រី ខារី ឡាំ ត្រូវបានធ្វើឡើងក្រោយពីក្រុមបាតុករបានដើរដង្ហែក្បួនបាតុកម្មនៅតាមដងផ្លូវនានាក្នុងទីក្រុងហុងកុង ដោយលើកទង់ជាតិ​អាមេរិកយ៉ាងស្គុះស្គាយនិងស្រែក​អំពាវនាវដល់ប្រធា​នាធិបតី​អាមរិក​អោយ​ជួយក្រុមបាតុករ ៕...
ជើងហោះហើរជាង២៥០ ជើងត្រូវបានលុបចោលដោយសារខ្យល់ព្យុះទីហ្វុងនៅកូរ៉េខាងត្បូង

ជើងហោះហើរជាង២៥០ ជើងត្រូវបានលុបចោលដោយសារខ្យល់ព្យុះទីហ្វុងនៅកូរ៉េខាងត្បូង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រុមអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៅកូរ៉េខាងត្បូង បានប្រកាសលុបចោលជើងហោះហើរប្រមាណជាង២៥០ជើង នៅថ្ងៃអាទិត្យ ទី០៨ ខែកញ្ញានេះ ខណៈដែលខ្យល់ព្យុះទីហ្វុងបានវាយប្រហារលើប្រទេសនេះ ដែលនេះបើតាម​ការ​ចុះ​ផ្សាយរបស់ Aljazeera ។ មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងបានអោយដឹងថា មនុស្សចំនួន៣នាក់បានបាត់បង់ជីវិតនិង១០នាក់ផ្សេងទៀតបានរងរបួស រួមទាំងប្រជាពលរដ្ឋប្រមាណជាង៥៧០០០គ្រួសារមិនមាន​អគ្គិសនីប្រើ​ប្រាស់​ក្នុងគ្រោះម​ហន្តរាយ​ធម្មជាតិ​នេះ ។ មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូង មិនបាន់ប្រមាណបានពីបរិមាណនៃការខួចទ្រព្យសម្បតិ្តរដ្ឋនិងឯកជនក្នុងគ្រោះហន្តរាយខ្យល់ព្យុះទីហ្វុងនេះទេ ដោយសារគ្រោះមហន្តរាយនៅកើតឡើងនៅឡើយ ៕...
និស្សិតរាប់រយនាក់កាន់ដៃគ្នាដើរកាត់ទីក្រុងហុងកុងដើម្បីគាំទ្រក្បួនបាតុកម្ម

និស្សិតរាប់រយនាក់កាន់ដៃគ្នាដើរកាត់ទីក្រុងហុងកុងដើម្បីគាំទ្រក្បួនបាតុកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា ក្រុមនិស្សិត និងសិស្សសាលាទុតិយភូមិទាំងពីរភេទរាប់រយនាក់បានកាន់ដៃគ្នាជាចង្កោមមនុស្ស និងដើរឆ្លងកាត់ពីផ្លូវមួយទៅផ្លូវមួយទៀតនៅទីក្រុងហុងកុងនៅថ្ងៃចន្ទ ទី០៩ ខែកញ្ញា​នេះ ដើម្បីបង្ហាញនូវការគាំទ្រដល់ក្បួនបាតុកម្ម ។ ក្រុមនិស្សិត និងសិស្សសាលាទុតិយភូមិទាំងពីរភេទ គឺភាគច្រើនបានពាក់ម៉ាស់បិទមុខដែលទំនងជាមិនចង់អោយក្រុមអាជ្ញាធរស្គាល់មុខ ខណៈដែលក្រុមបាតុករគាំទ្រប្រជាធិបតេយ្យនៅតែបន្តធ្វើបាតុកម្ម ឈានចូលដល់​សប្តាហ៍​ទី១៤ហើយនោះ ។ នៅថ្ងៃចន្ទនេះដែរប្រមុខដឹកនាំរបស់ប្រទេសចិនបានព្រមានថា ចិននឹងមិនអាចអត់អោនឲ្យបានទេ ចំពោះសកម្មភាពអបគមន៍ណាមួយ ក្នុងការប៉ុនប៉ងបំបែកទីក្រុងហុងកុងចេញពីប្រទេសចិន នៅពេលខាងមុខ ៕...
ហុងកុងបាត់បង់ភ្ញៀវទេសចរ៤០%កាលពីខែសីហា ដោយសារបាតុកម្ម

ហុងកុងបាត់បង់ភ្ញៀវទេសចរ៤០%កាលពីខែសីហា ដោយសារបាតុកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ទីក្រុងហុងកុង បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃចន្ទ ទី០៩ ខែកញ្ញានេះស្តីពីការបាត់បង់ភ្ញៀវទេសចរប្រមាណ៤០%កាលពីខែសីហាកន្លងទៅបើប្រៀបធៀប នឹងកាលពីដើមឆ្នាំ២០១៩នេះ ដោយសារ តែក្បួនបាតុកម្មរបស់ប្រជាបាតុករនៅក្នុងទីក្រុងនេះ ។ សេចក្តីប្រកាសដដែលបានបន្តថា ហុងកុងក៏បាត់បង់ភ្ញៀវទេសចរ៥%ផងដែរបើប្រៀបធៀបនឹងខែកក្កដា ឆ្នាំដដែលនេះ ហើយចំនួនភ្ញៀវទេសចរ ដែលគ្រោងនឹងធ្វើដំណើទៅ កាន់ទីក្រុងនេះ អាចនឹងបាត់ បង់បន្ថែមទៀត នៅ ពេលខាង មុខ ប្រសិនបើក្រុមបាតុករនៅតែបន្តធ្វើបាតុកម្ម ។ ក្រុមអ្នកជំនាញខាងវិស័យទេសចរណ៍បានប៉ាន់ប្រមាណថា ភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើន អាចនឹងលុបចោលគម្រោងធ្វើដំណើរទៅកាន់ទីក្រុងនេះនៅពេលខាងមុខប្រសិន បើក្រុមបាតុករ នៅតែបន្តធ្វើ បាតុកម្មដូច ពេល បច្ចុប្បន្ននេះ ៕...
អគ្គលេខាធិការអង្គការសហប្រជាជាតិបង្ហាញក្តីបារម្ភពីការឆ្លងរាលដាលនៃជម្ងឺអេបូឡានៅកុងហ្គោ

អគ្គលេខាធិការអង្គការសហប្រជាជាតិបង្ហាញក្តីបារម្ភពីការឆ្លងរាលដាលនៃជម្ងឺអេបូឡានៅកុងហ្គោ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រធានអង្គការសុខភាពពិភពលោក WHOប្រចាំនៅសាធារណ រដ្ឋប្រជាធិបតេយ្យ កុងហ្គោ បានបង្ហាញរបាយការណ៍មួយ នៅថ្ងៃអាទិត្យ ទី០១ ខែកញ្ញានេះ អំពីការឆ្លងរាលដាលនៃជម្ងឺអេបូឡានៅក្នុងប្រទេសមួយនេះ ទៅកាន់មនុស្សប្រមាណជាង៣០០០ នាក់ ដែលក្នុងចំណោមអ្នកជម្ងឺអេបូឡាទាំងជាង ៣០០០នាក់នេះ អ្នកជម្ងឺចំនួន ១៨៩៣ នាក់បានបាត់បង់ជីវិត និង៩០០នាក់ត្រូវបានជួយសង្គ្រោះ ។ ការបង្ហាញរបាយការណ៍របស់អង្គការ WHOអំពីជម្ងឺអេបូឡា ត្រូវបានធ្វើឡើងនៅថ្ងៃដដែលនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោតេរ៉េស(Antonio Guterres)បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុង ហ្គោម៉ា (Goma) ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺអេបូឡា។ របាយការណ៍របស់អង្គការWHO បានបង្ហាញបន្ថែមថា អង្គការនេះបានចាក់វ៉ាក់សាំងបង្ការជម្ងឺអេបូឡាដល់ប្រជាពលរដ្ឋកុងហ្គោប្រមាណជាង២០ម៉ឺននាក់ ប៉ុន្តែជម្ងឺនេះនៅតែឆ្លងរាលដាលពីមនុស្សម្នាក់ទៅកាន់មនុស្សម្ន...
វែណេស៊ុយអេឡាដាក់ពង្រាយមីស៊ីលការពារដែនអាកាសជាប់ព្រំដែនកូឡុំប៊ី

វែណេស៊ុយអេឡាដាក់ពង្រាយមីស៊ីលការពារដែនអាកាសជាប់ព្រំដែនកូឡុំប៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា ប្រធានាធិបតីរបស់ប្រទេសវែណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានសម្រេចដាក់ពង្រាយមីស៊ីលការពារ ដែនអាកាសនៅតាមព្រំដែនជាមួយប្រទេសកូឡុំប៊ី ដើម្បីការពារពីការវាយប្រហារពីកូឡុំប៊ី ។ ការដាក់ពង្រាយមីស៊ីលការពារដែនអាកាសរបស់ វែណេស៊ុយអេឡា ត្រូវបានធ្វើឡើងក្រោយពីលោក ម៉ាឌូរ៉ូបានបញ្ជាកងកម្លាំងយោធារបស់ខ្លួន អោយត្រៀមខ្លួនជាមុនក្នុងការឆ្លើយតបនឹងកងទ័ពកូឡុំប៊ី ដែលអាចវាយប្រហារលើប្រទេសនេះ ។ លោក ម៉ាឌូរ៉ូ មិនត្រឹមតែដាក់ពង្រាយមីស៊ីលការពារដែនអាកាសនៅតាមព្រំដែនកូឡុំប៊ីទេ ប្រធានាធិបតីរូបនេះក៏បានបញ្ជាកងទ័ពរបស់ខ្លួនអោយបើកធ្វើសមយុទ្ធយោធានៅតាមព្រំដែននៃប្រទេស កូឡុំប៊ីផងដែរ ៕...
តើមានអីត្រូវនិយាយទៀតចំពោះសមរង្សុី!

តើមានអីត្រូវនិយាយទៀតចំពោះសមរង្សុី!

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លិខិតមិត្តអ្នកអាន:បច្ចុប្បន្នកាលនៅកម្ពុជា សម រង្សុី គឺជាអ្នកទោស ជាទណ្ឌិតរង់ចាំតែពេលវេលាអនុវត្តច្បាប់ចាប់ខ្លួនដាក់ពន្ធនាគារតែប៉ុណ្ណោះ។ សកម្មភាពទាំងឡាយដែល សម រង្សុី ធ្វើនៅក្រៅប្រទសគឺជាអំពើខុសច្បប់ឬហៅថាជាអំពើឧទ្ទាមកម្ម ដើម្បីបំផ្លាញសន្តិភាពនៅកម្ពុជាយ៉ាងពិតប្រកដ ។ បទល្មើសជាច្រើន ក្រៅពីបទល្មើសមានពាក្យបណ្តឹងទៅតុលាការដែលទណ្ឌិតសមរង្សុីបានធ្វើគឺពិតជាគ្រោះថ្នាក់បំផុតដល់ប្រទេសជាតិប្រសិនបើមិនមានវិធានការទប់ស្កាត់ទាន់ពេលវេលាទេ ។ អ្វីដែលជាផែនការរបស់ទណ្ឌិតសមរង្សីថា ចូលមករំដោះប្រទេសដើម្បីមានការផ្លាស់ប្តូរដោយវិជ្ជមាន ហើយនិងចាប់សម្តេចហ៊ុន សែននោះតើគេធ្វើបាន ដោយរបៀបណាឬចង់ខ្ចីដៃសហរដ្ឋ អាមេរិក ដោយប្រើវៀតណាមមកសង្កត់រាជរដ្ឋាភិបាលស្របច្បាប់ តែទំនងជាមិនអាចទៅរួចទេ ព្រោះមហាអំណាចចិនដែលជាមិត្តកម្ពុជាមិនឈរអោបដៃមើលទេ ? អត្ថន័យចម្លើយនៃសំណួរនេះគឺ«ទាំងអស់នេះ គឺជាអំពើក្បត់ជាតិ » របស់ទណ្ឌិតសមរង្សុីពេញទី។ ដូច្នេះក្នុងហេតុផល...
សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតថ្វាយព្រះរាជដំណើរព្រះមហាក្សត្រនិងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំងប្រទេសចិន

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតថ្វាយព្រះរាជដំណើរព្រះមហាក្សត្រនិងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំងប្រទេសចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ បាន​​ថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ​សម្តេច​ ព្រះ​​បរ​មនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជានិងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងទៅទីក្រុងប៉េកាំងប្រទេសចិនដើម្បីពិនិត្យព្រះរាជសុខភាព។ សម្តេចតេជោបានថ្លែង​សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រគ្រប់រូប រស់​នៅក្នុងសុខសន្តិភាពតរៀងទៅ៕...