សម្តេចបវរធិបតី លើកឡើងពីគោលការណ៍សំខាន់ចំនួន ៣ ដែលគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ទទួលបន្ទុកអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ថា គោលការណ៍សំខាន់ចំនួន ៣ ដែលគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ទទួលបន្ទុកអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល គឺ៖ ១/ ការផ្តល់ជាទម្ងន់ និងសារនយោបាយក្នុងការគាំទ្រ ដោយផ្តោតលើការពង្រឹង ជាជាងការពង្រីក, ២/ ការផ្តល់លទ្ធផលលឿន និង៣/ ការទទួលខុសត្រូវ។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់បន្ថែមថា ការកែទម្រង់មុខងារសាធារណៈ ពិសេសករណីស្រពិចស្រពិលនៃការវិភាគមុខងារ, និងក្របខណ្ឌនៃការជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ, រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះចំនួន ៣ គឺ៖ ១/ ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការ...








