ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

តែងតាំង និងផ្តល់ឋានៈ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ជាជំនួយការសម្តេច ប្រធានព្រឹទ្ធសភា

តែងតាំង និងផ្តល់ឋានៈ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ជាជំនួយការសម្តេច ប្រធានព្រឹទ្ធសភា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញព្រះរាជក្រិត្យ ត្រាស់បង្គាប់តែង តាំង និងផ្តល់ឋានៈ លោកជំទាវ ស៊ន សៀវម៉ី កីឡាការិនីតេក្វាន់ដូដ៏ល្បីល្បាញ របស់កម្ពុជា ជាជំនួយការសម្តេចសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ៕  ...
សមាគមន៍ សហព័ន្ធធុរកិច្ច ទីផ្សារបណ្តាញកម្ពុជា គាំពារផ្នែកផ្លូវ ច្បាប់ ជួយដល់ពាណិជ្ជករ និងប្រធានក្រុមហ៊ុន

សមាគមន៍ សហព័ន្ធធុរកិច្ច ទីផ្សារបណ្តាញកម្ពុជា គាំពារផ្នែកផ្លូវ ច្បាប់ ជួយដល់ពាណិជ្ជករ និងប្រធានក្រុមហ៊ុន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកឧកញា៉ ឆាយ សុធា អនុប្រធាននីតិកម្ម នៃសមាគមន៍សហព័ន្ធវិនិយោគគិនកម្ពុជា និងជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បានចូលរួមក្នុង ពិធីនៃការដាក់បញ្ចូលក្រុមហ៊ុនសីហា​ផៅវ័រ រីច ខែមបូឌា ក្នុងសហព័ន្ធធុរកិច្ចកម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ០២២១ នៅរាជធានីភ្នំពេញ ។ លោកឧកញា៉ ឆាយ សុធា បានមានប្រសាសន៍ថា ការចូលរួមជាមួយសហព័ន្ធធុរកិច្ច ទីផ្សារបណ្តាញកម្ពុជា ទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាការគាំពារផ្នែកផ្លូវ ច្បាប់ ជួយដល់ពាណិជ្ជករ ប្រធានក្រុមហ៊ុន សហគ្រិន ដែលជាម្ចាស់ទំនិញ និងផលិត ផល ព្រមទាំងតំណាងចែកចាយ ធ្វើចរាចរផលិតផល សេវាកម្មផ្សេងៗរបស់ខ្លួនដោយមិនបារម្ភពីការគាបសង្កត់រំលោភបំពានផ្នែកណាមួយឡើយ ។ លោកឧកញ៉ា បានបញ្ជាក់ថា មកដល់ពេលនេះមានជាង២០ ក្រុមហ៊ុន បានចុះ MOU ជាមួយសហព័ន្ធធុរកិច្ច ទីផ្សារបណ្តាញកម្ពុជា ធ្វើឲ្យពួកគេមានប្រយោជន៍ ជាច្រើន គឺការប្រមូលផ្តុំដៃគូរពាណិជ្ជកម្មនានាជាច្រើន ដែលមានសមាជិកជាង១០ ម៉ឺននាក់។ កា...
អភិបាលខេត្តក្រចេះ ដាក់នូវគោលការណ៍ដើម្បីការពង្រឹង ការអភិរក្សសត្វផ្សោតនិងជីវចម្រុះជលផលទន្លេមេគង្គ

អភិបាលខេត្តក្រចេះ ដាក់នូវគោលការណ៍ដើម្បីការពង្រឹង ការអភិរក្សសត្វផ្សោតនិងជីវចម្រុះជលផលទន្លេមេគង្គ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រចេះ៖ លោក​ វ៉ា​ ថន​ អភិបាលខេត្តក្រចេះ ដាក់នូវគោលការណ៍សំខាន់ៗមួយចំនួន ដើម្បីការពង្រឹង ការអភិរក្សសត្វផ្សោតនិងជីវចម្រុះជលផលទន្លេមេគង្គ ដល់អាជ្ញាធរភូមិ ឃុំ មន្ត្រីជលផល ឆ្មាំទន្លេអភិរក្សផ្សោត និងប្រជាការពារ ដែលពាក់ព័ន្ធស្រុកទាំងបីក្នុងខេត្ត ។ លោក វ៉ា ថន អភិបាលខេត្តក្រចេះ​ មានប្រសាសន៍បែបនេះ នៅក្នុងកិច្ចប្រជុំការពង្រឹងការអភិរក្សសត្វផ្សោតនិងជីវចម្រុះជុលផលទន្លេមេគ្គង ដោយមានការអញ្ជើញចូលរួមពីលោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្ស នៃនាយកដ្ឋានជលផល និងលោក សេង ទៀក នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា នៅរសៀលថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ​២០២១ នៅប៉ុស្ដិឆ្មាំទន្លេអភិរក្សផ្សោតកាំពី។ គោលការណ៏ទាំងនោះរួមមាន ត្រូវបន្ដកិច្ចសហការឲ្យបានល្អប្រសើរ និងមានប្រសិទ្ធ ភាពខ្ពស់ ជាមួយអង្គការ WWF ប្រចាំប្រទេសកម្ពុជា ក្នុងការអនុវត្តការងារការពារ និងគ្រប់គ្រងទីជម្រកប្រភេទធនធានជលផល បន្តសហការជិតស្និទ្ធជាមួយ នឹង សហគមន៍មូលដ្ឋាន និ...
ខេត្តពីរ នឹងមានរោងចក្រផលិតក្រដាស់ និងកាបូប ដែលមានទុនវិនិយោគរាប់លានដុល្លារ

ខេត្តពីរ នឹងមានរោងចក្រផលិតក្រដាស់ និងកាបូប ដែលមានទុនវិនិយោគរាប់លានដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនចំនួនពីរ សម្រាប់បង្កើតរោងចក្ររោងចក្រផលិតកាបូប នៅខេត្តកំពង់ឆ្នាំង និងរោងចក្ររោងចក្រផលិតក្រដាស់ នៅខេត្តកំពត ។ នេះយោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “SHUN XIN LUGGAGE INDUSTRY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្ររោងចក្រផលិតកាបូប និងកាបូបក្លាសេគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្ពានពោធិ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦១៨កន្លែង។ ២-“ SHUNYING PULP AND PAPER COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិតក្រដាស ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន ឃុំព្រែកត្ន...
កោះព្រហ្មចារីយ៍ សម្បុកទេសចរណ៍ប្លែកនៅកណ្ដាលជលសា ក្នុងស្រុកព្រែកប្រសព្វខេត្តក្រចេះ

កោះព្រហ្មចារីយ៍ សម្បុកទេសចរណ៍ប្លែកនៅកណ្ដាលជលសា ក្នុងស្រុកព្រែកប្រសព្វខេត្តក្រចេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រចេះ៖ បើយើងធ្វើដំណើរជិះកាណូតតាមទន្លេមេគង្គប្រមាណ ២០ នាទីប៉ុណ្ណោះ ភ្ញៀវទេសចរនឹងបានទៅដល់កោះព្រហ្មចារីយ៍ ដែលជាកោះដ៏ទាក់ទាញមួយនេះត្រូវបានគេល្បីតៗគ្នាថា «មានទេសភាពស្រស់ស្អាត ប្រៀបដូចក្រមុំព្រហ្មចារីយ៍» យ៉ាងដូច្នេះឯង។ កោះព្រហ្មចារីយ៍ ជាកោះទេសចរណ៍ដ៏សំខាន់មួយរបស់ «សហគមន៍អេកូទេសចរណ៍ កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ» ដែលមានទីតាំងស្ថិតនៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចម្ងាយប្រមាណតែ ១៧ គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្ត។ ជិះទូកសម្លឹងទន្ទឹងមើលភក្ត្រ បំណងជឿជាក់ថាបានជួបថ្លៃ ល្បីឈ្មោះយូរហើយកោះ ព្រហ្មចារីយ៍ មកដល់ផ្ទះថ្លៃស្អាតដូចគេថា។ ក្រមុំស្រុកក្រៅមិនស្មើអូនទេ ទេសចរ លង់ស្នេហ៍ឆោមកែវកនិដ្ឋា គ្រប់លក្ខណ៍ប្រពៃសមនឹងចរិយា គាប់ដួងនេត្រាសឹងគ្មានចន្លោះ។ ម្លប់ឈើប្រក់បាំងត្រជាក់គង្គា ហាត់ហែលហូរហៀប៉ប្រះមាត់កោះ ឆ្នេរខ្សាច់ធម្មជាតិសន្ធឹងសក្បុស រចនាសម្រស់ក្រោមមេឃខៀវខ្ចី។ កោះនេះខេមរាច្នៃជាទេសចរណ៍ ផ្សព្វផ្សាយខ្...
លទ្ធផលតំណក់ប្រេងដំបូងរបស់កម្ពុជា ដែលទទួលបានក្រោយថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០

លទ្ធផលតំណក់ប្រេងដំបូងរបស់កម្ពុជា ដែលទទួលបានក្រោយថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា តំណក់ប្រេងដំបូងរបស់កម្ពុជា ដែលទទួលបាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នោះ មាន អណ្តូងទី១ ដំណើរការបានរយៈពេល ៣៣ថ្ងៃ ផលិតបាន ៤០,៧៨៨បារ៉ែល ដោយក្នុងមួយថ្ងៃ បូមបានប្រមាណ ១,២៣៦បារ៉ែល ។ សម្តេចតេជោ មានប្រសាសន៍បែបនេះ ក្នុងឱកាសបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន នៅព្រឹកថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២១ នេះ។ តាមការវាយតម្លៃកម្ពុជាអាចចម្រាញ់ប្រេងបានចន្លោះពី ៧,០០០ ទៅ ៧,៥០០ បារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលជានេះជាចំនួនមួយតិចតួចនៅឡើយ តែជាការបោះជំហ៊ានមួយល្អលើវិស័យប្រេងនៅកម្ពុជា។ ដូច្នេះប្រេងមិនទាន់អាចជះឥទ្ធិពលដល់សេដ្ឋកិច្ចបានទេនៅក្នុងដំណាក់កាលទី១នេះ ទោះបីជាកម្ពុជាបានទទួលតំណក់ប្រេង លើកដំបូង កាលពីចុងឆ្នាំ២០២០ ក៏ដោយ ប៉ុន្តែវាជាការចាប់ផ្តើមមួយដ៏ល្អ នៃដំណើរការឧស...
កម្ពុជា នឹងទទួលបានវ៉ាក់សាំងដំបូងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១

កម្ពុជា នឹងទទួលបានវ៉ាក់សាំងដំបូងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមននៅព្រឹកថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២១ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ព្រះរាជអំណោយ និជំនួយជួយទិញវ៉ាក់សាំង។ សម្តេចតេជោ បានមានប្រសាសន៍ថា ព្រះរាជកាយវិការ និងកាយវិការទាំងនេះ បង្ហាញពីស្មារតីនៃសាមគ្គីភាពនៅក្នុងសង្គមកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីប្រភពវ៉ាក់សាំង ដែលកម្ពុជានឹងទទួលបានប្រមាណ ២០លានដូស។ ក្នុងនោះទទួលបានជំនួយពីចិន ១លានដូស ដែលនឹងមកដល់ខែកុម្ភៈ ចំនួន ៦០ម៉ឺនដូស ទទួលពីកូវ៉ាក់ ដែលជារបស់អង្គការសុខភាពពិភពលោក ៧លានដូស និងទិញតាមកូវ៉ាក់១លានដូស ព្រមទាំងទទួលបានតាមរយៈជំនួយពីអូស្ត្រាលីខ្ទង់៣លានដូស។ ក្រៅពីនោះកម្ពុជាពិចារណាទិញពីប្រទេសអង់គ្លេសផងដែរ។ សម្តេចតេជោនាយករដ្...
ស្លាប់មនុស្ស ២នាក់ ករណីអគ្គីភ័យឆេះឃ្លាំងស្ដុកទំនិញ ក្រុមហ៊ុន ឡុងភឿង ក្នុងខណ្ឌបឹងកេងកង

ស្លាប់មនុស្ស ២នាក់ ករណីអគ្គីភ័យឆេះឃ្លាំងស្ដុកទំនិញ ក្រុមហ៊ុន ឡុងភឿង ក្នុងខណ្ឌបឹងកេងកង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មនុស្ស២នាក់ បានស្លាប់ក្នុងហេតុការណ៍អគ្គីភ័យឆេះឃ្លាំងស្ដុកទំនិញក្រុមហ៊ុន ឡុងភឿង សមត្ថកិច្ចកំពុងជួយអន្តរាគមន៍យកសពចេញមកក្រៅ។ បើយោងតាមអគ្គស្នងការនគរបាលជាតិគឺឃ្លាំងស្ដុកទំនិញក្រុមហ៊ុន ឡុងភឿង ស្ថិក្នុងចំណុចដីឡូលេខ៥ ផ្លូវ៣៥៨ ក្រុម៣០ ភូមិ៤ ស្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០០នឹង៤៥នាទីរំលងអាធ្រាត្រ។ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះថា អគ្គីភ័យដែលឆេះឃ្លាំងស្ដុកទំនិញក្រុមហ៊ុន ឡុងភឿង មិនទាន់បានរលត់ទាំងស្រុងនៅឡើយទេ ដោយកម្លាំងសមត្ថកិច្ចកំពុង សហការគ្នាជួយអន្តរាគមន៍។ មានអគ្គីភ័យ ឆាបឆេះឃ្លាំងស្ដុកទំនិញក្រុមហ៊ុន ឡុងភឿង នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០០នឹង៤៥នាទីរំលងអា ធ្រាត្រ។តាមការបញ្ជាក់ពីម្ចាស់ទីតាំង ឃ្លាំងខាងលើមានស្ដុបនៅថង់ផ្លាស្ទិច, គ្រ...
លោកឧកញ៉ា វណ្ណ សុខហេង ៖ទោះស្ថិតក្នុងស្ថានភាពជំងឺកូវីដ សភាពាណិជ្ជកម្មនៅតែបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អសម្រាប់ការជួយជំរុញលើកកម្ពស់ការអភិវឌ្ឍន៍វិស័យឯកជន

លោកឧកញ៉ា វណ្ណ សុខហេង ៖ទោះស្ថិតក្នុងស្ថានភាពជំងឺកូវីដ សភាពាណិជ្ជកម្មនៅតែបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អសម្រាប់ការជួយជំរុញលើកកម្ពស់ការអភិវឌ្ឍន៍វិស័យឯកជន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានរៀបចំ មហាសន្និបាតបូកសរុបការងារឆ្នាំ ២០២០ និងលើកទិសដៅការងារឆ្នាំ ២០២១ ដែលធ្វើឡើងនៅសណ្ឋាគារ ឃ្វីន កូ ក្រោមអធិបតីភាព លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោកឱកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងឧកញ៉ា លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា នៃសភាពាណិជ្ជកម្មខេត្តព្រះសីហនុជាច្រើនរូបនៅព្រឹកថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២១។ លោកឧកញ៉ា វណ្ណ សុខហេង ប្រធាន សភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានថ្លែង​​ថា បើទោះបីជាស្ថិតក្នុងស្ថាន ភាពជំងឺកូវីដ ដែលធ្វើឲ្យមានការកែប្រែបែប បទនៃការរស់នៅ ក៏ដូចជាការធ្វើការងារក្តី តែសភាពាណិជ្ជកម្ម នៅតែបានបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អសម្រាប់ការជួយជំរុញ លើកកម្ពស់ការអភិវឌ្ឍន៍វិស័យឯកជន កិច្ចការដែលបានធ្វើកន្លងមក ជារួមសភាពាណិជ្ជកម្មខេត្តជ្រើសរើសបានសមាជិក ៧០នាក់បន្ថែម ស្មើរនឹង ២៣% នៃផែ...
អ្នកវិភាគថា អាមេរិកធ្វើពុតជាស្រលាញ់ លោក កឹម សុខា រួចធ្វើសោះអង្គើយដាក់ លោក សម រង្ស៊ី!

អ្នកវិភាគថា អាមេរិកធ្វើពុតជាស្រលាញ់ លោក កឹម សុខា រួចធ្វើសោះអង្គើយដាក់ លោក សម រង្ស៊ី!

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ដោយ៖ ទុំ សុមាល័យ ភ្នំពេញ៖ សហរដ្ឋអាមេរិកក្នុងពេលថ្មីៗនេះ បានប្ដូរយុទ្ធវិធីរបស់ខ្លួន ចំពោះនយោបាយនៅកម្ពុជា ដោយក្នុងនោះសហរដ្ឋអាមេរិក ដាក់ចេញនូវយុទ្ធវិធី គំរាម បំបែកបំបាក់ ដើម្បីគ្រប់គ្រង ចុងក្រោយផលប្រយោជន៍របស់ខ្លួន។ យោងតាមការចុះផ្សាយ របស់វិទ្យុ អាស៊ីសេរី (RFA) នៅយប់ថ្ងៃ២៨ មករា ២០២១ អោយដឹងថាឯកអគ្គរដ្ឋសហរដ្ឋអាមេរិក ចេញមុខរិះគន់ចំៗ ចំពោះអាជ្ញាធរកម្ពុជា ដែលផ្អិបទុកសំណុំរឿង អតីតមេបក្សប្រឆាំង លោក កឹម សុខា ដោយមិនកំណត់ពេលសាវនាការ។ វិទ្យុអាស៊ីសេរី (RFA) បានផ្សាយថា តំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បន្តទទូចអោយរដ្ឋាភិបាលភ្នំពេញ ផ្ដល់សិទ្ធធ្វើនយោបាយ ដល់អតីតមេបក្សប្រឆាំងលោក កឹម សុខា ឡើងវិញ។ការអំពាវនាវនេះ ក្រោយពីមានជំនួប របស់ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ដោយបានទៅជួបលោក កឹម សុខា ដល់គេហដ្ឋានផ្ទាល់ របស់លោកតែម្ដង កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ក្រោយពេលសហរដ្ឋអា...