ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

កម្រងរូបថតអនុស្សាវរីយ៏ របស់លោកបណ្ឌិតហ៊ុន ម៉ាណែត ជាមួយសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា

កម្រងរូបថតអនុស្សាវរីយ៏ របស់លោកបណ្ឌិតហ៊ុន ម៉ាណែត ជាមួយសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កម្រងរូបថតអនុស្សាវរីយ៏ របស់លោកបណ្ឌិតហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ ទូទាំងប្រទេស។ កាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។       
លោកបណ្ឌិតហ៊ុន ម៉ាណែត ៖ រូបថតដោយអត់ព្រៀងទុកប៉ុន្មានសន្លឹកនេះឲ្យខ្ញុំមានអារម្មណ៍រំភើបដោយមិនដឹងខ្លួន

លោកបណ្ឌិតហ៊ុន ម៉ាណែត ៖ រូបថតដោយអត់ព្រៀងទុកប៉ុន្មានសន្លឹកនេះឲ្យខ្ញុំមានអារម្មណ៍រំភើបដោយមិនដឹងខ្លួន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងក្តីរំភើប ពេលកំពុងអង្គុយនៅក្នុងកម្មវិធីអាហារសាមគ្គីនៅខេត្តបាត់ដំបងកាលពីថ្ងៃសុក្រកន្លងទៅនេះ ខ្ញុំបានក្រឡេកមើលឃើញក្មួយប្រុសម្នាក់ ដែលកំពុងឈរមើលមកខ្ញុំពីចំងាយជាមួយផ្កាមួយបាច់នៅក្នុងដៃរបស់គាត់។ ដោយសារគាត់ប្រញ៉ាប់ត្រឡប់ទៅផ្ទះវិញក្រោយលក់ផ្កាអស់ ក្រុមការងារក៏មិនបានយកពត៌មានបន្ថែមពីគាត់ដែរ។ ខ្ញុំបានឲ្យក្រុមការងារស្រាវជ្រាវរកក្មួយប្រុសនេះ ដើម្បីពិនិត្យមើលស្ថានភាពក្រុមគ្រួសាររបស់គាត់និងលទ្ធភាពដែលអាចជួយគាត់យ៉ាងណាខ្លះទៀត។ (អរគុណបងប្អូនដែលផ្ញើរូបថតប៉ុន្មានសន្លឹកនេះមកឲ្យខ្ញុំកាលពីល្ងាចមិញ ដើម្បីក្រុមការងារងាយស្រួលស្វែងរកក្មួយប្រុស) ៕...
លោក ប៉ាន សូរស័ក្តិ ៖ អបអរសាទរដល់ក្រុមជម្រើសជាតិទូកកម្ពុជា ដែលដណ្តើមបានមេដាយ មាស ១គ្រឿង និងសំរឹទ្ធ ១គ្រឿង លើវិញ្ញាសាអុំទូកបុរស

លោក ប៉ាន សូរស័ក្តិ ៖ អបអរសាទរដល់ក្រុមជម្រើសជាតិទូកកម្ពុជា ដែលដណ្តើមបានមេដាយ មាស ១គ្រឿង និងសំរឹទ្ធ ១គ្រឿង លើវិញ្ញាសាអុំទូកបុរស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពត៖  លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ថ្លែងអបអរសាទរដល់ក្រុមជម្រើសជាតិទូកកម្ពុជា ដណ្តើមបានមេដាយចំនួន ២គ្រឿង ក្នុងថ្ងៃទី២ នៃការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡារដ្ឋានលើទឹក ក្នុងក្រុងកំពត នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ សូមបញ្ជាក់ថា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាអនុប្រធានទី១ នៃសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ តំណាង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដោយទទួលបានមេដាយមាស ១គ្រឿង លើវិញ្ញាសាអុំទូកបុរស ៥នាក់ អាយុក្រោម ២៤ឆ្នាំ ក្នុងចម្ងាយ ៥០០ម៉ែត្រនិងមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសាអុំទូកចម្...
លោកស្រី លី ច័្រន្ទលក្សី នាយិកា្រកុមហ៊ុន AGENT21 GLOBAL បានជួប ពិភាក្សាជាមួយ និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)

លោកស្រី លី ច័្រន្ទលក្សី នាយិកា្រកុមហ៊ុន AGENT21 GLOBAL បានជួប ពិភាក្សាជាមួយ និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: លោកស្រី លី ច័្រន្ទលក្សី នាយិកា្រកុមហ៊ុន AGENT21 GLOBAL បានជួប ពិភាក្សាជាមួយ និង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB  ក្នុងគោលបំណង សំរាប់ផែនការនិងចក្ខុវិស័យនៅតំបន់ភូមិធម្មជាតិរុនតាឯក។ លោកស្រី នាយិកា បានលើកឡើង ថា ក្នុងនោះក្រុមហ៊ុនបានលើកឡើងពីគោលបំណងចង់ចូលរួមអភិវឌ្ឍន៏តំបន់នោះអោយទៅជា តំបន់កសិទេសច រណ៏ និង ទេសចរណ៏វប្បធម៌ ដោយលំនៅដ្ឋាននិមួយៗបង្កើតជាប្លង់ស្ថាបត្យកម្មបែបខ្មែរលាយនិងសហសម័យ ប្រជាជនអាចធ្វើការដាំដំណាំបែបគ្រួសារ និង សហគមន៏។ បន្ថែមលលនេះលោកស្រី បានបញ្ជាក់ថា " សូមថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៏ជនបទ និងកសិកម្ម ដែលផ្តល់ឱកាសអោយ ក្រុមហ៊ុន AGENT21 GlOBAL បានធ្វើបទបង្ហាញនូវគម្រោងរបស់ក្រុមហ៊ុនយើងខ្ញុំ"។...
សម្តេចតេជោ ហ៊ុន សែន ៖ រំលឹកអនុស្សាវរីយ៏ អំពីនាឡិកាពាក់តាំងពីមុនសង្គ្រាមឆ្នាំ១៩៧០មកដូរជាមួយសម្តេចជា សុីម ក្នុងឆ្នាំ១៩៨២

សម្តេចតេជោ ហ៊ុន សែន ៖ រំលឹកអនុស្សាវរីយ៏ អំពីនាឡិកាពាក់តាំងពីមុនសង្គ្រាមឆ្នាំ១៩៧០មកដូរជាមួយសម្តេចជា សុីម ក្នុងឆ្នាំ១៩៨២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ បានត្រឹមរូបថត! ខ្ញុំបានខិតខំស្វែងរកនាឡិកាដែលខ្ញុំពាក់តាំងពីមុនសង្គ្រាមឆ្នាំ១៩៧០ហើយមកដូរជាមួយបងជា សុីមក្នុងឆ្នាំ១៩៨២។ ម្សិលមុិញខ្ញុំបានទទួលពីបណ្តាញសង្គមនូវរូបថត៣សន្លឹកដែលថតក្នុង១៩៧៩។ នៅក្នុងរូបថតនេះមាននាឡិកាដែលពាក់នៅដៃខ្ញុំនេះហើយជានាឡិកាដែលខ្ញុំកំពុងស្វែងរក។ នាឡិកានេះមានប្រវត្តិវែងឆ្ងាយតាំងពីខ្ញុំនៅជាក្មេងវត្ត។ប្រហែលចុងឆ្នាំ១៩៦៩ឬដើមឆ្នាំ១៩៧០ដោយសារព្រះសង្ឃស្តីបន្ទោសរឿងយកចង្ហាន់យឺត ខ្ញុំសម្រេចបោកកូនជ្រូកយកប្រាក់សន្សំបានប្រាក់ជាង៥០០០រៀលយកទៅទិញនាឡិកាម៉ាកទីតូនីមួយគ្រឿង។ ប្រហែលដើមខែមិនា១៩៧០ខ្ញុំបានយកនាឡិកានេះទៅប្តូរជាមួយហាងនាឡិកានៅស្រុកមេមត់ដោយយកម៉ាកទីតូនីដែលមានតម្លៃខ្ពស់ជាងរហូតដល់៨៧០០រៀលលុយជំនាន់នោះ(មាសមួយដំឡឹងតម្លៃ៣២០០រៀល)។ដូចនេះនាឡិកានេះមានតម្លៃស្មើនិងជាង២ដំឡឹងមាសនាពេលនោះ។ នាឡិកានេះបានជួយខ្ញុំច្រើនមិនឲ្យលោកស្តីបន្ទោសរឿងយកចង្ហាន់យឺតពិសេសបំរើការក្នុងកងទ័ពរហូតជារដ្ឋមន្តីក្រសួងក...
លោកហាំង តុលា៖ ផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះ លោកសួស សររិទ្ធសុខារុណ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ

លោកហាំង តុលា៖ ផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះ លោកសួស សររិទ្ធសុខារុណ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  លោកហាំង តុលា៖ អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៏ និងជាប្រធានក្រុមការងារទទួលបន្ទុកប្រទេសជប៉ុន។​ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានផ្ញើសារលិខិរំលែកទុក្ខ ជូនចំពោះ លោកសួស សររិទ្ធសុខារុណ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បានបាត់បង់ឧបាសិកា ប៊ុន ស្រ៊ន ត្រូវជាជីដូនបង្កើត បានទទួលមរណ:ភាព កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ។    ...
លោកហេង សួរ ៖ ផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះ លោកសួស សររិទ្ធសុខារុណ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ

លោកហេង សួរ ៖ ផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះ លោកសួស សររិទ្ធសុខារុណ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះ លោកសួស សររិទ្ធសុខារុណ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ លោកហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៏។​ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានផ្ញើសារលិខិរំលែកទុក្ខ ជូនចំពោះ លោកសួស សររិទ្ធសុខារុណ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បានបាត់បង់ឧបាសិកា ប៊ុន ស្រ៊ន ត្រូវជាជីដូនបង្កើត បានទទួលមរណ:ភាព កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ។  ...
អគ្គលេខាធិការ បក្សវៀតណាម ប្តេជ្ញាថា គ្មានការពន្យារពេល ឬលើកលែងក្នុងការប្រយុទ្ធប្រឆាំង អំពើពុករលួយឡើយ

អគ្គលេខាធិការ បក្សវៀតណាម ប្តេជ្ញាថា គ្មានការពន្យារពេល ឬលើកលែងក្នុងការប្រយុទ្ធប្រឆាំង អំពើពុករលួយឡើយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
  ហាណូយ ៖ អគ្គលេខាបក្ស របស់វៀតណាម លោក ង្វៀន ភូទ្រុង (Nguyen Phu Trong) កាលពីថ្ងៃពុធ បានធ្វើជាអធិបតី ក្នុងកិច្ចប្រជុំគណៈកម្មាធិការ មជ្ឈិមស្តីពីការប្រឆាំង អំពើពុករលួយ ដោយលោកបានគូសបញ្ជាក់ ពីការប្តេជ្ញាចិត្ត និងការតស៊ូ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើខុសឆ្គង។ យោងតាមសារព័ត៌មាន វៀតណាម ចេញផ្សាយ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា កិច្ចប្រជុំបានពិភាក្សា អំពីការដោះស្រាយ ករណីមួយចំនួន ក្រោមការទទួលខុសត្រូវ របស់គណៈកម្មាធិការ បន្ទាប់ពីកិច្ចប្រជុំលើកទី ២៣ ក្នុងខែមករា ក៏ដូចជាផែនការអធិការកិច្ចឆ្នាំ ២០២៣ និងសន្និសីទត្រួតពិនិត្យប្រតិបត្តិការ របស់គណៈកម្មាធិការប្រឆាំង អំពើពុករលួយថ្នាក់ខេត្តបន្ទាប់ពីមួយឆ្នាំ។ របាយការណ៍ដែលបង្ហាញ ក្នុងសន្និសីទបង្ហាញថា ការងារប្រឆាំង អំពើពុករលួយមានការរីកចម្រើន ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ដោយមានការពង្រឹងការ សម្របសម្រួលក្នុងការស្វែងរក និងដោះស្រាយការបំពាន ។ ...
ជំនាញយោធាថា៖ អ៊ុយក្រែន មិនបានបាញ់ទម្លាក់មីស៊ីល Kinzhal ល្បឿនលឿនជាងសំឡេង របស់រុស្ស៊ី ទេ

ជំនាញយោធាថា៖ អ៊ុយក្រែន មិនបានបាញ់ទម្លាក់មីស៊ីល Kinzhal ល្បឿនលឿនជាងសំឡេង របស់រុស្ស៊ី ទេ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
  បរទេស៖ មីស៊ីល Kinzhal មានសមត្ថភាពហោះហើរ ក្នុងល្បឿនលឿនជាងសំឡេង ៥ដង ដែលជួយឱ្យវានៅស្ថិតស្ថេរ មិនងាយទទួលរងនូវការវាយប្រហារ ពីប្រព័ន្ធការពារមីស៊ីលអាកាស របស់សត្រូវបានឡើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកជំនាញយោធាដែលមាន មូលដ្ឋាននៅទីក្រុងមូស្គូ លោក Alexey Leonkov បានប្រាប់ Sputnik ថា វាមិនអាចទៅរួចទេក្នុងការបាញ់ទម្លាក់ កាំជ្រួចមីស៊ីលឆ្លងទ្វីប Kinzhal ដែលមានល្បឿនលឿន ជាងសំឡេងរបស់រុស្ស៊ី ជាមួយនឹងប្រព័ន្ធមីស៊ីលពីដីទៅអាកាស (SAM) Patriot MIM-104 ដែលផលិតដោយសហរដ្ឋអាមេរិក។ លោក Alexey Leonkov បានពន្យល់ថា រ៉ាដារបស់ SAM មិនអាចតាមដានមីស៊ីល Kinzhal បានទេ ដោយសារល្បឿនកំណត់ សម្រាប់គោលដៅស្ទាក់ចាប់រហូតដល់ Mach 3 ។ អ្នកជំនាញយោធារូបនេះ បានចង្អុលបង្ហាញថា “នៅពេលដែលពួកគេ [អ៊ុយក្រែន] ប្រើប្រព័ន្ធមីស៊ីល Patriot នៅលើក្បាល គឺពួកគេមិនអាចផ្តល់ការកំណត់ គោលដៅដល់អ្វ...
អគ្គនាយកដ្ឋាន (ក.ប.ប.) វគ្គបណ្តុះបណ្តាល​ស្តីពី «ការប្រយុទ្ធប្រឆាំងនឹងការធ្វើពាណិជ្ជកម្មគ្រឿង ស្រវឹងក្លែងក្លាយនៅកម្ពុជា»

អគ្គនាយកដ្ឋាន (ក.ប.ប.) វគ្គបណ្តុះបណ្តាល​ស្តីពី «ការប្រយុទ្ធប្រឆាំងនឹងការធ្វើពាណិជ្ជកម្មគ្រឿង ស្រវឹងក្លែងក្លាយនៅកម្ពុជា»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៣ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង​និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) សហការ​ជាមួយ​សម្ព័ន្ធ​អ្នកធ្វើធុរកិច្ចស្រាអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APISWA) និង​សមាគម​អ្នកនាំចូលនិងចែកចាយស្រាបៀរ និងស្រា (WSBIDA) បានរៀបចំ វគ្គបណ្តុះបណ្តាល​ស្តីពី «ការប្រយុទ្ធប្រឆាំងនឹងការធ្វើពាណិជ្ជកម្មគ្រឿង ស្រវឹងក្លែងក្លាយនៅកម្ពុជា» ។​ដល់​មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. ។ វគ្គបណ្តុះបណ្តាលត្រូវបានប្រារព្ធឡើង ក្រោមអធិបតិភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. លោក Tan Ser Chhay ប្រធានសមាគមនអ្នកនាំចូល និងចែកចាយស្រាបៀរ និងស្រា (WSBIDA) និងលោក Daniel Greif មេធាវីកម្មសិទ្ធបញ្ញាជាន់ខ្ពស់របស់ក្រុមហ៊ុន S&O។ នេះគឺជាវេទិការ​និងជាយន្តការមួយក្នុងការផ្តល់នូវចំណេះដឹង​បន្ថែម​ជូនដល់មន្ត្រីស៊ើបអង្កេត​នៃ...