រថយន្តក្រុងដឹកទំនិញនាំចូលចំនួន៨គ្រឿងត្រូវបានមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. ឃាត់ត្រួតពិនិត្យអនុលោមភាព
ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញជាប្រចាំពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិនិងការដឹកនាំបញ្ជាផ្ទាល់ពីប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. ផាន អូន នៅរសៀលថ្ងៃអង្គារ ទី១ខែមីនាឆ្នាំ២០២២នេះ មន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»បានកំណត់មុខសញ្ញានិងស្ទាក់ឃាត់រថយន្តក្រុងចំនួន៨គ្រឿង ដែលបានដឹកទំនិញចូលពីព្រំដែនប្រទេសវៀតណាមនៅចំណុចផ្លូវជាតិលេខ១ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
កិច្ចការនេះ ត្រូវបានធ្វើឡើងដោយមានកិច្ចសហការពីកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្វែងរកភាពមិនអនុលោមនៃទំនិញទៅនឹងបទប្បញ្ញត្តិជាធរមានក្នុងព្រះរាជាណាចក្រកម្ពុជា ការពារសុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ការពារសិទ្ធិរបស់អ្នកប្រើ...








