ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោក ស៊ុន ចាន់ថុល ទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ ឯកអគ្គរាជទូតថៃ ក្នុងឱកាសដែលនឹងបញ្ចប់បេសកកម្មការងារនៅកម្ពុជា

លោក ស៊ុន ចាន់ថុល ទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ ឯកអគ្គរាជទូតថៃ ក្នុងឱកាសដែលនឹងបញ្ចប់បេសកកម្មការងារនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូន លោក ឆឺតគៀត អាត់ថៈកន (CHERDKIET ATTHAKOR) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅក្នុងឱកាសដែល លោកនឹងបញ្ចប់បេសកកម្មការងារនៅកម្ពុជា នាពេលឆាប់ៗខាងមុខ។ ក្នុងជំនួបនាព្រឹកនេះ លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូត បានលើកឡើងពីកិច្ចសហប្រតិបត្តិការនានារវាងព្រះរាជាណាចក្រទាំងពីរនាពេលកន្លងមក ពិសេសលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធតាមខ្សែបន្ទាត់ព្រំដែន ជាអាទិ៍ ផ្លូវជាតិលេខ៦៧ និង៦៨ ជាដើម ដែលជាការរួមចំណែករក្សានូវសន្តិសុខសណ្តាប់ធ្នាប់នៅតាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជនប្រទេសទាំងសងខាង។ តាមរយៈលោកឯកអគ្គរាជទូត លោកឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះសម្តែងនូវអំណរគុណទៅកាន...
រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរ ដែលស្នើឡើងដោយរាជរដ្ឋាភិបាលមកពិនិត្យសិក្សា

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរ ដែលស្នើឡើងដោយរាជរដ្ឋាភិបាលមកពិនិត្យសិក្សា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈមួយចំនួន។ ក្រោយពីបានពិភាក្សារួចរាល់ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចទទួលយកសេចក្តីព្រាងច្បាប់ទាំងពីរ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ដើម្បីប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យ និងសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ សេចក្តីព្រាងច្បាប់ទាំងពីរនោះមាន៖ ១-សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធទឹកកខ្វក់។ និង២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្តនិងលក្ខខណ្ឌសម្រាប់ការទទួល ស្គាល់ទៅវិញទៅមកនៃការផ្តល់...
សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាព នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង ៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ ឆ្នាំ ដោយជរាពាធ។

សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាព នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង ៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ ឆ្នាំ ដោយជរាពាធ។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាព នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង ៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ ឆ្នាំ ដោយជរាពាធ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវឱ្យបណ្តាប្រទេសជាសមាជិក AIBD ចូលរួមជាមួយកម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវឱ្យបណ្តាប្រទេសជាសមាជិក AIBD ចូលរួមជាមួយកម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវឱ្យបណ្តាប្រទេសជាសមាជិកវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក (AIBD) ចូលរួមជាមួយកម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាបញ្ហារួមរបស់តំបន់ និងបានអំពាវនាវឱ្យបណ្តាលប្រទេសជាសមាជិក ចូលរួមជាមួយកម្ពុជានៅក្នុងយុទ្ធនាការនេះ ដើម្បីរួមគ្នាលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្ហាញនូវជំហរគាំទ្រ និងសាទរ។ ការបង្ហាញពីគំនិតផ្តួចផ្តើមលើការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងតំបន់នេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលលោក នេត្រ ភក្រ្តា អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទ"កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៩ និងមហាសន្និបាតលេីកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធ" (49th Annual Gathering/22nd AIBD General Conference & Association Meetings) របស់វិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយស...
លោក ប៉ែន បូណា៖ នៅលើពិភពលោកនេះ គេមិនដែលយក Google Map មកធ្វើជាមូលដ្ឋានវាស់វែងខ័ណ្ឌសីម៉ា និងបោះបង្គោលព្រំដែនទេ

លោក ប៉ែន បូណា៖ នៅលើពិភពលោកនេះ គេមិនដែលយក Google Map មកធ្វើជាមូលដ្ឋានវាស់វែងខ័ណ្ឌសីម៉ា និងបោះបង្គោលព្រំដែនទេ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ «នៅលើពិភពលោកនេះ គេមិនដែលយក Google Map មកធ្វើជាមូលដ្ឋានវាស់វែងខ័ណ្ឌសីម៉ា និងបោះបង្គោលព្រំដែនទេ។ សូមកុំធ្វើនយោបាយបោករាស្ត្រតាមរបៀបភូតកុហកបែបទុច្ចរិត និងល្ងង់ខ្លៅបែបនេះតទៅទៀត។ មុនបោះបង្គោលព្រំដែនត្រូវឆ្លងកាត់ដំណាក់កាលច្រើនយ៉ាងនិងនីតិវិធីច្បាស់លាស់ណាស់ដោយយោងលើផែនទីដែលទទួលស្គាល់ជាអន្តរជាតិ សូម្បីអ័ក្សនៃបង្គោលព្រំដែនក៏ត្រូវផ្ទៀងផ្ទាត់យ៉ាងជាក់លាក់ណាស់មុននឹងបោះដោយមិនឱ្យលម្អៀងសូម្បីតែមួយមីលីម៉ែត្រឡើយ។ សូមបងប្អូនប្រជាពលរដ្ឋកុំជឿលើបុគ្គលបោកប្រាសប្រឆាំងជ្រុលនិយមបែបនេះឱ្យសោះ»៕...
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ លោក លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងយុត្តិធម៌ ដែលជាសមាសភាពនៃក្រុមការងារដឹកនាំ និងក្រុមការងារបចេ្ចកទេសរៀបចំបទដ្ឋានគតិយុត្តទាក់ទងនឹងលក្ខន្តិកៈនៃសារការី ក្រឡាបញ្ជី និងអាជ្ញាសាលា ផងដែរ។...
លោក នេត្រ ភក្ត្រា៖ ក្នុងការបោះបង្គោលខណ្ឌសីមាព្រំដែនដែលជាបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ គេមិនដែលដេកស្រមៃ និងយកផែនទី​ google map មកប្រើនោះទេ

លោក នេត្រ ភក្ត្រា៖ ក្នុងការបោះបង្គោលខណ្ឌសីមាព្រំដែនដែលជាបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ គេមិនដែលដេកស្រមៃ និងយកផែនទី​ google map មកប្រើនោះទេ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ «សូមចូលរួមយោបល់បន្តិច! ក្នុងការបោះបង្គោលខណ្ឌសីមាព្រំដែនដែលជាបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ គេមិនដែលដេកស្រមៃ និងយកផែនទី​ google map មកប្រើនោះទេ ហើយក៏មិនមែនមើលលើ​ google map ដើម្បីវាយតម្លៃ និងកំណត់បង្គោលព្រំដែនដែលបានបោះនៅលើដីនោះដែរ។ ការយកផែនទី google map មកប្រៀបធៀប និងបកស្រាយពីបង្គោលព្រំដែនជាការបង្កើតឱ្យមានការយល់ច្រឡំក្នុងបំណងទុច្ចរិត។ ការបោះបង្គោលព្រំដែនដែលត្រឹមត្រូវនិងស្របតាមបច្ចេកទេសត្រូវឈរលើ៖ ទី១-ការងារខណ្ឌសីមានិងបោះបង្គោលព្រំដែន​ត្រូវផ្អែកលើផែនទីជាមូលដ្ឋានគឺផែនទីបូនខ្នាត ១/១០០ ០០០​​របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិនបារាំងដែលសម្តេចព្រះ នរោត្តម​ សីហនុ​ បានយកទៅតម្កល់នៅអង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៦៤ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ទី២-ឈរមូលដ្ឋាននិយាមការដែលបានកំណត់និងបរិយាយលម្អិតនៅក្នុងពិធីសាស្តីពីការបរិយាយខ្សែព្រំដែន និងបង្គោលព្រំដែនដែលប្...
សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកវត្តមានអគ្គរាជទូតថ្មី ជាការយកចិត្តទុកដាក់របស់រដ្ឋាភិបាលអូស្ត្រាលី ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកវត្តមានអគ្គរាជទូតថ្មី ជាការយកចិត្តទុកដាក់របស់រដ្ឋាភិបាលអូស្ត្រាលី ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក ដឺរិក យីប(Derek Yip) ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជូនសារតាំង នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។ ជាកិច្ចចាប់ផ្ដើម តាងនាមព្រះបរមនាម ព្រះករុណាព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានអបអរសាទរ និងសម្តែងស្វាគមន៍ លោក ដឺរិក យីប ​​ដែលត្រូវបានតែងតាំង ជាឯកអគ្គរាជទូតថ្មីនៃប្រទេសអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ បានចាត់ទុកវត្តមានដ៏ឆាប់រហ័សរបស់អគ្គរាជទូតថ្មី បន្ទាប់ពីឯកអគ្គរាជទូតចាស់បានចប់អាណត្តិនៅកម្ពុជា គឺជាការយកចិត្តទុកដាក់របស់រដ្ឋាភិបាលអូស្ត្រាលី ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី ។ សម្ដេចតេជោ បានសម្ដែងក្ដីសង្ឃឹមថា លោក ឯកអគ្គរាជទូតថ្មី នឹងបន្តការងារក្នុងអាណត្តិរបស់ខ្ល...
ការលាបពណ៌កិច្ចព្រមព្រៀង CLV បានក្លាយទៅជាឱកាសបង្ហាញទឹកចិត្តស្នេហាជាតិរបស់ប្រជាពលរដ្ឋ

ការលាបពណ៌កិច្ចព្រមព្រៀង CLV បានក្លាយទៅជាឱកាសបង្ហាញទឹកចិត្តស្នេហាជាតិរបស់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រយៈពេលប្រមាណ១ខែកន្លងមកនេះ ក្រុមប្រឆាំងបានរំលេចឡើង នូវព័ត៌មានប្រឌិតថា គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ ដែលហៅកាត់ថា CLV បានធ្វើអោយខ្មែរខាតបង់ដី៤ខេត្តទៅវៀតណាម។ សកម្មភាពក្រុមប្រឆាំងបានព្យាយាមញុះញង់ឱ្យពលរដ្ឋអោយចូលរួមធ្វើបាតុកម្មទាមទារអោយរដ្ឋាភិបាលដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ។ ទន្ទឹមនេះ ក្រុមនេះបានស្វែងរកគ្រប់មធ្យោបាយបង្កអោយប្រជាពលរដ្ឋនៅក្នុងស្រុក និងនៅក្រៅប្រទេស អោយផ្ទុះកំហឹងចូលរួមសកម្មភាពដុតសេដ្ឋកិច្ចខ្មែរអោយដាំក្បាលចុះ។ នៅទីបំផុតគម្រោងបាតុកម្មថ្ងៃទី១៨សីហា របស់ក្រុមនេះ ត្រូវបានបរាជ័យ ។ ផ្ទុយទៅវិញចលនាលាបពណ៌អោយកិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍នៅភូមិភាគឦសាននេះ វាបានក្លាយទៅជាការបង្កើតឱកាសមួយទៅវិញ ដើម្បីអោយប្រជាពលរដ្ឋមានលទ្ធភាពបង្ហាញអំពីមនសិការស្នេហាជាតិ ស្នេហាទឹកដីហើយអាចបង្ហាញឆន្ទះចូលរួមចំណែកកសាងនិងការពារព្រំដែនជាមួយរាជរដ្ឋាភិបាល។ មនសិការរបស់ប្រជាពលរដ្ឋនេះ បានបង្ហាញឡើងតាមរយៈ មិនជឿការញុះញ៉ុង អូសទាញ...
កម្ពុជា-ហ្វីលីពីន ទទួលស្គាល់នូវសក្តានុពល និងកាលានុវត្តភាពដ៏ធំធេង និងបានឯកភាពបង្កើនពាណិជ្ជកម្ម និងវិនិយោគ

កម្ពុជា-ហ្វីលីពីន ទទួលស្គាល់នូវសក្តានុពល និងកាលានុវត្តភាពដ៏ធំធេង និងបានឯកភាពបង្កើនពាណិជ្ជកម្ម និងវិនិយោគ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រមុខការទូតកម្ពុជា-ហ្វីលីពីន បានទទួលស្គាល់នូវសក្តានុពល និងកាលានុវត្តភាពដ៏ធំធេង និងបានឯកភាពបង្កើនពាណិជ្ជកម្ម និងវិនិយោគ តាមរយៈការលើកទឹកចិត្តការប្រាស្រ័យទាក់ទងរវាងធុរកិច្ច និងធុរកិច្ច ក៏ដូចជា ការរៀបចំពិព័រណ៍ពាណិជ្ជកម្មជាដើម ហើយភាគីទាំងពីរបានពិភាក្សាផងដែរអំពីមធ្យោបាយក្នុងការជំរុញពាណិជ្ជកម្មអង្ករ និងមុខទំនិញដទៃទៀត ព្រមទាំងការអភិវឌ្ឍធុរកិច្ចផ្នែកកសិកម្ម។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។ ក្នុងសេចក្ដីប្រកាសបានឱ្យដឹងថា តបតាមការអញ្ជើញរបស់ លោក Enrique A. Manalo រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋហ្វីលីពីន លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋ ហ្វីលីពីន និងបានចូលរួមធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការ...