ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នយោបាយ

តុលាការអាមេរិក ផ្តន្ទាទោសដាក់គុកខ្មាន់កាំភ្លើង​អស់​មួយ​ជីវិត ករណីបាញ់សម្លាប់មនុស្សស្បែកខ្មៅ នៅបុរីញូវយ៉ក

តុលាការអាមេរិក ផ្តន្ទាទោសដាក់គុកខ្មាន់កាំភ្លើង​អស់​មួយ​ជីវិត ករណីបាញ់សម្លាប់មនុស្សស្បែកខ្មៅ នៅបុរីញូវយ៉ក

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បុរីញូវយ៉ក៖ បុរសស្បែកស ដែលបានបាញ់សម្លាប់មនុស្សស្បែកខ្មៅអស់១០នាក់ ក្នុងហាងលក់គ្រឿងទេស នាបុរីញូវយ៉ក សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២២ ត្រូវតុលាការកាត់ទោសឲ្យជាប់គុកអស់មួយជីវិត បន្ទាប់ពីសាច់ញាតិជនរងគ្រោះ បានប្រកែកតវ៉ា និងរហូតបង្កជាហិង្សានៅក្នុងបន្ទប់សវនាការ។ នៅក្នុងសវនាការ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលកំហឹង​ផ្លូវចិត្តរបស់សាច់ញាតិជនរងគ្រោះ បាន​ប្រែ​ក្លាយ​ជារឿងប៉ុនប៉ងបង្ករបួសស្នាមលើ​រាង​កាយ​ជនជាប់ចោទ ឈ្មោះ ផៃតុន ហ្គេនដ្រូន (Payton Gendron) ដោយសារ​​បុរស​ម្នាក់​ស្ទុះសំដៅទៅរកជននេះ។ សន្តិសុខតុលាការ បានព្រួតគ្នាចាប់បុរសនេះជាប់ ហើយក្រោយ​មករដ្ឋអាជ្ញា​ បាន​និយាយ​ថា បុរសចង់វាយជនល្មើសនៅក្នុងបន្ទប់សវនាការ តុលាការមិន​ត្រូវ​​ចោទ​ប្រកាន់​ទេ។ បន្ទាប់ពីសវនាការបន្តទៀត ដែលសាច់ញាតិជនរងគ្រោះបានឡើងឆ្លើយដាក់បន្ទុកពោរពេញដោយទឹកភ្នែក ព្រោះតែការឈឺចាប់ តុលាការក៏សម្រេចចេញសាលក្រមផ្តន្ទាទោសដាក់គុកជនជាប់ចោទអស់មួយជីវិត...
ចិន​គំរាមដាក់ទណ្ឌកម្មសងសឹក​អង្គភាពរបស់​អាមេរិក​ ករណី​បាញ់​ទម្លាក់​បាឡុងរបស់ចិន  

ចិន​គំរាមដាក់ទណ្ឌកម្មសងសឹក​អង្គភាពរបស់​អាមេរិក​ ករណី​បាញ់​ទម្លាក់​បាឡុងរបស់ចិន  

នយោបាយ, ព័ត៌មានអន្តរជាតិ
ប៉េកាំង៖ រដ្ឋាភិបាលចិន បាននិយាយព្រមាន កាលពីថ្ងៃពុធថា ខ្លួននឹងចាត់វិធានការសងសឹកចំពោះអង្គភាពរបស់សហរដ្ឋអាមេរិកវិញ ពាក់ព័ន្ធនឹងករណីបាញ់ទម្លាក់បាឡុងរបស់ចិន ដែលសង្ស័យជាវត្ថុប្រើសម្រាប់ឈ្លបយកការណ៍លើទឹកដីអាមេរិក។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វ៉េនពីន (Wang Wenbin) មិនបានផ្តល់ព័ត៌មានលម្អិត និងមិនបានកំណត់អត្តសញ្ញាណស្ថាប័នអាមេរិក ដែលចិនព្រមានចាត់វិធានការសងសឹកនោះទេ។ រដ្ឋាភិបាលចិនបានប្រកែកថា បាឡុងនោះ គឺជាអាកាសយានគ្មានមនុស្សបើក ដែលត្រូវបានហោះហើរខុសគន្លងដោយចៃដន្យ ហើយបាននិយាយចោទប្រកាន់សហរដ្ឋអាមេរិកថា បញ្ចេញប្រតិកម្មខ្លាំងពេក រហូតយន្តហោះចម្បាំងប្រភេទ F-22 ដើម្បីបាញ់ទម្លាក់ប៉េងប៉ោងនោះ។ ចាប់តាំងពីការបាញ់ទម្លាក់បាឡុង កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មចំពោះអង្គភាពចំនួនប្រាំមួយរបស់ចិន ដែលយោធាអាមេរិកយល់ថា មានជាប់ទាក់ទងកម្មវិធីអវកាសរ...
ឯកឧត្តម ហួត ហាក់ ដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍​ ចាន់​ សុផាន​ ដែលត្រូវជាឱពុកបង្កើត ឯកឧត្ដម ផាន​ អូន

ឯកឧត្តម ហួត ហាក់ ដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍​ ចាន់​ សុផាន​ ដែលត្រូវជាឱពុកបង្កើត ឯកឧត្ដម ផាន​ អូន

នយោបាយ, ព័ត៌មានជាតិ
​ភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំទ្វីបអឺរ៉ុប និងឯកឧត្ដមអនុប្រធាន​ រួមជាមួយក្រុមការងារ បាននាំយកសាររំលែកទុក្ខ និងបច្ច័យ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខ ជាមួយក្រុមគ្រួសារសពមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍​ ចាន់​ សុផាន​ ដែលត្រូវជាឱពុកបង្កើត ឯកឧត្ដម ផាន​ អូន​ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»។ ឯកឧត្ដម ផាន​ អូន​ គឺជាអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅប្រទេសកាណាដា​ និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំខេត្តប្រីសធីសកូឡុំបី​ និងអាល់បែតា​ ប្រទេសកាណាដា​ នៅគេហដ្ឋានប្រារព្ធពិធី ក្នុងបុរីអ័គីដេ​ ផ្លូវ២០០៤ រាជធានីភ្នំពេញ។ ...
ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ផ្ញើសារលិខិតអបអរសាទរសម្តេចតេជោ ហ៊ុន សែន ទទួលបានមេដាយថ្នាក់ខ្ពស់បំផុត គឺមេដាយ «ផូសៃឡានសាង» ពីប្រធានាធិបតី នៃប្រទេសឡាវ

ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ផ្ញើសារលិខិតអបអរសាទរសម្តេចតេជោ ហ៊ុន សែន ទទួលបានមេដាយថ្នាក់ខ្ពស់បំផុត គឺមេដាយ «ផូសៃឡានសាង» ពីប្រធានាធិបតី នៃប្រទេសឡាវ

នយោបាយ, ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលបានមេដាយថ្នាក់ខ្ពស់បំផុត គឺមេដាយ «ផូសៃឡានសាង» ពីលោក ថងលួន ស៊ីសូលីត ប្រធានាធិបតីសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ចំពោះគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ក្នុងការជួយដល់ប្រទេស និងប្រជាជនឡាវ ជាពិសេសក្នុងដំណាក់កាល នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ, ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ និងលោកជំទាវ ព្រមទាំងសមាជិក សមាជិកាទាំងអស់ សូមសម្ដែងនូវសេចក្ដីសោមនស្សរីករាយឥតឧបមា និងការគោរពកោតសរសើរចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលនេះគឺជាកិត្តិយសដ៏ធំធេង របស់ព្រះរាជាណាចក្រកម្ពុជា និងជាសក្ខីភាពនៃស្នាដៃដ៏ពិសិដ្ឋរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាស្ថាបនិកសន្តិភាពនៅកម្ពុជា និងជាមេដឹកនាំដ៏បិនប្រសព្វ ឈ្លាសវៃ និងពោរពេញដោយឆន្ទៈមនសិការ ភក្តីភាពយ៉ាងមុតមាំចំពោះជ...
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនចំនួន ២០០ នាក់ស្ម័ក្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនចំនួន ២០០ នាក់ស្ម័ក្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
តាកែវ៖ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន និងសកម្មជនផ្សេងៗទៀតចំនួន ២០០​ នាក់​​ បានស្ម័ក្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជា ជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិត និងឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានៅ​​ថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដែលធ្វើឡើងនៅមន្ទីបក្សស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីទទួលសមាជិកថ្មីនេះ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត លី សាម៉េត (គ្រូមា) ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ព្រមទាំងមន្រ្តីសំខាន់ៗជា ច្រើនរូបទៀតបានចូលរួមក្នុងពិធីសំណេះសំណាលនេះផងដែរ។ ឯកឧត្តមបណ្ឌិត លី សាម៉េត (គ្រូមា) បានមានប្រសាសន៍ថា ការវិលត្រឡប់របស់មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀននេះ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន សូម អបអរសាទរ ចំពោះកូនក្មួយទាំងអស់ ដែលមើលឃើញពីស្នាដៃនិងការដឹកនាំរបស់សម្តេចតេជោ ហ៊ុ...
មេឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឈានមួយជំហ៊ានទៅមុខ ក្នុងការបញ្ចប់វិវាទដីធ្លី

មេឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឈានមួយជំហ៊ានទៅមុខ ក្នុងការបញ្ចប់វិវាទដីធ្លី

នយោបាយ, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
បាត់ដំបង៖ លោកមេឃុំដូន ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅដើមឆ្នាំ២០២៣នេះ បានបោះជំហ៊ានទៅមុខមួយកម្រិតទៀត ក្នុងការដឹកនាំសម្រុះសម្រួល និងធ្វើកិច្ចសន្យាព្រមព្រៀងសះជា ដើម្បីបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃ នៅក្នុងមូលដ្ឋានរបស់លោកគ្រប់គ្រង។ លោក ចិន សំអន មេឃុំដូន កាលពីល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានមានស្រាសន៍ថា លោកពេញចិត្តនឹងការសម្រេចរបស់លោកក្នុងការចុះកិច្ចព្រមពៀងសះជា និងបញ្ចប់វិវាទ នៅលើដីរបស់លោក ដែលត្រួតលើកុំ្មសិទ្ធិស្របច្បាប់របស់អ្នកដទៃ។ លោកមេឃុំ បានមានប្រសាស៍ថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកថ្មីៗនេះ ថ្នាក់ដឹកនាំនឋៅក្នុងខេត្តបាត់ដំបង បានយកចិត្តទុកដាក់ និងខ្នះខ្នែងស្វែងរកដំណោះស្រាយបញ្ចប់បញ្ហា។ នាពេលថ្មីៗកន្លងមកនេះ រដ្ធបាលស្រុកគាស់ក្រឡ បានបង្កើតគណៈកម្មការថ្នាក់ស្រុកមួយ ដើម្បីសម្របសម្រួលការងារនេះ។ សូមបញ្ជាក់ថា ស្របតាមយុទ្ធសាស្ត្រឈ្នះ-ឈ្នះរបស់ប្រមុខដឹកនាំកម្ពុជា ប្រជាពលរដ្ឋរស់នៅក្នុងស្រុកគាស់ក្រឡ ...
លោក ហ៊ុន ម៉ានី “ពេលគ្រួសារគេមានទុក្ខ ខ្ញុំ តំណាងអោយក្រុមគ្រួសារខ្ញុំ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខ តែពេលក្រុមគ្រួសារខ្ញុំមានទុក្ខ គេប្រមាថ និងយកចំណេញនយោបាយ”

លោក ហ៊ុន ម៉ានី “ពេលគ្រួសារគេមានទុក្ខ ខ្ញុំ តំណាងអោយក្រុមគ្រួសារខ្ញុំ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខ តែពេលក្រុមគ្រួសារខ្ញុំមានទុក្ខ គេប្រមាថ និងយកចំណេញនយោបាយ”

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់តាមបណ្តាញសង្គមនាព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២ ៣នេះថា ពេលគ្រួសារគេមានទុក្ខ ខ្ញុំ តំណាងអោយក្រុមគ្រួសារខ្ញុំ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខ។ តែពេលក្រុមគ្រួសារខ្ញុំមានទុក្ខ គេប្រមាថ និងយកចំណេញនយោបាយ។ លោកបានបន្ថែមថា វប្បធម៌ សីលធម៌ សាសនា និងទំនៀមទម្លាប់ប្រពៃណី ជាអ្វីដែលក្រុមគ្រួសារខ្ញុំប្រកាន់ខ្ជាប់ មិនមែនអ្វីៗសុទ្ធតែនយោបាយនោះទេ។...
សមាជិកគណបក្សផ្សេងៗនៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមចំនួន៥៣៨នាក់បានស្ម័គ្រចិត្តមកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

សមាជិកគណបក្សផ្សេងៗនៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមចំនួន៥៣៨នាក់បានស្ម័គ្រចិត្តមកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តកំពង់ចាម: សមាជិកគណបក្សនយោបាយផ្សេងៗនៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមចំនួន៥ ៣៨នាក់បានស្ម័គ្រចិត្តមកចូលរួមរស់ជាមួយ គណ បក្សប្រជាជនកម្ពុជា នៅព្រឹក ថ្ងៃ ០៥ ខែ កុម្ភៈ ឆ្នាំ ២០២៣។ ពិធីទទួលសមាជិកថ្មីនេះ ធ្វើឡើងក្រោមអធិបតីភាព  ឯកឧត្តមបណ្ឌិត លី សាម៉េត(លោកគ្រូមា) ទីប្រឹក្សាផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ប្រធានក្រុមការងារពិសេស សម្តេចតេជោ ហ៊ុន សែន  និងឯកឧត្តម ដួង តារា ជំនួយការសម្តេច តេជោ ហ៊ុនសែន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាល ខេត្តកំពង់ចាម និងសមា ជិក សមាជិការគណបក្សប្រជាជនផងដែរ។ លោកគ្រូមា) បានថ្លែងថា ការរៀបចំពិធីជួបសំណេះ សំ ណាលជាមួយ បងប្អូនកូនក្មួយ ដែលមកពី គណ បក្សភ្លើងទៀន និង គណបក្សនយោបាយនានា ដែលបានស្ម័គ្រចិត្តមកចូលរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជាគឺដោយសារពួកគាត់អស់ជំនឿលើ ការដឹកនាំរបស់មេបក្សរបស់ខ្លួន ដែលមិនគិតពី ផល ប្រ យោជន៍ជាតិនិងប្រជាជននោះទេ។...
លោក សយ សុភាព ផ្ញើ​​លិខិតចំហរ ជូន លោកព្រឹទ្ធាចារ្យ គង់ គាំ ជាទីគោរពរាប់ស្រលាញ់ដ៏ជ្រាលជ្រៅ!

លោក សយ សុភាព ផ្ញើ​​លិខិតចំហរ ជូន លោកព្រឹទ្ធាចារ្យ គង់ គាំ ជាទីគោរពរាប់ស្រលាញ់ដ៏ជ្រាលជ្រៅ!

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក សយ សុភាព សហប្រធានអ្នកសារព័ត៌មានកម្ពុជាចិន និងជាអគ្គនាយកសារព័ត៌មានដើមអម្ពិល នៅថ្ងៃទី៣ខែកុម្ភៈនេះ បាន​​ផ្ញើ​​លិខិតចំហរ ជូន លោកព្រឹទ្ធាចារ្យ គង់ គាំ ជាទីគោរពរាប់ស្រលាញ់ដ៏ជ្រាលជ្រៅ!។ លោក សយ សុភាព លើក​ឡើងថា«ខ្ញុំសូមគោរពកោតសរសើរនូវស្មារតីទទួលខុសត្រូវហើយបានគោរពសុំទោស និង អរគុណសម្តេចតេជោ ហ៊ុន សែន ព្រមទាំងបានសុំលាឈប់ពីឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀនដែលអ្នកផងទាំងឡាយបានដឹងថាមានអ្នកណានោះជួយខំស្រែក ដោយប្រយោលនៅពីក្រោយ»។ លោកបានរំលឹកថា កាយវិការបស់លោក អ៊ំព្រឺទ្ធាចារ្យបាន បង្ហាញពីភាពទទួលខុសត្រូវដែលបន្សល់នូវគំរូដ៏ល្អសម្រាប់អ្នកនយោបាយជំនាន់ក្រោយ។ខ្ញុំ សយ សុភាព សូមគោរពកោតសរសើរដោយស្មោះចំពោះលោកអ៊ំព្រឹទ្ធាចារ្យ។ លោកអ៊ំព្រឺទ្ធាចារ្យប្រាកដជាជ្រាបហើយថា សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃកម្ពុជាទេតែសម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រជារាស្ត្រខ្មែរគោរពស្រលាញ់និងចាត់ទុកជ...
សមាជិកគណបក្សភ្លើងទៀន៤រូបនៅខេត្តតាកែវចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា

សមាជិកគណបក្សភ្លើងទៀន៤រូបនៅខេត្តតាកែវចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
(តាកែវ)៖ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀននិងសមាជិក នៅខេត្តតាកែវចំនួន៤រូប បានសម្រេចស្នើសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រ ជាជនកម្ពុជាកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ ការចូលរួមជីវិភាពនយោបាយនេះគឺធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី សាម៉េត (លោកគ្រូមា) ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ប្រធានក្រុមការងារពិសេស សម្តេចតេជោ ហ៊ុន  សែន ប្រធានគណបក្ស។ ជាមួយគ្នា(លោកគ្រូ​ មា​)បានលើកឡើងថា ការចូលរួមរបស់គណបក្សភ្លើងទៀនទាំង៤រូបនេះ គឺមកពីនយោ បាយមេដឹកនាំភ្លើងទៀន ដើរតាមគន្លងអតីតមេបក្សសង្រ្គោះជាតិ ទណ្ឌិត សម រង្ស៊ី ជាជនក្បត់ជាតិ៣ជំនាន់។ ឯកឧត្ដម​ បណ្ឌិត លី សាម៉េត បញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងបុិនប្រសព្វរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានតែគណបក្សប្រជាជនទេ គឺមានគោល នយោបាយច្បាស់លាស់ និងបម្រើ ប្រជាពលរដ្ឋបិតប្រាកដ។ ការចុះចូលរ...