មន្រ្តីសក្កិ៤កន្លះម្នាក់ក្លែងបន្លំសក្តិជាឧត្តមសេនីយ៍បំភ្លឺករណីដើរឆបោកលុយពលរដ្ឋជាថ្នូរបានចូលក្របខណ្ឌជាមន្រ្តីកងយោធពលខេមរភូមិន្ទ
ភ្នំពេញ៖មន្រ្តីសក្កិ៤កន្លះម្នាក់បម្រើការងារនៅអង្គភាពកងពលធំលេខ២កងទ័ពជើងគោកនៃកងយោធពលខេមភូមិន្ទ លោកវរសេនីយ៍ទោ ហួន ស៊ីហា បានចេញលិខិតបំភ្លឺមកការិយាល័យសារព័ត៌មានដេលីខ្មែរកាលពីថ្ងៃពុធទី២ ខែមិនាឆ្នាំ២០២២ ដោយឲ្យជំនួយការមេធាវីម្នាក់យកឯកសារមកដាក់ផ្ទាល់ ដើម្បីសុំការឆ្លើយបំភ្លឺដែលរងការចោទថាដើរឆបោកលុយពលរដ្ឋជាថ្នូរបានចូលក្របខណ្ឌជាមន្រ្តីកងយោធពលខេមរភូមិន្ទ»។
លិខិតបំភ្លឺរបស់ លោក ហួន សីហា បានបញ្ជាក់ថា« ក្នុងការផ្សាយរបស់សារព័ត៌មានដេលីខ្មែរកាលពីថ្ងៃទី២៨ខែកុម្ភៈកន្លងទៅនេះមានខ្លឹមសារថា« មន្រ្តីសក្កិ៤កន្លះម្នាក់ក្លែងបន្លំសក្តិជាឧត្តមសេនីយ៍ដើរឆបោកលុយពលរដ្ឋជាថ្នូរបានចូលក្របខណ្ឌជាមន្រ្តីកងយោធពលខេមរភូមិន្ទករណីនេះខ្ញុំបាទសូមអះអាងថា ពុំមែនជាការពិតឡើយ »។
នៅក្នុងលិខិតបន្ថែមថា«ម្យាងវិញទៀត បើពិតជាមានជនរងគ្រោះដែលទទួលរងភាពអយុត្តិធម៌ ដូចអ្វីដែលបានចុះផ្សាយ ពីថ្ងៃទី២៨ខែកុម្ភៈពិតប្រាកកដមែន ខ្ញុំបាទសូមឲ្យជនរងគ្រោះ ដាក់ពា...








