ក្រសួងពាណិជ្ជកម្ម ប្រារព្ធពិធីអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ “ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល”
(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ សាន់ និងមូន រីវើសាយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ២០២៤ ខួបលើកទី១១៣ ក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ដែលមានការអញ្ជើញចូលរួមពីខាងតំណាងក្រសួងកិច្ចការនារី លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងពាណិជ្ជកម្មជាច្រើនរូប។
ថ្លែងក្នុងឱកាសនេះផងដែរ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារយេនឌ័ររបស់ក្រសួងពាណិជ្ជកម្មដែលបានចូលរួមយ៉ាងសកម្ម ព្រមទាំងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី។
បន្ថែមពីនេះ រដ្ឋមន្រ្តី ក៏បានចែករំលែកនូវសារសំខាន់ៗចំនួន ៣ ដល់អង្គពិធី រួមមាន៖ (១). ស្ត្រីត្រូវបន្តបង្កើនសមត្ថភាពខ្លួនឯង ក្នុងបរិវត្តកម្មឌីជី...








