រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ សម្រេចលុបអាជ្ញាបណ្ណ គេហទំព័រ ឈ្មោះ បណ្តាញផ្សព្វផ្សាយ Www.Live-Daily.Com ដោយផ្សព្វផ្សាយព័ត៌មាន បំភ្លៃការពិត បង្កភាព ច្របូកច្របល់ ចលាចលនៅក្នុងសង្គម
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២១ បានចេញសេចក្តីប្រកាស សម្រេចលុបប្រកាសលេខ ២០៨ ព.ម ប្រក ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឲ្យលោក ទេព វីរៈ បើកដំណើរអាជីវកម្ម គេហទំព័រ ឈ្មោះ បណ្តាញផ្សព្វផ្សាយ www.live-daily.com ដោយម្ចាស់ អាជ្ញាបណ្ណបានផ្សព្វផ្សាយព័ត៌មាន បំភ្លៃការពិត បង្កភាព ច្របូកច្របល់ ចលាចលនៅក្នុងសង្គម ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្ម ដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន៕
សូមអានខ្លឹមសារប្រកាសដូចខាក្រោម៖
...








