ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

គណបក្សពីរទទួលបានសំឡេងគាំទ្រប្រកៀកប្រកិតប្រណាំងដ៏តឹងតែងននៅថៃ

គណបក្សពីរទទួលបានសំឡេងគាំទ្រប្រកៀកប្រកិតប្រណាំងដ៏តឹងតែងននៅថៃ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ថៃ៖ គណបក្សភឿថៃត្រូវបានគេរំពឹងថា នឹងបង្កើតក្រុមចម្រុះជាមួយគណបក្ស Move Forward Party (MFP) ខណៈដែលលទ្ធផលបោះឆ្នោតមិនផ្លូវការបានបង្ហាញថា គណបក្សទាំងពីរទទួលបានសំឡេង គាំទ្រប្រកៀកប្រកិតគ្នានៅ ក្នុងការប្រណាំងដ៏តឹងតែងមួយ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា គណៈកម្មាធិការរៀប ចំការបោះឆ្នោត (EC) បានចាប់ផ្តើមរាប់សន្លឹកឆ្នោត បន្ទាប់ពីការបោះឆ្នោតសកលបានបញ្ចប់នៅម៉ោង ៥ ល្ងាចថ្ងៃអាទិត្យ។ គិតត្រឹមម៉ោង ១០ និង ៣០នាទីយប់ គណបក្សចំនួនពីរមកពីប្លុកប្រឆាំងមុន គឺគណបក្សភឿថៃ និងគណបក្ស Move Forward Party (MFP) កំពុងឈានមុខគេទាំងការប្រណាំងក្នុងមណ្ឌលបោះឆ្នោត និងបញ្ជីគណបក្ស ខណៈដែលការរាប់សន្លឹក ឆ្នោតនៅតែត្រូវបានធ្វើឡើង។ ដោយលទ្ធផលក្រៅផ្លូវការរំពឹងថានឹងមាននៅប្រហែលម៉ោង ១១ យប់ នេះបើយោងតាម EC ។ លោក Srettha Thavisin ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីមួយរូបក្នុងចំណោមបេក្ខភាពនាយករដ្ឋមន...
ចិន ដើរតួនាទី ក្នុងការនាំមកវិញ នូវស្ថិរភាព សន្តិភាព និងវិបុលភាព នៅអាហ្វហ្គានីស្ថាន

ចិន ដើរតួនាទី ក្នុងការនាំមកវិញ នូវស្ថិរភាព សន្តិភាព និងវិបុលភាព នៅអាហ្វហ្គានីស្ថាន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប៉េកាំង៖ អ្នកជំនាញបានឲ្យដឹងថា ក្នុងនាមជាអ្នកការពារដ៏រឹងមាំ នៃសន្តិភាពពិភពលោក និងជាអ្នកជិតខាងដ៏ជិតស្និទ្ធរបស់អាហ្វហ្គានីស្ថាន ប្រទេសចិន អាចដើរតួនាទីយ៉ាងសកម្ម ក្នុងការនាំយកមកវិញនូវស្ថិរភាព សន្តិភាព និងវិបុលភាពនៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម។ មិនដូចសហរដ្ឋអាមេរិកទេ ចិនគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដី នៃប្រទេសទាំងអស់ជុំវិញពិភពលោក រួមទាំងអាហ្វហ្គានីស្ថានផងដែរ។  អ្នកជំនាញ និងអ្នកសិក្សាបានឲ្យដឹងថា វាគាំទ្រសន្តិភាព និងការកសាងឡើងវិញនៃប្រទេសអាហ្វហ្គានីស្ថាន ដោយមានចេតនាជួយប្រជាជនអាហ្វហ្គានីស្ថាន ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពក្នុងតំបន់ និងលើសពីនេះទៀតនោះ   អ្នកជំនាញមកពីប្រទេសផ្សេងៗ រួមទាំងប៉ាគីស្ថាន ចិន និងអាហ្វហ្គានីស្ថាន បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលរៀបចំដោយវិទ្យាស្ថានអាស៊ីនៃការស្រាវជ្រាវ និងអភិវឌ្ឍន៍អរិយធម៌អា...
កូនស្រីលោកថាក់ស៊ីន អាចនឹងក្លាយជានាយករដ្ឋមន្ត្រីរបស់ថៃបានទេ?

កូនស្រីលោកថាក់ស៊ីន អាចនឹងក្លាយជានាយករដ្ឋមន្ត្រីរបស់ថៃបានទេ?

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ, សង្គម និងកម្សាន្ត
បាងកក ថៃ៖  ជាលទ្ធផល បេក្ខជនឈានមុខគេមួយរូបក្នុងចំណោមបេក្ខជននាយករដ្ឋមន្ត្រីពីររូបគឺលោកស្រី Paetongtarn Shinawatra និងលោក Srettha Thavisin នឹងត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃ នៅពេលដែលសភា និងព្រឹទ្ធសភាកោះប្រជុំដើម្បីជ្រើសរើសមេដឹកនាំនយោបាយបន្ទាប់របស់ប្រទេស។ នេះយោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយកាលពីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ។ សូមបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយនៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះថា លោកស្រី Paetongtarn មាន DNA ដើម្បីសម្រេចបានតំណែងនាយករដ្ឋមន្ត្រីច្រើនជាងឪពុក និងម្តាយមីងរបស់លោកស្រី។ លោក ថាក់ស៊ីន ដែល​បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ពី​ឆ្នាំ ២០០១ ដល់​ឆ្នាំ ២០០៦ ពេល​គាត់​ត្រូវ​បាន​ទម្លាក់​ពី​អំណាច​ដោយ​រដ្ឋប្រហារ​បង្ហូរ​ឈាម​បាន​ពន្យល់​ថា Paetongtarn មាន DNA ទាំង​គាត់ និង​ម្តាយ​គាត់។ ចំណែកបេក្ខជននាយករដ្ឋមន្រ្តីមួយរូបទៀត គ...
កម្រងរូបថតអនុស្សាវរីយ៏ របស់លោកបណ្ឌិតហ៊ុន ម៉ាណែត ជាមួយសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា

កម្រងរូបថតអនុស្សាវរីយ៏ របស់លោកបណ្ឌិតហ៊ុន ម៉ាណែត ជាមួយសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កម្រងរូបថតអនុស្សាវរីយ៏ របស់លោកបណ្ឌិតហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ ទូទាំងប្រទេស។ កាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។       
លោកបណ្ឌិតហ៊ុន ម៉ាណែត ៖ រូបថតដោយអត់ព្រៀងទុកប៉ុន្មានសន្លឹកនេះឲ្យខ្ញុំមានអារម្មណ៍រំភើបដោយមិនដឹងខ្លួន

លោកបណ្ឌិតហ៊ុន ម៉ាណែត ៖ រូបថតដោយអត់ព្រៀងទុកប៉ុន្មានសន្លឹកនេះឲ្យខ្ញុំមានអារម្មណ៍រំភើបដោយមិនដឹងខ្លួន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងក្តីរំភើប ពេលកំពុងអង្គុយនៅក្នុងកម្មវិធីអាហារសាមគ្គីនៅខេត្តបាត់ដំបងកាលពីថ្ងៃសុក្រកន្លងទៅនេះ ខ្ញុំបានក្រឡេកមើលឃើញក្មួយប្រុសម្នាក់ ដែលកំពុងឈរមើលមកខ្ញុំពីចំងាយជាមួយផ្កាមួយបាច់នៅក្នុងដៃរបស់គាត់។ ដោយសារគាត់ប្រញ៉ាប់ត្រឡប់ទៅផ្ទះវិញក្រោយលក់ផ្កាអស់ ក្រុមការងារក៏មិនបានយកពត៌មានបន្ថែមពីគាត់ដែរ។ ខ្ញុំបានឲ្យក្រុមការងារស្រាវជ្រាវរកក្មួយប្រុសនេះ ដើម្បីពិនិត្យមើលស្ថានភាពក្រុមគ្រួសាររបស់គាត់និងលទ្ធភាពដែលអាចជួយគាត់យ៉ាងណាខ្លះទៀត។ (អរគុណបងប្អូនដែលផ្ញើរូបថតប៉ុន្មានសន្លឹកនេះមកឲ្យខ្ញុំកាលពីល្ងាចមិញ ដើម្បីក្រុមការងារងាយស្រួលស្វែងរកក្មួយប្រុស) ៕...
លោក ប៉ាន សូរស័ក្តិ ៖ អបអរសាទរដល់ក្រុមជម្រើសជាតិទូកកម្ពុជា ដែលដណ្តើមបានមេដាយ មាស ១គ្រឿង និងសំរឹទ្ធ ១គ្រឿង លើវិញ្ញាសាអុំទូកបុរស

លោក ប៉ាន សូរស័ក្តិ ៖ អបអរសាទរដល់ក្រុមជម្រើសជាតិទូកកម្ពុជា ដែលដណ្តើមបានមេដាយ មាស ១គ្រឿង និងសំរឹទ្ធ ១គ្រឿង លើវិញ្ញាសាអុំទូកបុរស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពត៖  លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ថ្លែងអបអរសាទរដល់ក្រុមជម្រើសជាតិទូកកម្ពុជា ដណ្តើមបានមេដាយចំនួន ២គ្រឿង ក្នុងថ្ងៃទី២ នៃការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡារដ្ឋានលើទឹក ក្នុងក្រុងកំពត នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ សូមបញ្ជាក់ថា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាអនុប្រធានទី១ នៃសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ តំណាង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដោយទទួលបានមេដាយមាស ១គ្រឿង លើវិញ្ញាសាអុំទូកបុរស ៥នាក់ អាយុក្រោម ២៤ឆ្នាំ ក្នុងចម្ងាយ ៥០០ម៉ែត្រនិងមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសាអុំទូកចម្...
លោកស្រី លី ច័្រន្ទលក្សី នាយិកា្រកុមហ៊ុន AGENT21 GLOBAL បានជួប ពិភាក្សាជាមួយ និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)

លោកស្រី លី ច័្រន្ទលក្សី នាយិកា្រកុមហ៊ុន AGENT21 GLOBAL បានជួប ពិភាក្សាជាមួយ និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: លោកស្រី លី ច័្រន្ទលក្សី នាយិកា្រកុមហ៊ុន AGENT21 GLOBAL បានជួប ពិភាក្សាជាមួយ និង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB  ក្នុងគោលបំណង សំរាប់ផែនការនិងចក្ខុវិស័យនៅតំបន់ភូមិធម្មជាតិរុនតាឯក។ លោកស្រី នាយិកា បានលើកឡើង ថា ក្នុងនោះក្រុមហ៊ុនបានលើកឡើងពីគោលបំណងចង់ចូលរួមអភិវឌ្ឍន៏តំបន់នោះអោយទៅជា តំបន់កសិទេសច រណ៏ និង ទេសចរណ៏វប្បធម៌ ដោយលំនៅដ្ឋាននិមួយៗបង្កើតជាប្លង់ស្ថាបត្យកម្មបែបខ្មែរលាយនិងសហសម័យ ប្រជាជនអាចធ្វើការដាំដំណាំបែបគ្រួសារ និង សហគមន៏។ បន្ថែមលលនេះលោកស្រី បានបញ្ជាក់ថា " សូមថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៏ជនបទ និងកសិកម្ម ដែលផ្តល់ឱកាសអោយ ក្រុមហ៊ុន AGENT21 GlOBAL បានធ្វើបទបង្ហាញនូវគម្រោងរបស់ក្រុមហ៊ុនយើងខ្ញុំ"។...
សម្តេចតេជោ ហ៊ុន សែន ៖ រំលឹកអនុស្សាវរីយ៏ អំពីនាឡិកាពាក់តាំងពីមុនសង្គ្រាមឆ្នាំ១៩៧០មកដូរជាមួយសម្តេចជា សុីម ក្នុងឆ្នាំ១៩៨២

សម្តេចតេជោ ហ៊ុន សែន ៖ រំលឹកអនុស្សាវរីយ៏ អំពីនាឡិកាពាក់តាំងពីមុនសង្គ្រាមឆ្នាំ១៩៧០មកដូរជាមួយសម្តេចជា សុីម ក្នុងឆ្នាំ១៩៨២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ បានត្រឹមរូបថត! ខ្ញុំបានខិតខំស្វែងរកនាឡិកាដែលខ្ញុំពាក់តាំងពីមុនសង្គ្រាមឆ្នាំ១៩៧០ហើយមកដូរជាមួយបងជា សុីមក្នុងឆ្នាំ១៩៨២។ ម្សិលមុិញខ្ញុំបានទទួលពីបណ្តាញសង្គមនូវរូបថត៣សន្លឹកដែលថតក្នុង១៩៧៩។ នៅក្នុងរូបថតនេះមាននាឡិកាដែលពាក់នៅដៃខ្ញុំនេះហើយជានាឡិកាដែលខ្ញុំកំពុងស្វែងរក។ នាឡិកានេះមានប្រវត្តិវែងឆ្ងាយតាំងពីខ្ញុំនៅជាក្មេងវត្ត។ប្រហែលចុងឆ្នាំ១៩៦៩ឬដើមឆ្នាំ១៩៧០ដោយសារព្រះសង្ឃស្តីបន្ទោសរឿងយកចង្ហាន់យឺត ខ្ញុំសម្រេចបោកកូនជ្រូកយកប្រាក់សន្សំបានប្រាក់ជាង៥០០០រៀលយកទៅទិញនាឡិកាម៉ាកទីតូនីមួយគ្រឿង។ ប្រហែលដើមខែមិនា១៩៧០ខ្ញុំបានយកនាឡិកានេះទៅប្តូរជាមួយហាងនាឡិកានៅស្រុកមេមត់ដោយយកម៉ាកទីតូនីដែលមានតម្លៃខ្ពស់ជាងរហូតដល់៨៧០០រៀលលុយជំនាន់នោះ(មាសមួយដំឡឹងតម្លៃ៣២០០រៀល)។ដូចនេះនាឡិកានេះមានតម្លៃស្មើនិងជាង២ដំឡឹងមាសនាពេលនោះ។ នាឡិកានេះបានជួយខ្ញុំច្រើនមិនឲ្យលោកស្តីបន្ទោសរឿងយកចង្ហាន់យឺតពិសេសបំរើការក្នុងកងទ័ពរហូតជារដ្ឋមន្តីក្រសួងក...
លោកហាំង តុលា៖ ផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះ លោកសួស សររិទ្ធសុខារុណ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ

លោកហាំង តុលា៖ ផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះ លោកសួស សររិទ្ធសុខារុណ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  លោកហាំង តុលា៖ អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៏ និងជាប្រធានក្រុមការងារទទួលបន្ទុកប្រទេសជប៉ុន។​ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានផ្ញើសារលិខិរំលែកទុក្ខ ជូនចំពោះ លោកសួស សររិទ្ធសុខារុណ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បានបាត់បង់ឧបាសិកា ប៊ុន ស្រ៊ន ត្រូវជាជីដូនបង្កើត បានទទួលមរណ:ភាព កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ។    ...
លោកហេង សួរ ៖ ផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះ លោកសួស សររិទ្ធសុខារុណ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ

លោកហេង សួរ ៖ ផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះ លោកសួស សររិទ្ធសុខារុណ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះ លោកសួស សររិទ្ធសុខារុណ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ លោកហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៏។​ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានផ្ញើសារលិខិរំលែកទុក្ខ ជូនចំពោះ លោកសួស សររិទ្ធសុខារុណ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បានបាត់បង់ឧបាសិកា ប៊ុន ស្រ៊ន ត្រូវជាជីដូនបង្កើត បានទទួលមរណ:ភាព កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ។  ...