លោក គង់ សោភ័ណ្ឌ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅភូមិ ព្រែកឫស្ស ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្ដកណ្ដាល
ស្រុកមុខកំពូល ៖ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណ: អភិបាលខេត្តកណ្ដាល នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២៣នេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅភូមិ ព្រែកឫស្ស ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្ដកណ្ដាល ស្ថិតក្នុងវត្តព្រែកមុន្នីវ័ន(ហៅវត្តព្រែកឫស្ស) ភូមិព្រែកឫស្ស ឃុំសំបួរមាស ស្រុកមុខកំពូល។
បើគិតមកដល់ពេលនេះ រដ្ឋបាលខេត្តបានធ្វើការចែកប័ណ្ណជូនប្រជាពលរដ្ឋសរុបចំនួន១៨៥ លើកស្មើនឹង ២៦១,៩៣៧ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី១៨៦ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពី ភូមិព្រែក ឫស្ស ឃុំសំបួរមាស ស្រុកមុខកំពូល សរុបចំនួន ១,៤៤៨ ប័ណ្ណ។
លោកអភិបាលខេត្តបញ្ជាក់ថា" ខ្ញុំសូមបញ្ជាក់ជាថ្មីម្តងទៀត ជូនបងប្អូនប្រជាពលរដ្ឋនៅទីនេះ ក៏ដូចជានៅទូទាំងខេត្ត កណ្តាល ថាការវាស់វែងដីធ្លី និងចែកប័ណ្ណកម្មសិទ្ធ ជូនប្រជាពលរដ្ឋគឺដើម្បីឲ្យប្រជាពល រដ្ឋយកទៅ បង្កបង្កើ...








