លោក សយ សុភាព ថ្លែងថា អ្នកជាប់បម្រាមសុំសិទ្ធិធ្វើនយោបាយគឺទទួលស្គាល់ថា CNRP ត្រូវបានរំលាយ
ភ្នំពេញ៖ ក្រោយពីមាន អតីតមន្រ្តីអតីតគណបក្សសង្គ្រោះជាតិ ជាហូរហែ បាននាំគ្នាសុំសិទ្ធិធ្វើនយោបាយ និងឈានដល់ការបង្កើតបក្សថ្មីៗ ជាបន្តបន្ទាប់នោះ លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល បានលើកឡើងថា អ្នកជាប់បម្រាម សុំសិទ្ធិធ្វើនយោបាយ បានន័យថា ទទួលស្គាល់ថា CNRP ត្រូវបានរំលាយ។
នៅលើគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ នេះលោក សយ សុភាព បានលើកឡើងយ៉ាងដូច្នេះថា «មានន័យ ថាចូលនិវត្តន៏ ព្រោះអតីតអ្នកជាប់បំរាម បានសុំសិទ្ធធ្វើ នយោ បាយរួចហើយ។ បានសេចក្តីថា ពួកគាត់ បានទទួលស្គាល់ថា CNRP ត្រូវបានរំលាយ»។
ក្នុងករណីសុំសិទ្ធធ្វើនយោបាយនេះ លោក មាជ សុវណ្ណារ៉ា តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែត The Cambodia Daily Khmer បានបញ្ជាក់ជំហរថា «ប្ដេជ្ញាថានឹងមិនទៅណាឆ្ងាយ ពីគណបក្សសង្គ្រោះជាតិនោះទេ ហើយលោកក៏មិនល្ងង់ទៅចូលរួម ជាមួយគណបក្សនយោបាយថ្មីៗ ដែលក្បត់បក្សសង្គ្រោះជាតិដែរ»។
ដោយឡែកចំពោះ ការប្ដេជ្...








