សម្ដេចតេជោ ហ៊ុន សែន៖ ការចូលរួមគណៈប្រតិភូ ក្នុងសម័យប្រជុំពេញអង្គលើកទី១១ (IPTP) គឺជាវិភាគទានដ៏សំខាន់ដើម្បីឱ្យធម្មនុញ្ញសន្តិភាពឈានឆ្ពោះទៅមុខ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤--
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ការចូលរួមរបស់គណៈប្រតិភូទាំងដែលចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី១១នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) អស់គឺជាវិភាគទានដ៏សំខាន់ដើម្បីឱ្យធម្មនុញ្ញសន្តិភាពឈានឆ្ពោះទៅមុខ។ នេះបើតាមការឱ្យដឹងបន្ទាប់ពី សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រធានគណៈប្រតិភូមកពីបណ្ដាប្រទេសនានាចូលជួបសម្ដែងការគួរសម មុនឱកាសនៃពិធីបើកសម័យប្រជុំពេញអង្គលើកទី១១នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) នាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។
ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានលោក លោកជំទាវទាំងអស់ដែលបានខិតខំធ្វើដំណើរមកពីបណ្ដាប្រទេសឆ្ងាយៗ រួមមាន អារ៉ាប់ អាម៉េរិកឡាទីន...








