លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន គោរពផ្ញើសាររំលែកទុក្ខចំពោះមរណភាពម្តាយក្មេក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
(ភ្នំពេញ)៖ ឯកឧត្តម ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ សូមគោរព ផ្ញើសាររំលែកទុក្ខចំពោះមរណភាពម្តាយក្មេក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់ មានសេចក្តីក្រៀមក្រំ និងសោកស្តាយដ៏ក្រៃលែង ចំពោះមរណភាពមហាឧបាសិកា ញឹម តេង ជាម្តាយក្មេករបស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខ ឯកឧត្តមឧកញ៉ា និងលោកជំទាវ បានចាត់ទុកមរណភាពនៃមហាឧបាសិកា ញឹម តេង គឺជាការបាត់បង់ដ៏ធំធេងនូវអ្នកម្តាយក្មេក អ្នកម្តាយ ជីដូន ជីដូនទួត ប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់របស់ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក៏ដូចជាការបាត់បង់មហាពុទ្ធសាសនិកល្អប្រពៃមួយរូបក្នុងព្រះពុទ្ធសាសនា ដែលរូបមហាឧបាសិកាបានបូជា កម្លាំងកា...








