ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo កំពុងស្ថិតនៅក្នុងមន្ទីរពេទ្

អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo កំពុងស្ថិតនៅក្នុងមន្ទីរពេទ្

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស:អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យដោយគ្មានសញ្ញាសំខាន់ បន្ទាប់ពីត្រូវបានបាញ់ប្រហារនៅតាមផ្លូវក្នុងខេត្ត Nara ភាគខាងលិច។ ប៉ូលីសបានចាប់ខ្លួន Yamagami Tetsuya ពីបទប៉ុនប៉ងមនុស្សឃាត។ ប្រភពស៊ើបអង្កេតបានប្រាប់ NHK កាំភ្លើងដែលរឹបអូសបាននៅកន្លែងកើតហេតុហាក់ដូចជាធ្វើដោយដៃ។ ជនសង្ស័យ​អាយុ​៤១​ឆ្នាំ រស់នៅ​ក្រុង​ណា​រ៉ា ជា​កន្លែង​ដែល​ការបាញ់ប្រហារ​កើតឡើង​។ មិន​មាន​ការ​ធ្វើ​បច្ចុប្បន្នភាព​បន្ថែម​ទៀត​អំពី​ស្ថានភាព​របស់​លោក អាបេ។ មន្ត្រី​សង្គ្រោះ​បន្ទាន់​និយាយ​ថា គាត់​មិន​មាន​សញ្ញា​ជីវិត​អ្វី​ឡើយ ។ ប្រភព: NHK...
ក្រុមហ៊ុន ហ៊ួត ជា បន្តបើកសម្ភោធសាខាពីរទៀត ក្នុងពេលតែមួយ!

ក្រុមហ៊ុន ហ៊ួត ជា បន្តបើកសម្ភោធសាខាពីរទៀត ក្នុងពេលតែមួយ!

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ក្រុមហ៊ុន ហ៊ួត ជា គឺជាក្រុមហ៊ុនឈានមុខគេខាងផ្នែកលក់គ្រឿងសំណង់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបាន​​បើកលក់ហ្រ្វេនឆាយ នៅទូទាំងប្រទេស​ ដែលមកទល់នឹងពេលនេះមានសាខាជិត១០ ០កន្លែង ដែលបានបើកដំណើរការ ៨សាខាកំពុងរៀបចំដេគ័រហាង​ និង១៦ទីតាំងកំពុងដាក់​ស្នើសុំទិញសិទ្ធិ​ហ្រ្វេនឆា យ បន្ថែមទៀត។ នៅក្នុងថ្ងៃ០៧.០៧.២០២២ ម្សិលមិញនេះក៏មានវត្តមានសាខាចំនួនពីរបន្ថែមទៀត​ដែលបានធ្វើការ​សម្ភោធ​ដាក់អោយដំណើរការនៅទីតាំងពីរផ្សេងគ្នាគឺ សាខាស្រុកពាមជរ ខេត្តព្រៃវែង និងក្រុងច្បារមន ខេត្តកំពុងស្ពឺ។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន ហ៊ួតជា គឺជាក្រុមហ៊ុនលក់គ្រឿងសំណង់តែមួយគត់ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​បានបើកលក់សិទ្ធិហ្រ្វេនឆាយ ដែលបានការគាំទ្រពីសំណាក់​បងប្អូន​អាជីវករ​​ដែលស្រលាញ់វិស័យលក់គ្រឿងសំណង់យ៉ាងច្រើនសន្ធឹកសន្ធាប់គ្រប់តំបន់នៅទូទាំងប្រទេស។ យ៉ាងណាមិញក្រុមហ៊ុនហ៊ួត ជាក៏កំពុងតែស្វែងរកនៅតំណាងសាខាជាច្រើនទីតាំងបន្ថែមទៀតនៅទូទាំងប្រ...
សន្តិបណ្ឌិត សុខ ផល បានដឹកនាំក្រុមការងារ​និងអាជ្ញាធរមូលដ្ឋាន ស្រុកបាណន់បំពេញការងារឆ្លើយតបទៅនឹងការស្នើសុំរបស់ប្រជាពលរដ្ឋនាពេលកន្លងមក

សន្តិបណ្ឌិត សុខ ផល បានដឹកនាំក្រុមការងារ​និងអាជ្ញាធរមូលដ្ឋាន ស្រុកបាណន់បំពេញការងារឆ្លើយតបទៅនឹងការស្នើសុំរបស់ប្រជាពលរដ្ឋនាពេលកន្លងមក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បាត់ដំបង: សន្តិបណ្ឌិត សុខ ផល​ ប្រធានក្រុមការងារគណ បក្សប្រជាជនកម្ពុជាស្រុកបាណន់ កាលពីព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះបានដឹកនាំក្រុមការងារ​និងអាជ្ញាធរមូលដ្ឋាន ស្រុកបាណន់បំពេញការងារឆ្លើយតបទៅនឹងការស្នើសុំរបស់ប្រជាពលរដ្ឋនាពេលកន្លងមក សុំធ្វើការជួសជុល​និងសាងសង់ឡើងវិញនូវអគារសាលាបឋមសិក្សា០១ខ្នង ដែលមានសកម្មភាពការងារដូចខាងក្រោម ៖ ១- ចូលរួមជាអធិបតីក្នុងពិធីប្រគល់អគារ សាលាបឋមសិក្សាទួលអណ្តែត១ខ្នង មាន៦បន្ទប់ ទើបជួសជុល និងសាងសង់ឡើងវិញ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីខែកុម្ភៈ ឆ្នាំ២០១០ ស្ថិតក្នុងភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង៖ - និងបានបន្តរៀបចំលម្អបន្ថែមក្នុងបរិវេណសាលាដូចជា៖ ធ្វើតារាងបាល់ទាត់ ​ ចំនួន ០១ ​និងសង់រូបសត្វតំណាងឆ្នាំទាំង១២។ល។ - បានឧបត្ថម្ភដល់ មន្ត្រីមូលដ្ឋាន គ្រូបង្រៀន ប្រជាការពារចំនួន២៨នាក់,ជូនមាតាបិតាសិស្សចំនួន៧៨នាក់ ជូនសិស្សានុសិស្សចំ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៨ខែកក្កដា ឆ្នាំ២០២២ នេះ កំពុងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី។ នៅក្នុងកិច្ចប្រជុំខាងលើនេះ នឹងមានការពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួនដូចជា៖ ១- សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ។ ២- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។ ៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ៖ ៣.១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ : ១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃតំបន់រដ្ឋបាល ពិសេសម៉ាកាវនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេសពន្ធ និងការចៀសវាងពន្ធ។ ២-កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព...
អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងអភិបាលខេត្តបាត់ដំបង បានអញ្ជើញផ្សព្វផ្សាយ «ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ»

អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងអភិបាលខេត្តបាត់ដំបង បានអញ្ជើញផ្សព្វផ្សាយ «ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ខេត្តបាត់ដំបង)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.»នៃក្រសួងពាណិ ជ្ជកម្ម សហការជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមការគាំទ្រនៃគម្រោង «ការជំរុញភាពប្រកួតប្រជែង​នៅក្នុងបរិបទនៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ានដែលហៅកាត់ថា COMPE TE» បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ»នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង។ សិក្ខាសាលាផ្សព្វផ្សាយនេះ ស្ថិតក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» និងជាសមាជិកនៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.»និងគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ...
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យរដ្ឋមន្ត្រីការបរទេសឡាវ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យរដ្ឋមន្ត្រីការបរទេសឡាវ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២២ នេះអនុញាតិឱ្យសាលើមសៃគុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះលោកសាលើមសៃ បានគោរពនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី និង នាយករដ្ឋមន្ត្រីឡាវ ជូនដល់សម្ដេចតេជោ ហើយបានសម្ដែងការអបអរសាទរជូនដល់សម្ដេច តេជោ និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងមក។ លទ្ធផលនៃការបោះឆ្នោត គឺឆ្លុះបញ្ចាំងនូវជំនឿចិត្តរបស់ប្រជាជនលើការដឹកនាំនៅនយោបាយដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ។ លោកសាលើមសៃ ក៏បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលដឹកនាំអាស៊ាន ទទួលបានជោគជ័យ ហើយ ឯកឧត្តម សាលើមសៃបានបន្តថា ប្រទេសឡាវ ប្ដេជ្ញាគាំទ្រកម្ពុជា ក្នុងការដឹកនាំជាប...
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំក្រុមការងារអន្តរក្រសួងប្រជុំពិក្សា និងអនុម័តឯកសារផែនការយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំក្រុមការងារអន្តរក្រសួងប្រជុំពិក្សា និងអនុម័តឯកសារផែនការយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើជាអធិបតីភាពក្នុងការដឹកនាំក្រុមការងារអន្តរក្រសួង-ស្ថាប័នប្រជុំពិភាក្សានិងអនុម័តឯកសារផែនការយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មុននឹងដាក់ឆ្លងជូនទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងសម្រេចជាលើកចុងក្រោយ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ដែលអញ្ជើញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន១៥ និងមន្រ្តីជំនាញជាច្រើនរូប សរុបចំនួន ៥៧នាក់។ លោករដ្ឋមន្រ្តី បានថ្លែងការកោតសរសើនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធ ដែលបានសហការគ្នាយ៉ាងល្អក្នុងការសិក្សា និងចងក្រងឯកសារដ៏មានសារសំខាន់នេះ សម្រាប់ជាមូលដ្ឋានក្នុងការអនុវត្តផែនការសកម្មភាពរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ សំដៅរួមចំណែកក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញវិនិយោគ បង្កើតការងារ និងកាត់ប...
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ូ សុភី មុខរបរអ្នកបេីកបរ ដែលបានបាញ់សម្លាប់បុរសម្នាក់

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ូ សុភី មុខរបរអ្នកបេីកបរ ដែលបានបាញ់សម្លាប់បុរសម្នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: សមត្ថកិច្ចបានធ្វេីការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ូ សុភី មុខរបរអ្នកបេីកបរដែលបានបាញ់សម្លាប់បុរសម្នាក់នៅផ្លូវ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោង ១:០០រសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២។ ដោយអនុវត្តតាមជំនាញ សមត្ថកិច្ចបានចំណាយពេលស្រាវជ្រាវ ត្រឹមតែ ១៩ម៉ោង ជនសង្ស័យ ត្រូវបានឃាត់ខ្លួន៕...
លោកឧកញ៉ា ហ៊ួត ជា  ប្រកាសបរិច្ចាគថវិកាចំនួន ១ពាន់ដុល្លារជូនដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីននៅទូទាំងប្រទេសកម្ពុជា

លោកឧកញ៉ា ហ៊ួត ជា ប្រកាសបរិច្ចាគថវិកាចំនួន ១ពាន់ដុល្លារជូនដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីននៅទូទាំងប្រទេសកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ)៖ អ្នកជំនួញម្នាក់និងអគ្គនាយកក្រុម ហ៊ួត ជា កំពុងមានឈ្មោះបោះសម្លេងនៅកម្ពុជាផ្នែកផ្គត់ផ្គង់គ្រឿងសំណង់ គឺលោកឧកញ៉ា ហ៊ួត ជា ភ្លាមៗនេះក៏បានប្រកាសបរិច្ចាគថវិកាចំនួន ១,០០០ដុល្លារជូនដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីននៅទូទាំងប្រទេសកម្ពុជា។ ការចូលរួមបរិច្ចាគថវិកានេះបានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់វិស័យឯកជននានាដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបោសសំអាតមីននៅកម្ពុជា។ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកានេះ។ ការអំពាវនាវរបស់សម្តេចធ្វើឡើងបន្ទាប់ពី សម្តេចទទួលបានរបាយការណ៍ពីស្ថានភាពនៃការគំរាមកំហែងយ៉ាងខ្លាំងដោយគ្រាប់មីនចំពោះប្រជាពលរដ្ឋ ក្នុងឱកាសសម្តេចអញ្ជើញលែងកូនត្រីនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២៕...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុនចេញទៅប្រកួតនៅឥណ្ឌូនេស៊ី

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុនចេញទៅប្រកួតនៅឥណ្ឌូនេស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ស្អែកនេះបានអញ្ជើញជួបសំណេះសំណាលក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។ ការប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេម ដែលជាការប្រកួតរវាងកីឡាករ កីឡាការិនី ជាជនពិការក្នុងចំណោមប្រទេសសមាជិកអាស៊ាន ត្រូវបានធ្វើឡើងជាទៀងទាត់រៀងរាល់២ឆ្នាំម្តង។ ការប្រកួតបានធ្វើចំនួន១០លើក រួចមកហើយ ប៉ុន្តែនៅឆ្នាំ២០១៩ ការប្រកួតដែលគ្រោងធ្វើឡើងនៅប្រទេសហ្វីលីពីន ត្រូវបានខកខានដោយសារតែវិបត្តិជំងឺកូវីដ១៩។ ដោយឡែកការប្រកួតលើកទី១១ នេះ តាមពិតត្រូវធ្វើនៅប្រទេសវៀតណាម តែវៀតណាមសុំលើកពេលក្រោមហេតុផលវិបត្តិជំងឺកូវីដ១៩ ទើបលើកទៅរៀបចំនៅប្រទេសឥណ្ឌូនេស៊ីជំនួសវិញ។ ក្នុងព្រឹត្តិការណ៍ប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទ...