ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោក ផាន អូន ទទួលជួបសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ

លោក ផាន អូន ទទួលជួបសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានទទួលជួបសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដែលដឹកនាំដោយលោក ស៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដើម្បីជួបសម្ដែងការគួរសម និងពិភាក្សាការងារចាំបាច់។ ក្នុងពិធីជួបសម្ដែងការគួរសមនេះ លោក ស៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងនូវសំណូមពរចាំបាច់មួយចំនួនដល់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីជួយដល់វិស័យចិញ្ចឹមសត្វនៅកម្ពុជាដែលកំពុងជួបប្រទះលើបញ្ហាប្រកួតប្រជែងមិនស្មើភាពជាមួយនឹងផលិតផលនាំចូលខុសច្បាប់ ជាពិសេសផលិតផលសាច់ និងផលិតផលបន្ទាប់បន្សំពីសាច់បង្កក។...
លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ការយកចិត្តទុកដាក់ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណង់មិនរៀបរយ ជាកិច្ចការចាំបាច់ ទាមទារឱ្យមានការជ្រោមជ្រែង និងមានការចូលរួម

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ការយកចិត្តទុកដាក់ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណង់មិនរៀបរយ ជាកិច្ចការចាំបាច់ ទាមទារឱ្យមានការជ្រោមជ្រែង និងមានការចូលរួម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណង់មិនរៀបរយ ឬសំណង់ទ្រុឌទ្រោម គឺជាកិច្ចការចាំបាច់ និងជាកិច្ចការមនុស្សធម៌ដែលទាមទារ ឱ្យមានការជ្រោមជ្រែង និងមានការចូលរួម។ នៅក្នុងកិច្ចប្រជុំករណីលទ្ធផលនៃការចុះពិនិត្យសិក្សា និងវាយតម្លៃសំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យនៅទីស្តីការក្រសួង នាថ្ងៃទី២៣ ខែធ្នូម្សិលមិញនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រឱ្យមានយន្តការក្នុងការដោះស្រាយ គឺផ្តល់ជូនប្រជាពលរដ្ឋនូវព័ត៌មានជាក់លាក់តាមរយៈការពន្យល់ជាបច្ចេកទេស ព្រមជាមួយការគិតគូរឱ្យមានការរៀបចំលំនៅឋានសមរម្យ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដឹកនាំធ្វើជាជំហានៗ ដើម្បីបញ្ជៀសសង្គមកម្ពុជាឱ្យចាកចេញផុតពីប្រភពនៃការកកើតភាពជ្រុលនិយម រើសអើងក្នុងសង្គមជាតិ ដើម្បីជំរុញឱ្យប្រទេសជាតិ អាចឈានឆ្ពោះទៅម...
លោកអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

លោកអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ៕...
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី អនុញ្ញាតជូនគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី អនុញ្ញាតជូនគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដឹកនាំដោយលោកស្រី អេវ៉ា មីស្លីវីក (Eva Mysliwiec) ស្ថាបនិក អតីតសមាជិកក្រុមប្រឹក្សាភិបាល និងជាអតីតនាយិកាប្រតិបត្តិនៃវិទ្យាស្ថាន CDRI ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកទី២៤ ខែធ្នូ ឆ្នាំ២០២៤។...
លោក ស៊ូ សុជាតិ អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធី “ជួបជុំអតីតនិស្សិតសាកលវិទ្យាល័យ អាសុី អឺរ៉ុប និងអាហារសាមគ្គី” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

លោក ស៊ូ សុជាតិ អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធី “ជួបជុំអតីតនិស្សិតសាកលវិទ្យាល័យ អាសុី អឺរ៉ុប និងអាហារសាមគ្គី” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នារសៀលថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ គ.ស.២០២៤ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធី “ជួបជុំអតីតនិស្សិតសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប និងអាហារសាមគ្គី ”នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធីនេះ មានគោលបំណងឱ្យអតីតនិស្សិតបានរំឭកអនុស្សាវរីយ៍អំឡុងពេលសិក្សា ចែករំលែកបទពិសោធន៏ការងារ ពង្រីកទំនាក់ទំនងរវាងគ្នានិងគ្នា បង្កើតនិងបង្កើនកិច្ចសហការ និងការអភិវឌ្ឍអាជីព ឱកាស ជួបជាមួយបណ្ដាស្ថាប័ន សហគ្រាស ក្រុមហ៊ុនដែលជាដៃគូទាំងក្នុង និងក្រ...
រដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤​ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥​ របស់អគ្គនាយកដ្ឋានកៅស៊ូ

រដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤​ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥​ របស់អគ្គនាយកដ្ឋានកៅស៊ូ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤​ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥​ របស់អគ្គនាយកដ្ឋានកៅស៊ូ​ ដែលមានមន្រ្តីក្រោមឱវាទចូលរួមជិត ២០០នាក់ នៅអគ្គនាយកដ្ឋានកៅស៊ូ។ ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ដ្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងក្តីសោមនស្សរីករាយក្នុងការចូលរួមកម្មវិធីនាថ្ងៃនេះ​ ដើម្បីតម្រង់ទិសអគ្គនាយកដ្ឋានកៅស៊ូសម្រាប់ទិសដៅអនុវត្តការងារឆ្នាំ២០២៥​។ លើសពីនេះ​ លោករដ្ឋមន្ដ្រី​ បានណែនាំដល់អង្គពិធីត្រូវចូលរួមពិភាក្សាលើផែនការថវិកា​ ការប្រើប្រាស់ថវិកា និងលទ្ធផលសូចនាករទាំងអស់​ប្រៀបធៀបនឹងផែនការរំពឹងទុក​ ព្រមទាំងពិនិត្យវាយតម្លៃឱ្យបានច្បាស់លាស់​ ឆ្លើយតបទៅនឹងកិច្ចសន្យាសមិទ្ធកម្ម​ជាមួយក្រសួងសេដ្ឋកិច្ច​ និងហរិញ្ញវត្ថុ ដែលជាបទពិសោធសម្រាប់ការអនុវត្តការងារឆ្នាំ២០២៥​ ...
នាយ​ឧត្តម​សេនីយ៍​ យន្ត​ មីន​ រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់  នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី  និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ​ បានអញ្ជើញដឹកនាំគោរពទង់ជាតិ និងបានសំណេះសំណាលជាមួយនាយទាហានទាំងអស់ ត្រូវចេះរួបរួមគ្នាជាធ្លុងមួយដើម្បីសម្រេចបានការងារ ក៏ដូចជាភារកិច្ចទាំងឡាយ។

នាយ​ឧត្តម​សេនីយ៍​ យន្ត​ មីន​ រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ​ បានអញ្ជើញដឹកនាំគោរពទង់ជាតិ និងបានសំណេះសំណាលជាមួយនាយទាហានទាំងអស់ ត្រូវចេះរួបរួមគ្នាជាធ្លុងមួយដើម្បីសម្រេចបានការងារ ក៏ដូចជាភារកិច្ចទាំងឡាយ។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការពារជាតិ ៖ ----------------------------- នាយ​ឧត្តម​សេនីយ៍​ យន្ត​ មីន​ រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ​ បានអញ្ជើញដឹកនាំគោរពទង់ជាតិ និងបានសំណេះសំណាលជាមួយនាយទាហានទាំងអស់ ត្រូវចេះរួបរួមគ្នាជាធ្លុងមួយដើម្បីសម្រេចបានការងារ ក៏ដូចជាភារកិច្ចទាំងឡាយ។ លោក ក៏បានរំលឹកផងដែរថា ខែធ្នូនេះជាខែដ៏សំខាន់មួយ ព្រោះមានថ្ងៃ ០២ធ្នូ ដែលជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក៏ដូចជាថ្ងៃ ២៩ធ្នូ ដែលជាទិវាសន្តិភាពនៅកម្ពុជាផងដែរ។ -អរគុណសន្តិភាព! -អរគុណនយោបាយឈ្នះឈ្នះ! -ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!...
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល គ្មានបំណងដាក់ភាសាវៀតណាមជាភាសាជាតិជាដាច់ខាត

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល គ្មានបំណងដាក់ភាសាវៀតណាមជាភាសាជាតិជាដាច់ខាត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ដ៏រាបណា គណបក្សប្រជាជនកម្ពុជានៅតែដឹកនាំរាជរដ្ឋាភិបាល ភាសាខ្មែរនៅតែជាភាសាជាតិតែមួយគត់ ហើយគ្មានបំណងណាមួយដាក់ភាសាវៀតណាមជាភាសាជាតិជាដាច់ខាត។ ការថ្លែងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សជាប់និន្ទេស A នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ថ្ងៃមុនមិននៅៗ ស្រែកថាក្រសួងអប់រំយុវជន និងកីឡា ដាក់បញ្ចូលភាសាវៀតណាមក្នុងប្រព័ន្ធជាភាសាជាតិ អត់មានទេ។ ខ្ញុំសូមបញ្ជាក់ដ៏រាបណាគណបក្សប្រជាជនកម្ពុជានៅតែដឹកនាំប្រទេស ភាសាខ្មែរនៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា គ្មានដាក់ភាសាបារាំង ឬភាសាអង់គ្លេស គឺគ្មានទេ»។ សម្តេចធិបតីបានបញ្ជាក់ថា កាលពីមុនសង្គ្រាមចង់ប្រឡងបាក់ឌុបទាល់តែយើងចេះទាំងភាសាខ្មែរ និងភាសាប...
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនាថ្ងៃទី២៣ ខែធ្នូនេះ អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា និងជ្រើសរើសប្រធានវិញ្ញាសា នៅសាលាភូមិន្ទរដ្ឋបាល សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក នៃរដ្ឋបាលខេត្តសៀមរាប ក្នុងក្របខណ្ឌក្រសួងសុខាភិបាល នៅពេលរសៀលនេះ។ គណៈកម្មការមេប្រយោគ កំពុងដំណើរការរៀបចំ និងតាក់តែងវិញ្ញាសាសម្រាប់បេក្ខជនប្រឡងប្រជែង យ៉ាងសស្រាក់សស្រាំ និងដោយសម្ងាត់ពីសាស្ត្រចារ្យជំនាញ ដោយមានការតាមដានមើលពីអ្នកសង្កេតការណ៌មកពី តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា សាធារណជនស្ម័គ្រចិត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជា។ តាមក្រសួងមុខងារសាធារណៈ បន្ទាប់ពីវិញ្ញាសាត្រូវបានតាក់តែងចប់រួចរាល់ លើសពីមួយជម្រើស វិញ្ញាសាចំនួនតែមួយជម្រើសតែប៉ុណ្ណោះនឹងត្រូវបានជ្រើសរើសដោយ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលជាប្រធានគណៈកម្...
ផ្ការីក ដែលស្រស់ ឆើតឆាយ ក្លិនក្រអូប មិនស្រពោន ត្រូវបានប្រជាជនខ្មែរយកទៅថ្វាយព្រះ ឬគោរពជូនគ្នាទៅវិញទៅមក ដើម្បីជាការអបអរសាទរ និងជូនពរក្នុងថ្ងៃសិរីមង្គលនានា។ ផ្ការីកតំណាងឲ្យភាពរីករាយ សុភមង្គល និងវឌ្ឍនភាព។

ផ្ការីក ដែលស្រស់ ឆើតឆាយ ក្លិនក្រអូប មិនស្រពោន ត្រូវបានប្រជាជនខ្មែរយកទៅថ្វាយព្រះ ឬគោរពជូនគ្នាទៅវិញទៅមក ដើម្បីជាការអបអរសាទរ និងជូនពរក្នុងថ្ងៃសិរីមង្គលនានា។ ផ្ការីកតំណាងឲ្យភាពរីករាយ សុភមង្គល និងវឌ្ឍនភាព។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ជាក់ស្តែង រដ្ឋមន្ត្រី ហេង សួរ ធ្លាប់កាន់បាច់ផ្ការីក គោរពជូនដល់ សម្តេច បង ប្អូន ពូ មីង ច្រើនដែរតើ។ បងប្អូនណាខ្លះ ដែលមានរូបផ្ការីកស្អាតៗ សូមបង្ហោះចែកគ្នាមើលតស់