លោក ហ៊ុន សុខា ចេញមុខបដិសេធរាល់ការចោទប្រកាន់របស់ លោកស្រី ភុំ ផាន់ណាវី ដោយបញ្ជាក់ថា សំណុំរឿងលោកតុលាការបានតង្កល់ទុកឥតចាត់ការហើយ
(ភ្នំពេញ) ៖ បន្ទាប់ពីការផ្សាយរបស់សារព័ត៌មាន ដេលីខ្មែរ នៅថ្ងៃទី១៤ខែសីហាឆ្នាំ២០២៦ មានចំណងជ់ងថា «លោកផ្កាយ២ ឈ្មោះ ហ៊ុន សុខា ប្រើតួនាទីជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ទៅសុីដាច់លុយ ស្រ្តីម្នាក់អស់ខ្ទង់ ៣ លានដុល្លារអាមេរិក ក្នុងរឿងរត់ការធ្វេីប្លង់ដី និងប្រើប្រាស់ឯកសារសារធារណ:ក្លែងក្លាយ» នារសៀលថ្ងៃទី១៤ខែសីហាឆ្នាំ២០២៦នេះ បានទាក់ទងមកកាន់ការិយាល័យព័ត៌មាន ដេលីខ្មែរ ដោយបញ្ជាក់ថា ពាក់ព័ន្ធនិងការចោទប្រកាន់របស់ លោកស្រី ភុំ ផាន់ណាវី បានចោទប្រកាន់ និងប្ដឹងលោក ហ៊ុន សុខា ទៅតុលាការពាក់ព័ន្ធបទចោទប្រកាន់ បទរំលោភទំនុកចិត្ត និងប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទគំរាមកំហែងថានឹងសម្លាប់ ប៉ុន្តែត្រូវបានតុលាការសម្រេចដង្កល់រឿងឥតចាត់ការហើ់យ។
លោក ហ៊ុន សុខា បានអះអាងថា ក្រោយពេលដង្កល់រឿងឥតចាត់ការនៅតុលាការពាក់ព័ន្ធការប្ដឹងពីសំណាក់លោកស្រី ភុំ ផាន់ណាវី មិនអស់ចិត្តបានប្ដឹងផ្សាយតាមរយៈសារព័ត៌មានដើម្បីបរិហារកេរ្តិ៍ បង្កាច់កេរ្ត...








