ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នយោបាយ

លោកហាំង តុលា៖ ផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះ លោកសួស សររិទ្ធសុខារុណ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ

លោកហាំង តុលា៖ ផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះ លោកសួស សររិទ្ធសុខារុណ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  លោកហាំង តុលា៖ អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៏ និងជាប្រធានក្រុមការងារទទួលបន្ទុកប្រទេសជប៉ុន។​ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានផ្ញើសារលិខិរំលែកទុក្ខ ជូនចំពោះ លោកសួស សររិទ្ធសុខារុណ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បានបាត់បង់ឧបាសិកា ប៊ុន ស្រ៊ន ត្រូវជាជីដូនបង្កើត បានទទួលមរណ:ភាព កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ។    ...
សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ «ឃុត ណារឿន» ដែលបានស្នើរសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ «ឃុត ណារឿន» ដែលបានស្នើរសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបាន ស្វាគមន៍កូនស្រីឃុត ណារឿនដែលបានស្នើរសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនតាមរយះការបកស្រាយក្នុងវីដេអូនេះនឹងជួយពន្យល់ដល់ប្រជាជនយើងថាតើក្រុមប្រឆាំងគេបានធ្វើអ្វីខ្លះចំពោះប្រជាជនយើង។ ខាងក្រោម​នេះជាវីដេអូ! https://youtu.be/HjsI6YLDoIA    
សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ចំពោះលោក យឹម ស៊ីណន ដែលបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ចំពោះលោក យឹម ស៊ីណន ដែលបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ បានប្រកាសស្វាគមន៍ចំពោះលោក យឹម ស៊ីណន ដែលបានគោរពស្នើសុំសម្តេចតេជោ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់សារព័ត៌មានថា «សូមស្វាគមន៍ចំពោះលោក យឹម ស៊ីណន សម្រាប់ការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមការស្នើសុំរបស់លោក ហើយសង្ឃឹមថាលោក ស៊ីណន នឹងក្លាយជាធនធានមនុស្សរបស់គណបក្សប្រជាជនកម្ពុជាដ៏មានតម្លៃ»។ ការប្រកាសស្វាគមន៍របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីលោក យឹម សុណន នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ បានសរសេររៀបរាប់អំពីការឈឺចាប់ជាទីបំផុត ចំពោះទង្វើរបស់ក្រុមប្រឆាំង និងគោរពស្នើសុំសម្តេចតេជោចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ សំណេរដ៏ឈឺចាប់របស់លោក យឹម ស៊ីណន បានរៀបរាប់ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «ប្រសិននិយាយពីការចូលរួមក្នុងនយោបាយបក្សប្រឆា...
លោក យ៉េង វីរ: គឺ ” មិនមកប្រឡូកនយោបាយដើម្បីផលប្រយោជន៏ផ្ទាល់ខ្លួននោះទេ”

លោក យ៉េង វីរ: គឺ ” មិនមកប្រឡូកនយោបាយដើម្បីផលប្រយោជន៏ផ្ទាល់ខ្លួននោះទេ”

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក  យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបញ្ជាក់ថា ខ្ញុំសូមធានាថាការធ្វើនយោបាយរបស់ខ្ញុំ គឺចាប់ផ្តើម និង បញ្ចប់នៅក្នុង គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ លោកបានលើកឡើងថា ប្រសិនបើខ្ញុំដើរចេញពី គបម គឺមានតែខ្ញុំសម្រាកចូលនិវត្តន៍ហើយ។ ទោះជាយ៉ាង ណា វាមិនខាតឬចំណេញអ្វីសម្រាប់ខ្ញុំនោះទេ ព្រោះខ្ញុំបានបំពេញភារកិច្ច មួយជីវិតការងារខ្ញុំនេះដោយឆន្ទៈសុទ្ធចិត្ត និង ឧត្តមគិត ខ្ញុំមិនមក ប្រឡូកន យោបាយដើម្បីផលប្រយោជន៏ផ្ទាល់ខ្លួននោះទេ។ ការចូលតំណែងនេះគឺខ្ញុំទទួលដោយសារការបោះ ឆ្នោតគាំទ្រផ្ទៃក្នុងបក្ស។ ហើយដរាបណា ខ្ញុំនៅទទួលបានការគាំទ្រចំពោះការកាន់តំណែងនេះ ខ្ញុំនឹងព្យាយាមតស៊ូ ដឹកនាំគណបក្សទៅមុខ រក្សាគោលជំហរ និង គុណតម្លៃរបស់យើង។ ខ្ញុំក៏សូមប្រើឱកាសធ្វើការប្រើប្រាស់បណ្តាញសង្គមដើម្បីឆ្លើយតបទៅនឹងសំណួររបស់បងប្អូនដោយផ្ទាល់ ដោះស្រាយមន្ទិល និងការយល់ច្រលំទាំងឡាយលើ គបម និងលើរូបខ្ញុំ។ ថ្មីៗនេះ ខ្ញុំឃើញថានៅម...
លោក​​បណ្ឌិត ហ៊ុន ម៉ាណែត ឆ្លើយតប សម រង្ស៊ី ដែលតាំងខ្លួនជាអ្នកនយោបាយចាស់វស្សា ខាងក្រោម​នេះជាវីដេអូ របស់​លោក​បណ្ឌិត ហ៊ុន ម៉ាណែត សូម​ទស្សនា!

លោក​​បណ្ឌិត ហ៊ុន ម៉ាណែត ឆ្លើយតប សម រង្ស៊ី ដែលតាំងខ្លួនជាអ្នកនយោបាយចាស់វស្សា ខាងក្រោម​នេះជាវីដេអូ របស់​លោក​បណ្ឌិត ហ៊ុន ម៉ាណែត សូម​ទស្សនា!

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ស្ដាប់ ហ៊ុន ម៉ាណែត ឆ្លើយតប សម រង្ស៊ី ដែលតាំងខ្លួនជាអ្នកនយោបាយចាស់វស្សា ខាងក្រោម​នេះជាវីដេអូ របស់​លោក​បណ្ឌិត ហ៊ុន ម៉ាណែត សូម​ទស្សនា!   https://youtu.be/y09GvHprINU
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អនុញ្ញាតឱ្យ មន្រ្តីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាចូលជួបពិភាក្សាការងារមួយចំនួន

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អនុញ្ញាតឱ្យ មន្រ្តីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាចូលជួបពិភាក្សាការងារមួយចំនួន

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អនុញ្ញាតឱ្យ មន្រ្តីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាចូលជួបពិភាក្សាការងារមួយចំនួននៅរសៀលថ្ងៃទី១៤ខែមីនា ឆ្នាំ២០២៣នេះ។ ជំនួបនោះគឺមាន លោកស្រី អូនិស៊ី អៃ និងកញ្ញា ហត្ថតុរី យូកា ដើម្បីជួបពិភាក្សាការងារមួយចំនួន​ អំពីស្ថានភាពទូទៅ ដំណើរការងារឆ្ពោះទៅរកការបោះឆ្នោតជាតិ នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣​ខាងមុខនេះ ។ កិច្ចពិភាក្សាក៏បានផ្តោតលើ ស្ថានភាពទូទៅនៃការបោះឆ្នោតជាតិខាងមុខ និងវត្តមានរបស់គណបក្ស ហ៊្វុនស៊ិនប៉ិច ក្នុងការចូលរួមអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យកាន់តែល្អប្រសើរ ។ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានព្រះបន្ទូលថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលតែងតែបានផ្តល់ជំនួយនានា ក្នុងការរួមចំណែក ដល់ការអភិវឌ្ឍន៍នៅកម្ពុជានាពេលកន្លងមក ។ ព្រះអង្គម្ចាស់ក៏បានរំលឹកនូវអនុស្សាវរិយ៍ និងទំនាក់ទំនងដ៏ល្អ រវាងប...
លោក មួង សុភ័ក្រ្ក ប្រធានក្រុមអ្នកស្រាវជ្រាវវ័យ​ក្មេង ប្រតិកម្ម ចំពោះវិទ្យុអាសុីសេរី​ ដែលយកជំនួយបរទេសបន្តការផ្សព្វផ្សាយបំបែកបំបាក់ខ្មែរ​ ជាពិសេសយុវជនជំនាន់ក្រោយ

លោក មួង សុភ័ក្រ្ក ប្រធានក្រុមអ្នកស្រាវជ្រាវវ័យ​ក្មេង ប្រតិកម្ម ចំពោះវិទ្យុអាសុីសេរី​ ដែលយកជំនួយបរទេសបន្តការផ្សព្វផ្សាយបំបែកបំបាក់ខ្មែរ​ ជាពិសេសយុវជនជំនាន់ក្រោយ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក មួង សុភ័ក្រ្ក ប្រធានក្រុមអ្នកស្រាវជ្រាវវ័យ​ក្មេង បាន​ប្រតិកម្ម ចំពោះវិទ្យុអាសុីសេរី​ ដែលយកជំនួយបរទេសបន្តការផ្សព្វផ្សាយបំបែកបំបាក់ខ្មែរ​ ជាពិសេសយុវជនជំនាន់ក្រោយដោយចេញជាសំណេរតាមMedia ដែលឆ្លុះបញ្ជាំពីភាពញុះញុង់បំបែកបំបាក់ខ្មែរ​ នឹងខ្មែរ​ យុវជននឹងយុវជន​ មិនអោយធ្វេីការរួមគ្នាបាន​។​ ការប្រតិកម្ម​នេះ ធ្វើ ឡើង បន្ទាប់ពី វិទ្យុអាសុីសេរី​ បានសរសេរ និងគូររូបថ្លុកចោទប្រកាន់​មក​លើ​យុវជន​ដែលការពារធនធានធម្មជាតិ ដោយសរសេរថា ​ការងារ​សកម្មជន​«បក្ស»រិស្ថាន​សម័យ​តេជោ៖ អូសទាញ និង​បំបែកបំបាក់​យុវជន​ដើម្បី​សម្រេច​ផែនការ​ផ្ទេរ​អំណាច​តពូជ​​ត្រកូល «ហ៊ុន»។ លោក មួង សុភ័ក្រ្ក អតីតស្ថាបនិកអង្គការមាតាធម្មជាតិ បានលើកឡើងថា  ក្នុងនាមខ្ញុំយុវជនសង្គមសុីវិលសុំសម្ដែងការសោកស្ដាយចំពោះវិទ្យុអាសុីសេរី​ ដែលយកជំនួយបរទេសបន្តការផ្សព្វផ្សាយបំបែកបំបាក់ខ្មែរ​ ជាពិសេសយុវជនជំនាន់ក្រោយដោយចេញជាសំណេរតាមMedia ដែលឆ្លុះបញ្ជ...
លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន  បាន​​ចេញញត្តិគាំទ្រទាំងស្រុង ចំពោះសាលក្រមកាត់ទោសជនជាប់ចោទ កឹម សុខា ដែលផ្តល់យុត្តិធម៌ដល់​ប្រជាជនកម្ពុជា

លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បាន​​ចេញញត្តិគាំទ្រទាំងស្រុង ចំពោះសាលក្រមកាត់ទោសជនជាប់ចោទ កឹម សុខា ដែលផ្តល់យុត្តិធម៌ដល់​ប្រជាជនកម្ពុជា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និង​លោកជំទាវ បានចេញ​​សារគាំទ្រទាំងស្រុង ​ចំពោះសាលក្រមកាត់ទោសជនជាប់ចោទ កឹម សុខា ដែលផ្តល់យុត្តិធម៌ដល់​ប្រជាជនកម្ពុជានៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ ។ ទោះយ៉ាងណា សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមកាត់ទោសជនជាប់​ចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុ​បឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលជាប្រភេទបទល្មើសក្បត់ជាតិ ដាក់ពន្ធនាគារចំនួន២៧ឆ្នាំ តាមមាត្រា៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រមទាំងដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។ លោកឧកញ៉ា ឡូវ ហ៊ឹង បានថ្លែងសារថា ​សូមសម្តែងនូវការគាំទ្រពេញទំហឹងចំពោះសាលក្រមកាត់ក្តី ផ្ទន្តាទោសជនជាប់ចោទឈ្មោះ កឹម សុខា ខាងលើនេះ ជាពិសេសការធានាបាននូវភាពម៉ឺងម៉ាត់ ប្រកបដោ​យតម្លាភាព, ភាពត្រឹ...
សហភាពអឺរ៉ុប ដាក់ទណ្ឌកម្មថ្មី លើរបបយោធាភូមា ព្រមទាំងបង្កកប្រាក់របស់មហាសេដ្ឋី និងមេទ័ព

សហភាពអឺរ៉ុប ដាក់ទណ្ឌកម្មថ្មី លើរបបយោធាភូមា ព្រមទាំងបង្កកប្រាក់របស់មហាសេដ្ឋី និងមេទ័ព

នយោបាយ, ព័ត៌មានអន្តរជាតិ
ក្រុងប្រ៊ុចសែល៖ សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ការធ្វើដំណើរលើបុគ្គល និងអង្គភាពចំនួន១៦ នៅក្នុងប្រទេសភូមា ដែលគ្រប់គ្រងដោយយោធា រួមទាំងរដ្ឋមន្ត្រីថាមពល អ្នកជំនួញដ៏មានឥទ្ធិពល និងមន្ត្រីជាន់ខ្ពស់ ពីបទរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ នៅក្នុងបញ្ជីទណ្ឌកម្មថ្មីនេះ រួមមានឈ្មោះអ្នកនយោបាយ និងអ្នកគ្រប់គ្រងមុខជំនួញ នៅទីក្រុងយ៉ាំងហ្គោន ដែលត្រូវបានគេនិយាយថា មានជាប់ពាក់ព័ន្ធក្នុងការប្រហារជីវិតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០២២ និងជាអ្នកទទួលខុសត្រូវចំពោះការសម្លាប់រង្គាល ក្នុងប្រទេសភូមា។ សហភាពអឺរ៉ុប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទថា «អ្នកទទួលខុសត្រូវចំពោះរដ្ឋប្រហារ ក៏ដូចជាអ្នកប្រព្រឹត្តអំពើហឹង្សា និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ត្រូវតែទទួលខុសត្រូវ»។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះដែរ សហភាពអឺរ៉ុប បានថ្កោលទោសការរំលោភសិទ្ធិ រួមទាំងអំពើហិង្សាផ្ល...
នាយកសារ​​ព័ត៌មាន ដេលីខ្មែរ ប្រកាសថ្កោលទោសជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលប្រមាថដល់អង្គព្រះមហាក្សត្រ

នាយកសារ​​ព័ត៌មាន ដេលីខ្មែរ ប្រកាសថ្កោលទោសជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលប្រមាថដល់អង្គព្រះមហាក្សត្រ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក ហៃ ស៊ីណា អគ្គនាយកសារព័ត៌មាន​​  (Daily-Khmer ) និងថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកទាំងអស់ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បាន​​ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបានប្រមាថជាថ្មីដល់ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេសកម្ពុជា​។​​ ដោយសារតែ​​ការបង្ហោះតាមបណ្តាញសង្គមរបស់ ទណ្ឌិតក្បត់ជាតិ៣ជំនាន់នេះ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយចោទប្រកាន់យ៉ាងគឃ្លើនលើ ព្រះអម្ចាស់ជីវិតតម្កល់លើត្បូង គឺជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចលើកលែងបាន។ យោងតាម​​មាត្រា៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា​​ «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ» និងបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោស តាមបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ហេតុដូច្នោះហើយ យើងខ្ញុំ ទាំងអស់​គ្នា សូម​...