ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អាល់កុលក្លែងក្លាយឬមេតាណុលប្រមាណ ជាង០៦ តោនទៀត ត្រូវបានមន្រ្តីជំនាញនៃអគ្គនាយក​ដ្ឋាន​«ក.ប.ប.» រកឃើញនិងដកហូតនៅស្រុកគីរីវង្ស ខេត្តតាកែវ

អាល់កុលក្លែងក្លាយឬមេតាណុលប្រមាណ ជាង០៦ តោនទៀត ត្រូវបានមន្រ្តីជំនាញនៃអគ្គនាយក​ដ្ឋាន​«ក.ប.ប.» រកឃើញនិងដកហូតនៅស្រុកគីរីវង្ស ខេត្តតាកែវ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តតាកែវ)៖ មន្រ្តីជំនាញសាខាក.ប.ប.ខេត្តតាកែវ ក្រោមកិច្ចសម្របសម្រួលដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យ និងឆែកឆេរឃ្លាំងស្តុកទំនិញមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១។​ បន្ទាប់ពីបានត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញសារធាតុមេតាណុល ចំនួន២៣០ប៊ីដុង ស្មើនឹង ៦,៩០០លីត្រ ដែលត្រូវបានស្តុកទុកដោយគ្មានលិខិតស្នាមពីស្ថាប័នពាក់ព័ន្ធ។ វត្ថុតាងទាំងអស់ត្រូវបានដកហូតមករក្សាទុក ដើម្បីអនុវត្តនីតិវិធីបន្ត។ សូមរំលឹកផងដែរថា កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តតាកែវ ក៏បានចាប់ឃាត់ទុកសារធាតុមេតាណុលចំនួន៧១៤ ប៊ីដុង ស្មើនឹង ២១,៤២០លីត្រ នៅលើកំណាត់ផ្លូវជាតិលេខ ០២ ត្រង់ចំណុចឃុំភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវ ខណៈដែលកំពុងត្រូវបានដឹកជញ្ជូនពីព្រំដែន ក្នុងបំណងយកមកច...
មន្ត្រីជំនាញ ក.ប.ប. បានធ្វេីការពិន័យទៅលេីម្ចាស់ដេប៉ូប្រេងឥន្ធនៈទាំង​ ៤​ ​តាមនីតិវិធីដែលមានចែងដោយច្បាប់

មន្ត្រីជំនាញ ក.ប.ប. បានធ្វេីការពិន័យទៅលេីម្ចាស់ដេប៉ូប្រេងឥន្ធនៈទាំង​ ៤​ ​តាមនីតិវិធីដែលមានចែងដោយច្បាប់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តស្វាយរៀង)៖​ ដេប៉ូប្រេងឥន្ធនៈចំនួ​ន​ ៤​ ក្នុងចំណោមដេប៉ូប្រេងឥន្ធនៈចំនួន​ ៦​ ដែលមន្ត្រី​ ក.ប.ប.​ ខេត្តស្វាយរៀង​ចុះត្រួតពិនិត្យ​ ត្រូវបានរកឃេីញថាមិនអនុលោម​ នៅព្រឹកថ្ងៃទី៦​ ខែកញ្ញា​ ឆ្នាំ២០២១នេះ​ នៅក្នុងស្រុកចន្ទ្រា​ ខេត្តស្វាយរៀង។ ទន្ទឹមនឹងនោះ​ មន្ត្រីជំនាញក៏បានធ្វេីការពិន័យទៅលេីម្ចាស់ដេប៉ូប្រេងឥន្ធនៈទាំង​ ៤​ នោះ​តាមនីតិវិធីដែលមានចែងដោយច្បាប់៕...
លោក​​ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក HUANG JIANG ប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី ចូលជួបសម្តែងការគួរសមពិភាក្សាការងារ និងឧបត្ថម្ភសម្ភារៈមួយ​​ចំនួន

លោក​​ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក HUANG JIANG ប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី ចូលជួបសម្តែងការគួរសមពិភាក្សាការងារ និងឧបត្ថម្ភសម្ភារៈមួយ​​ចំនួន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក​​ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក HUANG JIANG ប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌីតំណាងឲ្យទូរទស្សន៍ខេត្តយូណាន និងសហការី ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងឧបត្ថម្ភម៉ាស់ចំនួន ១៥.០០០ម៉ាស់ របាំងមុខចំនួន ៤០០ ព្រមទាំងថ្នាំចិនLIAN HUA QINGWEN ចំនួន ២០០ប្រអប់ ដើម្បីចែកជូនមន្ត្រីរាជការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ ។ រូបថត៖ ខឹម សុវណ្ណារ៉ា AKP...
ក្រសួងធានធានទឹក និងឧតុនិយម៖ រាជធានីខេត្តចំនួន១១ អាចប្រឈមនឹងជំនន់ទឹកភ្លៀង រួមមានខេត្តបាត់ដំបង , ខេត្តពោធិ៍សាត់ , ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង , ខេត្តកំពង់ស្ពឺ , ខេត្តកណ្តាល ,ខេត្តស្វាយរៀង, រាជធានីភ្នំពេញ, ខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកំពត។

ក្រសួងធានធានទឹក និងឧតុនិយម៖ រាជធានីខេត្តចំនួន១១ អាចប្រឈមនឹងជំនន់ទឹកភ្លៀង រួមមានខេត្តបាត់ដំបង , ខេត្តពោធិ៍សាត់ , ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង , ខេត្តកំពង់ស្ពឺ , ខេត្តកណ្តាល ,ខេត្តស្វាយរៀង, រាជធានីភ្នំពេញ, ខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកំពត។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ វត្តមានអង់ទីករ ឬAntibody ពុំមានការកើនឡើង នៅពេលចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញរួច តើអាចនឹងមានដូសទី៤ ឬក៏ដូសទី៥ ដែរទេ?

ោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ វត្តមានអង់ទីករ ឬAntibody ពុំមានការកើនឡើង នៅពេលចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញរួច តើអាចនឹងមានដូសទី៤ ឬក៏ដូសទី៥ ដែរទេ?

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អាល់កុលក្លែងក្លាយឬមេតាណុលប្រមាណ ២១តោន ត្រូវបានមន្រ្តីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ស្ទាក់ចាប់បានក្នុងភូមិសាស្ត្រស្រុកគីរីវង្ស ខេត្តតាកែវ

អាល់កុលក្លែងក្លាយឬមេតាណុលប្រមាណ ២១តោន ត្រូវបានមន្រ្តីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ស្ទាក់ចាប់បានក្នុងភូមិសាស្ត្រស្រុកគីរីវង្ស ខេត្តតាកែវ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ខេត្តតាកែវ)៖ មន្ត្រីជំនាញសាខាក.ប.ប.ខេត្តតាកែវ ដោយទទួលបានការសហការពីសមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរដែនដី និងក្រោមកិច្ចសម្របសម្រួលដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ចុះស្ទាក់ចាប់សារធាតុមេតាណុលចំនួន ៧១៤ ប៊ីដុង ស្មើនឹង ២១,៤២០លីត្រ នៅលើកំណាត់ផ្លូវជាតិលេខ ០២ ត្រង់ចំណុចឃុំភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវ។ ក្រោយពីបានត្រួតពិនិត្យឃើញថា សារធាតុមេតាណុលទាំងនេះត្រូវបាននាំចូលពីបរទេស ដោយគ្មានលិខិតអនុញ្ញាត្តពីសមត្ថកិច្ចពាក់ព័ន្ធនោះ មន្ត្រីជំនាញបានធ្វើការឃាត់ទុកជាបណ្តោះអាសន្ន ដើម្បីអនុវត្តនីតិវិធីបន្ត៕...
យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ ៥គ្រឿងត្រូវបានឃាត់ទុក១ឆ្នាំយោងតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ ក្នុងចំណោមយានយន្តដឹកជញ្ជូនល្មើស ១០គ្រឿង ក្នុងខេត្តតាកែវ និងព្រៃវែង

យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ ៥គ្រឿងត្រូវបានឃាត់ទុក១ឆ្នាំយោងតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ ក្នុងចំណោមយានយន្តដឹកជញ្ជូនល្មើស ១០គ្រឿង ក្នុងខេត្តតាកែវ និងព្រៃវែង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្នុងប្រតិបត្តិការចល័ត នៅថ្ងៃទី១ និង៤ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ​​ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានឃាត់ និងពិន័យយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ១០គ្រឿង ដោយ ៥គ្រឿង ត្រូវបានពិន័យ និងរើទំនិញចេញ ចំណែកឯ ៥គ្រឿងទៀតត្រូវឃាត់ទុករយៈពេល ១ឆ្នាំដោយលើសទម្ងន់កម្រិតកំណត់ ២០%​នៃទម្ងន់អនុញ្ញាត។ ក្នុងបេសកម្ម នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៣ ត្រង់គីឡូម៉ែត្រលេខ៥៣ ក្នុងខេត្តតាកែវ ក្រុមការងារត្រួតពិនិត្យយានយន្តចំនួន ១៦គ្រឿង ក្នុងនោះ ៥គ្រឿងត្រូវពិន័យ និងអនុញ្ញាតឲ្យបន្តដំណើរ និង ១គ្រឿង ត្រូវឃាត់ទុក ១ឆ្នាំ ដោយដឹកលើសទម្ងន់កម្រិតកំណត់ លើសពី២០% នៃទម្ងន់អនុញ្ញា។ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ នៅស្រុកបាភ្នំ ខេត្តព្រៃវែង ក្រុមការងារត្រួតពិនិត្យយានយន្តចំនួន ៤គ្រ...
រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ និង​អគ្គលេខាធិការអាស៊ាន តាមប្រព័ន្ធវីដេអូស្តីពី​កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) 

រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ និង​អគ្គលេខាធិការអាស៊ាន តាមប្រព័ន្ធវីដេអូស្តីពី​កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) 

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ លោក​​ Lim Jock Hoi អគ្គលេខាធិការអាស៊ាន និងសហការី តាមប្រព័ន្ធវីដេអូកាលពី​​ទី០៣ ខែកញ្ញា ឆ្នាំ២០២១នៅទីស្តីការក្រសួងពាណិជ្ជកម្ម​​។​​ ជំនួបពិភាក្សានេះ បានផោ្តតសំខាន់លើវឌ្ឍនភាពនៃដំណើរការផ្តល់សច្ចាប័នកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) រវាងអាស៊ាន និងបណ្តាប្រទេសជាភាគីសមាជិក និងជាពិសេសការត្រៀមខ្លួនរបស់កម្ពុជាក្នុងការរៀបចំទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ និងត្រៀមរៀបចំកិច្ចប្រជុំនានា។ លោក​​រដ្ឋមន្រ្ដី បានជម្រាបជូន លោក​​​អគ្គលេខាធិការអាស៊ាន អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង់ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា និងជនបរទេសគ្...