ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នយោបាយ

អ្នក​​នាំពាក្យក្រសួងមហាផ្ទៃបដិសេធថា សម្តេចក្រឡាហោម​​ ស ខេង គ្មានពាក់ព័ន្ធ ការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ របស់ សម រង្ស៊ីទេ

អ្នក​​នាំពាក្យក្រសួងមហាផ្ទៃបដិសេធថា សម្តេចក្រឡាហោម​​ ស ខេង គ្មានពាក់ព័ន្ធ ការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ របស់ សម រង្ស៊ីទេ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបដិសេធការលើកឡើងរបស់លោក សម រង្ស៊ីថា “ការបង្កើតរដ្ឋាភិបាលបង្រួប បង្រួមជាតិដែលមាន សម្តេច ស ខេង ចូលរួមផងដែរ គឺជាគំនិតមួយដ៏ត្រឹមត្រូវ” ។ លោកថា គ្មានដូចអ្វីទៅនឹងការលើកឡើង របស់បុគ្គលសម រង្ស៊ីនោះទេ ។ លោក សម រង្ស៊ី តាមរយៈបណ្តាញសង្គម ហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃ២៩ សីហា បានបង្ហោះរូបភាព មួយសន្លឹករបស់លោក ជាមួយសម្តេច ស ខេង ដែលជារូបនៃជំនួបកាលពីអតីតកាល អមដោយសំណេរយ៉ាងខ្លីថា “ការបង្កើតរដ្ឋាភិបាល បង្រួបបង្រួមជាតិដែលមាន លោក ស ខេង ចូលរួមផងដែរ គឺជាគំនិតមួយដ៏ត្រឹមត្រូវ” ។ លោក ខៀវ សុភ័គ បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ៣០ ខែសីហា ឆ្នាំ២០២១ថា “សម្តេច ស ខេង អញ្ជើញទៅបារាំងដោយមានធុរៈផ្ទាល់ខ្លួន លោកគ្មានពេលឯណាទៅ ជជែកពិភាក្សាដូចអ្វីដែល សម រង្ស៊ីថា (រដ្ឋាភិ បាលបង្រួបបង្រួមជាតិ) នោះទេ ។ ការបង្កើតរដ្ឋាភិបាលចំរុះស្អីន...
លោក សយ សុភាព បញ្ជាក់ចំៗថា  ចោទបក្សកាន់អំណាចងាករកចិន បែរជាម្ខាងទៀតចង់បង្កើតសហព័ន្ធឥណ្ឌូចិនឡើងវិញ

លោក សយ សុភាព បញ្ជាក់ចំៗថា ចោទបក្សកាន់អំណាចងាករកចិន បែរជាម្ខាងទៀតចង់បង្កើតសហព័ន្ធឥណ្ឌូចិនឡើងវិញ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
លោក សយ សុភាព  ដែលមហាជនគេស្គាល់ថាជាអ្នកកាសែតមានឥទ្ធិពលនៅកម្ពុជា និងម្ចាស់នៃមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល បានបញ្ជាក់ចំៗលើហ្វេសប៊ុកលោកថា ចោទបក្សកាន់អំណាចងាករកចិន។ បែរជា ម្ខាងទៀតចង់បង្កើតសហព័ន្ធឥណ្ឌូចិ នឡើងវិញ។ អ្នកណាជាអ្នកបង្កើតវា? ដើម្បីអី? ប្រវត្តិសាស្ត្របានបង្ហាញហើយ។ លោក សយ សុភាព ដាក់សំណួរថា" ហេតុអីមកបន្ទោសខ្មែរថាមិនចេះចាប់ឱកាសកសាងទំនាក់ទំនងជាមួយអាមេរិក ខៈណៈ វៀត ណាមទទួលបានផលប្រយោជន៏ច្រើន"។ លើសពីនេះលោកបន្ថែមថា គួរឱ្យសោកស្តាយដែលអ្នកវិភាគវិភាគបែបនេះ។ អ្នកកំពុងបំពុលខ្មែរ និង បំរើគេដោយមិនដឹងខ្លួន។ យើង មិនទៅឆ្កួតជាមួយអ្នកឯងទេ។ នេះជាការលើកឡើងរបស់អ្នកវិភាគ។...
សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងថា វ៉ាក់សាំងជំនួយរបស់ចិនពិតជាចូលរួមប្រយុទ្ធជំងឺកូវីដ ពិសេសជំងឺបំប្លែងថ្មី «ដែលតា»

សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងថា វ៉ាក់សាំងជំនួយរបស់ចិនពិតជាចូលរួមប្រយុទ្ធជំងឺកូវីដ ពិសេសជំងឺបំប្លែងថ្មី «ដែលតា»

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេច ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងក្នុងឱកាសប្រគល់-ទទួល វ៉ាក់សាំង ៥០ ម៉ឺនដូស នារសៀលថ្ងៃ២៣ សីហា នេះថា នេះជាជំនួយវ៉ាក់សាំងរបស់រដ្ឋាភិបាល ចិន ពិតជាបានចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ នៅកម្ពុជា ពិសេសនោះ ជំងឺបំប្លែងថ្មី “ដែលតា”  ។ សម្ដេច ទៀ បាញ់ បានថ្លែងថា វ៉ាក់សាំងគឺជាទំនិញគន្លឺះ និងមានតម្រូវការខ្ពស់ក្នុងសមរភូមិ ក្នុងការប្រឆាំងការរីករាលដាលជំងឺកូ វីដ១៩ នៅគ្រប់ទិសទី នៃបណ្តាប្រទេសក្នុងពិភពលោក ។ សម្តេចថ្លែងបន្តទៀតថា «ជាការពិត ស្ថានភាពបច្ចុប្បន្ននេះ មិនស្ថិតថេរដោយសារមេរោគកូវីដ១៩ បានបន្តវិវត្តន៍ និងបំប្លែងខ្លួន ជាបន្តបន្ទាប់ ពិសេសនោះ មេរោគប្រភេទដែលតា បានកំពុងឆ្លងយ៉ាងខ្លាំង។ បច្ចុប្បន្ននេះកម្ពុជា ក៏ដូចជាប្រទេសជាច្រើនទៀត បានកំពុងផ្តោតយកចិត្តទុកដាក់ ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ"។ លើសពីនេះ សម្តេចថ្លែងទៀតថា តាមរយៈយន្តការជាទ្វេភាគ...
លោក សយ សុភាព បញ្ជាក់ថា អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសសម័យកាល លោក ចន ឃើរីយុទ្ធសាស្ត្រ«ឥណ្ឌូ-ប៉ាសុីហ្វិក»ដាក់នៅវៀតណាម

លោក សយ សុភាព បញ្ជាក់ថា អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសសម័យកាល លោក ចន ឃើរីយុទ្ធសាស្ត្រ«ឥណ្ឌូ-ប៉ាសុីហ្វិក»ដាក់នៅវៀតណាម

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
លោក សយ សុភាព អ្នកតាមដានព្រឹត្តិការណ៍ភូមិសាស្ត្រនយោ បាយ និងជាអគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានលើកឡើងលើហ្វេសប៊ុកលោកថា អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសសម័យកាល លោក ចន ឃើរី ជារដ្ឋមន្ត្រី បានមកជួបខ្ញុំនៅការិយា ល័យដើមអម្ពិល នាខែមីនា ឆ្នាំ២០១៨ដោយពន្យល់អំពី យុទ្ធសាស្ត្រ«ឥណ្ឌូ-ប៉ាសុីហ្វិក» ដែលទើបបង្កើត កាលពី ១១ ១១ ២០១៧ នៅដាក់ណាង ប្រទេសវៀតណាម។ លោក សយ សុភាព អះអាងថា អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន និង ជា អតតីទីប្រឹក្សាអមស្ថានទូតជប៉ុនប្រចាំកម្ពុជាបានមកជួបខ្ញុំនៅភ្នំពេញ នាចុងខែមេសា ឆ្នាំ២០១៨។ លោកបានពន្យល់ខ្ញុំអំពីនយោបាយការបរទេសរបស់ជប៉ុនង្មី«អំពីនយោបាយសេរីបើកចំហ Free and Open Indopacific Strategy»។ខ្ញុំបានជួបមន្ត្រីការទូតចិននៅភ្នំពេញដោយពន្យល់អំពីនយោបាយ«ប្រ៊ី»។ អ្នកកាសែតរូបនេះបន្ថែមថាខ្ញុំអរគុណចំណពោះមន្ត្រីការទូតទាំង នោះដែលបានឱ្យខ្ញុំយល់នយោបាយទាំងនោះក្នុងនាមខ្ញុំជាអ្នកសារព័ត៏មានខ្មែរម្នាក់។ ...
លោក ឥន សុផល : ភ្នែកខ្ញុំខុសពីភ្នែកគេ! អាមេរិក ពុំដែលចាញ់សង្គ្រាមនៅវៀតណាម និងអាហ្គានីស្ថាននោះទេ!

លោក ឥន សុផល : ភ្នែកខ្ញុំខុសពីភ្នែកគេ! អាមេរិក ពុំដែលចាញ់សង្គ្រាមនៅវៀតណាម និងអាហ្គានីស្ថាននោះទេ!

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នែកខ្ញុំខុសពីភ្នែកគេ! អាមេរិក ពុំដែលចាញ់សង្គ្រាមនៅវៀត ណាម និងអាហ្គានីស្ថាននោះទេ! អ្នកដែលចាញ់ពិតប្រាកដគឺមេដឹកនាំដែលមើលមិនឃើញនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក! ១.សង្គ្រាមនៅវៀតណាម អាមេរិក ប្រើយុទ្ធសាស្ត្រត្រីកោណ ដើម្បីបំបែកកុម្មុយនីស្តសូវៀត និងចិន ដោយជោគជ័យ! ១.១.នៅឆ្នាំ១៩៦៩ អាមេរិក គាំទ្រសូវៀត ឱ្យវាយប្រហារចិនលើជម្លោះព្រំដែន នឹងសន្យាឱ្យសូវៀតចូលគ្រប់គ្រងនៅវៀតណាម និងកោះរបស់ជប៉ុនមួយចំនួន និងអត្ថប្រយោជន៍នៅមជ្ឈិមបូព៌ា។ ប៉ុន្តែឱ្យវៀតកុងវាយគ្រប់គ្រងដោយខ្លួនឯង ហើយអាមេរិកឈប់ផ្តល់ជំនួយឱ្យតែវៀតណាមខាងត្បូង។ ១.២.នៅពេលសូវៀតវាយប្រហារចិនឆ្នាំ១៩៦៩ សហរដ្ឋអាមេរិក គាំទ្រចិនឱ្យផ្តាច់ទំនាក់ទំនងការទូតជាមួយសូវៀត ដោយសន្យាឱ្យចិនចូលមកគ្រប់គ្រងនៅកម្ពុជា និងគាំទ្រចិនជំនួសកៅអីតៃវ៉ាន់នៅអង្គការសហប្រជាជាតិ និងកៅអីរបស់ក្រុមប្រឹក្សាសន្តិសុខរបស់ UN។ ប៉ុន្តែឱ្យខ្មែរក្រហមវាយគ្រប់គ្រងដោយខ្លួនឯង ហើយអាមេរិក ឈប់ផ្តល់ជំនួយឱ្...
លោក សយ សុភាព ថ្លែងថា អ្នកជាប់បម្រាមសុំសិទ្ធិធ្វើនយោបាយគឺទទួលស្គាល់ថា CNRP ត្រូវបានរំលាយ

លោក សយ សុភាព ថ្លែងថា អ្នកជាប់បម្រាមសុំសិទ្ធិធ្វើនយោបាយគឺទទួលស្គាល់ថា CNRP ត្រូវបានរំលាយ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រោយពីមាន អតីតមន្រ្តីអតីតគណបក្សសង្គ្រោះជាតិ ជាហូរហែ បាននាំគ្នាសុំសិទ្ធិធ្វើនយោបាយ និងឈានដល់ការបង្កើតបក្សថ្មីៗ ជាបន្តបន្ទាប់នោះ លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល បានលើកឡើងថា អ្នកជាប់បម្រាម សុំសិទ្ធិធ្វើនយោបាយ បានន័យថា ទទួលស្គាល់ថា CNRP ត្រូវបានរំលាយ។ នៅលើគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ នេះលោក សយ សុភាព បានលើកឡើងយ៉ាងដូច្នេះថា «មានន័យ ថាចូលនិវត្តន៏ ព្រោះអតីតអ្នកជាប់បំរាម បានសុំសិទ្ធធ្វើ នយោ បាយរួចហើយ។ បានសេចក្តីថា ពួកគាត់ បានទទួលស្គាល់ថា CNRP ត្រូវបានរំលាយ»។ ក្នុងករណីសុំសិទ្ធធ្វើនយោបាយនេះ លោក មាជ សុវណ្ណារ៉ា តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែត The Cambodia Daily Khmer បានបញ្ជាក់ជំហរថា «ប្ដេជ្ញាថានឹងមិនទៅណាឆ្ងាយ ពីគណបក្សសង្គ្រោះជាតិនោះទេ ហើយលោកក៏មិនល្ងង់ទៅចូលរួម ជាមួយគណបក្សនយោបាយថ្មីៗ ដែលក្បត់បក្សសង្គ្រោះជាតិដែរ»។ ដោយឡែកចំពោះ ការប្ដេជ្...
បន្ទាប់ពីជប៉ុនជួយ ធ្វើឲ្យសហរដ្ឋអាមេរិកនៅមិនស្ងៀមត្រូវបង្ខំចិត្តបញ្ជូនវ៉ាក់សាំងកូវីដ-១៩ មកកម្ពុជាយ៉ាងលឿន

បន្ទាប់ពីជប៉ុនជួយ ធ្វើឲ្យសហរដ្ឋអាមេរិកនៅមិនស្ងៀមត្រូវបង្ខំចិត្តបញ្ជូនវ៉ាក់សាំងកូវីដ-១៩ មកកម្ពុជាយ៉ាងលឿន

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌល កូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ។ តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១លានដូសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ វ៉ាក់សាំងដែលមកដល់ថ្ងៃនេះ មានចំនួន ៥០ម៉ឺនដូស ដោយឡែកចំនួន ៥០ម៉ឺនដូស នឹងដឹកមកដល់នៅថ្ងៃទី០២ ខែសីហាខាងមុខ។ អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។ វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ ក៏បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រ...
លោក ជា ច័ន្ទបរិបូរណ៌៖ មានអង្គការសង្គមស៊ីវិលមួយ បានប្រតិកម្មចំពោះ អនុក្រឹត្យ “ច្រកទ្វារអ៊ិនធិណិត” តែមិនមែនប្រើដើម្បីបំបិទសំឡេងប្រឆាំងនៅពេលបោះឆ្នោតនៅកម្ពុជាទេ

លោក ជា ច័ន្ទបរិបូរណ៌៖ មានអង្គការសង្គមស៊ីវិលមួយ បានប្រតិកម្មចំពោះ អនុក្រឹត្យ “ច្រកទ្វារអ៊ិនធិណិត” តែមិនមែនប្រើដើម្បីបំបិទសំឡេងប្រឆាំងនៅពេលបោះឆ្នោតនៅកម្ពុជាទេ

នយោបាយ
ភ្នំពេញ៖ នាពេលថ្មីៗនេះ មានអង្គការសង្គមស៊ីវិលមួយ បានប្រតិកម្មចំពោះ អនុក្រឹត្យ “ច្រកទ្វារអ៊ិនធិណិត” ដោយលើកឡើងថា អនុក្រឹត្យនេះ នឹងត្រូវបានប្រើដើម្បីបំបិទសំឡេងប្រឆាំងនៅពេលបោះឆ្នោតនៅកម្ពុជា។ តាមទស្សនៈរបស់ខ្ញុំផ្ទាល់ចំពោះការលើកឡើងរបស់អង្គការសង្គមស៊ីវិលមួយនេះ ថា សង្គមកើតឡើងដោយការរួមផ្តុំសហគមន៍ជាច្រើន ក្លាយជាសង្គមមួយ។ ទោះបីជា នៅក្នុងសង្គមបុព្វកាលក្តី ឬកុលសម្ព័ន្ធកី្ត សុទ្ធតែមានការបង្កើតច្បាប់ ដើម្បីគ្រប់គ្រងសង្គម ឬកុលសម្ព័ន្ធរបស់គេ។ ក្រោយមក មានការវិវឌ្ឍន៍កើតចេញទៅជាតំបន់ ឬប្រទេស ក៏គេមានច្បាប់ទម្លាប់ដើម្បីគ្រប់គ្រងប្រទេស និងសង្គមឲ្យមានរបៀបរបបរស់នៅត្រឹមត្រូវ ដែលច្បាប់នោះបង្កើតឡើងស្របតាម អរិយធម៌ វប្បធម៌ សាសនា ទំនៀមទម្លាប់ និងអាចមានភាពផ្សេងគ្នា ទៅតាមភាពជាក់ស្តែងរបស់សង្គមនោះ។ ដូច្នេះ ការបង្កើតច្បាប់ឡើង គឺដើម្បីគ្រប់គ្រង និងដឹកនាំសង្គមឲ្យបានត្រឹមត្រូវ។ ច្បាប់គឺជាបទបញ្ញត្តិ ជាវិធានត្រឹមត្រូវមួយ...
ប្រជាពលរដ្ឋនៅព្រះវិហារសុំទោសស្ថាប័នតុលាការ ដើម្បីបង្ហាញកាយវិការអន់ឱនឲ្យគ្នា និងលើកកម្ពស់យុត្តិធម៌ក្នុងសង្គម

ប្រជាពលរដ្ឋនៅព្រះវិហារសុំទោសស្ថាប័នតុលាការ ដើម្បីបង្ហាញកាយវិការអន់ឱនឲ្យគ្នា និងលើកកម្ពស់យុត្តិធម៌ក្នុងសង្គម

នយោបាយ, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ព្រះវិហារ៖ ប្រជាពលរដ្ឋ៤នាក់ កាលពីសប្តាហ៍មុន បានសរសេរលិខិតសុំទោសជាសាធារណៈដល់ ស្ថាប័នតុលាការខេត្តព្រះវិហារ និងព្រះរាជអាជ្ញា ពាក់ព័ន្ធនឹងបណ្តឹងខ្លួន ដែលកើតឡើងដោយសារការភាន់ច្រឡំ ហើយលើកឡើងថា ការសុំទោសនេះ គឺកាយវិការចេះអត់ឲ្យគ្នា និងកម្ពស់តម្លៃយុត្តិធម៌នៅក្នុងសង្គមជាតិ។ ប្រជាពលរដ្ឋ៤នាក់នេះ រួមឈ្មោះ ឈាន លាងធុន, សន ចន្ធូ , ញ៉ាំ ឈុនលី និងឈ្មោះ សន សាអែម បានសរសេរលិខិតរួមមួយ សុំអភ័យទោសជាសាធារណៈជូនប្រធានតុលាការសាលាដំបូងខេត្តព្រះវិហារ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង ខេត្តព្រះវិហារ និងលោក ចក់ សម្បត្តិ អតីតព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចំពោះបណ្តឹងរបស់ខ្លួន កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ និងរឿងហេតុដែលបានកើតឡើង កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នៅភូមិក្តាក់ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ដែលបណ្តាលមកពីការភាន់ច្រ...
លោក សយ សុភាព បកអាក្រាតថា អតីតមេដឹកនាំបក្សប្រឆាំងមិនដែលគោរពសម្តេចព្រះបរមរតនៈកោដ្ឋម្តងណាទេ

លោក សយ សុភាព បកអាក្រាតថា អតីតមេដឹកនាំបក្សប្រឆាំងមិនដែលគោរពសម្តេចព្រះបរមរតនៈកោដ្ឋម្តងណាទេ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
លោក សយ សុភាព អ្នកកាសែតខ្មែរដែលធ្លាប់ រត់សំបុត្រឲ្យអតីតមេបក្សសង្រ្គាមជាតិជាច្រើនដងសុំការលើកលែងទោសពីសម្តេចតេជោ ហ៊ុន សែន បានបកអាក្រាតលើហ្វេសប៊ុកលោកថា អតីតមេដឹកនាំបក្សប្រឆាំងមិនដែលគោរពសម្តេចព្រះបរមរតនៈកោដ្ឋម្តងណាទេ។ លោកបានលើកហេតុផលថា" ១ គណបក្ស សម រង្សុី ទទួលបាន ១៥អសនៈពីការបោះឆ្នោត ខែកក្កដា ឆ្នាំ១៩៩៨។ ជាង២ឆ្នាំក្រោយមក ព្រះករុណា ជាអម្ចាស់ជីវិតតំកល់ត្បូង សម្តេច ព្រះ នរោត្តម សីហនុ ព្រះមហាក្សត្យ នៃ ព្រះរាជាណាចក្រកម្ពុជា ព្រះប្រទាន គ្រឿងឥស្សរយស ចំនួន ១៥ ដល់សមាជិកសភា បក្សប្រឆាំង។ ខណៈនោះ សម រង្សុី មិននៅក្នុងប្រទេស តែ កូនចៅ ទាំង ១៤នាក់បានទទួលពីព្រះមហាក្សត្យ ហើយ ប្រារព្ធពិធីបំពាក់នៅរដ្ឋសភា"។ លើសពីនេះលោកថា ក្រោយពី សម រង្សុី ត្រឡប់ពីក្រៅប្រទេស គាត់ ខឹង ស្តេចផែនដី ហើយ យកគ្រឿង ឥស្សរយសទាំងនោះថ្វាយព្រះមហាក្សត្យវិញ។ ចំណុច២  វិបត្តិ នយោបាយ ក្រោយការបោះឆ្នោត នា ខែកក្តដា ឆ្នាំ២០០៣ នៅ ៥-៦ វិច្ឆិកា ...