(កំពង់ចាម)៖ ដោយមើលឃើញការលំបាករបស់ប្រជាពលរដ្ឋនិងក្នុងនាម ថ្នាក់ដឹកនាំ លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បាននាំអំណោយរបស់ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជាម៉ាស់ និងថវិកាប្រមាណ ២៣,៥០០ដុល្លារ ផ្តល់ជូនភូមិខ្ទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ សម្រាប់់ការអភិវឌ្ឍន៍។
លោក ចាស់ ជឿន មេឃុំទងត្រឡាច បានឱ្យដឹងថា ប្រជាពលរដ្ឋទូទាំងឃុំទងត្រឡាច និងឧកញ៉ា ឡូវ ហ៉ឺង សូមសូមចងចាំទុកជាប្រវត្តសាស្រ្ត ចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តល់អំណោយដ៏ថ្លៃថ្លាបានឧបត្ថម្ភការកសាងផ្លូវបេតុង១ខ្សែ មានប្រវែង ៧,៥០០ម៉ែត្រ និងទទឹង៧ម៉ែត្រ តភ្ជាប់ទៅផ្លូវជាតិលេខ៨ នៅក្នុងឃុំទងត្រឡាច។
លោកឧកញ៉ា ឡូវ ហ៊ឹង បានមានប្រសាសន៍ថា« ផ្លូវបេតុងនេះក្រោយពីស្ថាបនារួចនឹងជួយសម្រួលពេលវេលាដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋលើសពីនេះទៀត ...