សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ លោក Woo Won-Shik ប្រធានរដ្ឋសភាកូរ៉េខាងត្បូង
នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក អ៊ូ វ៉ន់ស៊ីក (Woo Won-Shik) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នៅវិមានរដ្ឋសភាសាធារណរដ្ឋកូរ៉េ។
ជាកិច្ចចាប់ផ្ដើមលោកWoo Won-Shik ប្រធានរដ្ឋសភាកូរ៉េ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងគណៈប្រតិភូដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ជាពិសេសគឺបានអញ្ជើញមកវិមានរដ្ឋសភាកូរ៉េ។ ប្រធានសភាកូរ៉េ បានសម្តែងការកោតសរសើរចំពោះការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជានាយករដ្ឋមន្ត្រីអស់រយៈពេលដ៏យូរ ដែលនាំកម្ពុជាសម្រេចបានសុខសន្តិភាព និងការរីកចម្រើន។ លោកបានអបអរសាទរជាថ្មីចំពោះ សម្ដេចតេជោ ដែលត្រូវបានជ្រើសរើសជាប្រធានព្រឹទ្ធសភា។
លោក អ៊ូ វ៉ន់ស៊ីក ក៏បានសម្ដែងការអរគុណចំពោះសម្ដេចតេជោ ដោយលោកបានដឹងថា សម្ដេចត...








