សម្តេចអគ្គមហាពញាចក្រី ហេង សំរិនទទួលជួបសវនាការជាមួយឯកអគ្គរដ្ឋទូតថ្មីប្រទេសសឹង្ហបុរី
បន្ទាប់ពីទទួលជួបសវនាការជាមួយឯកអគ្គរដ្ឋទូតថ្មីប្រទេ សហ្វីលីពីន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជារួចមក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតិឲ្យលោកជំទាវ ទេវ ឡាយឆេង ( Teo Lay Cheng ) ឯកអគ្គរដ្ឋទូតថ្មី សាធារណរដ្ឋសិង្ហបុរី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសមនៅវិមានរដ្ឋសភា បន្តទៀតនៅព្រឹកថ្ងៃទី៣១ ខែមីនាឆ្នាំ២០២១។
សម្តេចបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកជំទាវឯកអគ្គរដ្ឋទូតនិងចាត់ទុកបេសកកម្មការទូតរបស់លោកជំទាវ នៅកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបន្តរួមចំណែក លើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតថែមទៀត។
សម្តេចបានគូសបញ្ជាក់ថា កម្ពុជា-សិង្ហបុរី មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៦៥ ហើយកម្ពុជាសិ្ថតនៅក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលស្គាល់ឯករាជ្យរបស់សិង...








