ព័ត៌មានទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន គូសបញ្ជាក់ពីការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគជាមួយកម្ពុជា
លោក Jam Kamal Khan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន បានគូសបញ្ជាក់ ពីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគជាមួយកម្ពុជា តាមរយៈការជំរុញធុរជនប៉ាគីស្ថានមកទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាការផ្លាស់ប្តូរធុរជនរវាងប្រទេសទាំងពីរ ដើម្បីឱ្យក្លាយជាមូលដ្ឋាននៃការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល។
នេះបើតាមការឱ្យដឹង បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Jam Kamal Khan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។ ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោករដ្ឋមន្រ្តីនិងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារ និងចូលរួមកិច្ចប្រជុំលើកទី១នៃគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាននៅកម្ពុជា។សម្តេចតេជោបានលើកឡើ...
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
សមិទ្ធផលជាច្រើនដូចជា៖ លំនៅឋាន, ដាំដំណាំ និងចិញ្ចឹមសត្វ, អណ្តូងទឹក, អគ្គិសនី ទឹកស្អាត ពាងទឹក និងបង្គន់អនាម័យ, សាលារៀន និងមន្ទីរពេទ្យ, វត្តប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង, ផ្លូវ និងទំនប់អាងទឹក បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវភាពប្រចាំថ្ងៃរបស់អតីតយុទ្ធជន និង ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ក៏ដូចជានៅក្នុងខេត្តពោធិ៍សាត់ទាំងមូល ។ ភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង គឺជាភូមិដែលទើបនឹងបង្កើតថ្មី ដោយកាត់ចេញពីភូមិសាយ នៃឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ភូមិថ្មីនេះត្រូវបានកសាង និងបង្កើតឡើងនៅខែមីនា ឆ្នាំ២០២១ ដោយបានផ្ដល់ដីសម្បទានសង្គមកិច្ច ប្រមាណជាង៩០០ហិកតា ដើម្បីបែកចែកជូនអតីតយុទ្ធជន និងគ្រួសារ បានរស់នៅ និងកសាងជីវភាពថ្មី ។
សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាលបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ...
រដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវ និងផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើបនៅខេត្តពោធិ៍សាត់
នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវ និងផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប ដែលមានអ្នកចូលរួមចំនួន ២០០គ្រួសារ នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
ក្នុងជំនួបសំណេះសំណាលនេះ រដ្ឋមន្ត្រី បានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលជាមធ្យោបាយដ៏សំខាន់ក្នុងការជួយដល់ប្រជាកសិករទូទាំងប្រទេស ដោយមានផែនការផលិតកម្មច្បាស់លាស់ ដឹងពីតម្រូវការ និងការផ្គត់ផ្គង់ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ ទទួលបានកម្ចីការប្រាក់ទាប មានការគាំទ្របច្ចេកទេសពីក្រសួង និងមានទីផ្សារពិតប្រាកដ។ លើសពីនេះ រដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ប្រជាកសិករ ក្នុងការកាត់បន្ថយការដាំនូវពូជស្រូវនាំចូលពីបរទេស ជំនួសដោយការដាំពូជស្រូវក្នុងស្រុកដូចជា សែនក្រអូប ផ្ការំដួល ចំបុីស៧០ ជាដើមដែលមានតម្រូវការតាមរោងម៉ាសុីនកិនស្រូវក្នុងស្រុក និងមាន...
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បង្ហាញអំពីតម្រូវការជំរុញការងារគ្រប់គ្រងសារព័ត៌មាន និងសាធារណៈមតិ
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញថា ការជំរុញការងារគ្រប់គ្រងសារព័ត៌មាននិងសាធារណៈមតិនេះ បានធ្វើឡើង បន្ទាប់ពីនិន្នាការទទួលព័ត៌មានបានផ្លាស់ប្តូរ ដែលមុននេះ ប្រជាពលរដ្ឋទទួលព័ត៌មានតែពីប្រព័ន្ធផ្សព្វផ្សាយបុរាណ មានកាសែត វិទ្យុ ទូរទស្សន៍ ប៉ុន្តែបច្ចុប្បន្ននេះ ប្រជាពលរដ្ឋបានងាកទៅទទួលព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយទំនើបវិញ ដែលរួមមានហ្វេសបុក និងតិកតុក វិញ ។
ការផ្លាស់ប្តូររបស់ប្រជាពលរដ្ឋនេះគឺធ្វើឡើងនៅពេលដែលប្រព័ន្ធផ្សព្វផ្សាយបុរាណ មិនផ្តល់ព័ត៌មានអោយគាត់បានគ្រប់គ្រាន់ ខណៈក្នុងរយៈពេលពីឆ្នាំ២០២៣ ដល់២០២៤ មានប្រព័ន្ធផ្សព្វផ្សាយបុរាណ១៦០០អង្គភាពបានបិទទ្វារដោយសារធ្លាក់ចុះចំណូល។
នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន ដែលបានរៀបចំនៅព្រឹកថ្ងៃទី២០មករានេះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថាសម្រាប់ពេលទៅមុខ យើងនឹងងលំបាកទ្វេរដងទៀត ដោយសារការរីកដុះ...
រោងម៉ាស៊ីនកិនស្រូវពីរកន្លែងក្នុងស្រុលស្ទោង ទិញស្រូវOM តម្លៃ៨០០-៨២០រៀលក្នុងមួយគីឡួក្រាម
លោក ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អេង ជាសាន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីជំនាញអគ្គនាយកដ្ឋានកសិកម្ម លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ លោក ប៉ែន វណ្ណរិទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងក្រុមការងារ បានចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងសំណេះសំណាលជាមួយម្ចាស់ដីស្រែក្នុងភូមិសាស្រ្តខេត្តកំពង់ធំ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។
លោករដ្ឋលេខាធិការបានជួបសំណេះសំណាលជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ១៦៨៨ ស្រុកស្ទោង ជាមួយអ្នកគ្រប់គ្រងទុន និងលទ្ធភាពរោងម៉ាស៊ីនទទួលទិញស្រូវOM5451តម្លៃ៨០០-៨២០រៀលក្នុង១គីឡូក្រាម មានលទ្ធភាពសម្ងួតបាន៥០០តោនក្នុង១ថ្ងៃ រោងម៉ាស៊ីនមានឃ្លាំងស្តុកទុកបានចំនួន១២០០០តោន និងពិនិត្យច្រវ៉ាក់ផលិតក្នុងរោងម៉ាស៊ីន។ រោងម៉ាស៊ីនកិនស្រូវ ងួន ហុងស្រុកស្ទោង ដែលមានលទ្ធភាពទទួលទិញស្រូវ OM5451ក្នុងតម្លៃ៨០០រៀលក្នុង១គ...
តបតាមការអញ្ជើញទីភ្នាក់ងារ រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ ដឹកនាំគណៈប្រតិភូអន្តរក្រសួងបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់
(អាល្លឺម៉ង់)៖តបតាមការអញ្ជើញរបស់ទីភ្នាក់ងារសហប្រតិបត្តិការអាល្លីម៉ង់ (GIZ) ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូអន្តរក្រសួងកម្ពុជាទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់អំពីគោលនយោបាយ និងច្បាប់នានាពាក់ព័ន្ធនឹងវិស័យវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប នៅក្នុងសហគមន៍អឺរ៉ុប និងអាល្លឺម៉ង់។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូអន្តរក្រសួងកម្ពុជា បានជួបពិភាក្សាការងារជាមួយតំណាងគណៈកម្មការអឺរ៉ុប (EU Commission), តំណាងនៃក្រសួងការងារ និងសង្គមកិច្ចអាល្លឺម៉ង់ តំណាងនៃក្រសួងសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ចអាល្លឺម៉ង់, តំណាង IndustriAll, តំណាងសហព័ន្ធនិយោជក, សហព័ន្ធសហជីពអាល្លឺម៉ង់, តំណាងស្ថាប័ន ACT, និងក្រុមហ៊ុនម្ចាស់ម៉ាកសំខាន់ៗមួយ...
ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្ត បានចាត់អោយលោកឧត្តមសេនីយ៍ត្រី ជុំ វណ្ណា ស្នងការរង ដឹកនាំលោកនាយ នាយរងនគរបាល ចូលរួមគោរពវិញ្ញាណក្ខ័ន្ធ និងនាំបច្ច័យរបស់លោកឧត្តមសេនីយ៍ទោស្នងការនិងសហការីចំនួន៤លានរៀល
ក្រចេះ :លោកឧត្តមសេនីយ៍ត្រី អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្ត បានចាត់អោយលោកឧត្តមសេនីយ៍ត្រី ជុំ វណ្ណា ស្នងការរង ដឹកនាំលោកនាយ នាយរងនគរបាលនៅថ្ងៃទី១៨ខែមករាឆ្នាំ២០២៥នេះបានចូលរួមគោរពវិញ្ញាណក្ខ័ន្ធ និងនាំបច្ច័យរបស់លោកឧត្តមសេនីយ៍ទោស្នងការនិងសហការីចំនួន៤លានរៀលចូលរួមរំលែកទុក្ខជាមួយគ្រួសារសពឧបាសក ហ៊ុប ឡី ដែលត្រូវជាឪពុកក្មេករបស់លោកឧត្តមសេនីយ៍ត្រី សេង តារា ស្នងការរងនគរបាលខេត្ត ដែលបានទទួល មរណៈភាពដោយជរាពាធ នៅនិងលំនៅដ្ឋានសព ស្ដិតនៅជ្រោយអំពិល២ ឃុំចំបក់ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។...
លោក វង សូត អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ១ខ្នង នៅវិទ្យាល័យ ហេង សំរិន ចក
លោក វង សូត អនុប្រធានទី២ រដ្ឋសភា និងលោកជំទាវបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ១ខ្នង កម្ពស់២ជាន់ ស្មើនឹង១៦បន្ទប់ នៃវិទ្យាល័យ ហេង សំរិន ចក ស្ថិតនៅភូមិចំឡាក់ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែ បុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនិងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកជំទាវ ជាសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល លោកអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោកប្រធានក្រុមប្រឹក្សាខេត្ត លោក លោកជំទាវអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង៤០០០០នាក់៕...
រដ្ឋសភាម៉ាឡេស៊ី ទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីពង្រឹងសន្ទុះទំនាក់ទំនងរវាងប្រទេសទាំងពីរ
នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោក Tan Sri Dato Johari bin Abdul ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅដំណើរទស្សនកិច្ចរបស់លោក Tan Sri Dato Johari bin Abdul និងគណៈប្រតិភូ និងសំដែងនូវក្តីរីករាយដែលជួបមិត្តចាស់សាជាថ្មី បន្ទាប់ពីជំនួបកាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។ សម្តេចតេជោ បានលើកឡើងថា ការចាកចេញពីតំណែងនាយករដ្ឋមន្ត្រី នៅពេលដែលសម្តេចមានប្រជាប្រិយភាពខ្ពស់បំផុត និងមានកម្លាំងរឹងមាំ គឺជាការប្តូរនឹងសន្តិភាពរយៈពេលវែង និង ចៀសវាងបញ្ហាច្រំដែលនៃប្រវត្តិសាស្ត្រកម្ពុជាក្នុងរយៈពេលជាង៥០០ឆ្នាំកន្លងទៅដែលកើតមានឡើងនូវចលាចលនៅពេលផ្លាស់ប្តូរអ្នកដឹកនាំ។
លោកប្រធានរដ្ឋសភាម៉ាឡេស៊ី បានសម្តែងនូវក...
