សកម្មភាពការងារថ្ងៃទី១៤ – ១៥ សីហា ២០២៤ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន បានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
នៅថ្ងៃទី១៤ - ១៥ សីហា ២០២៤ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ ប៉ៃលិន កំពង់ឆ្នាំង កំពង់ស្ពឺ កោះកុង កំពង់ធំ កំពង់ចាម កំពត កែប ព្រៃវែង តាកែវ ត្បូងឃ្មុំ កណ្តាល សៀមរាប ឧត្តរមានជ័យ រតនគិរី បាត់ដំបង ស្វាយរៀង និងខេត្តពោធិ៍សាត់ បានចុះជួសជុលថែទាំលើផ្លូវជាតិសំខាន់ៗ នៅតាមបណ្ដាខេត្តរបស់ខ្លួន។
សកម្មភាពជួសជុលថែទាំជាប្រចាំនេះ ធ្វើនៅលើកំណាត់ផ្លូវទាំងឡាយណា ដែលបានខូចខាត និងមានជង្ហុកសំបុកមាន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល និងការដឹកជញ្ជូនទំនិញឆ្លងកាត់ បានចំណេញពេលវេលា ចំណេញថវិកា ព្រមទាំងបង្កើននូវសោភ័ណភាពតាមដងផ្លូវផងដែរ៕...








