ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោក ជាង សុខា អ្នកសារព័ត៌មានល្បីឈ្មោះមួយរូបបានទទួលមរណភាព ក្នុងជន្មាយុ៤៣ឆ្នាំដោយរោគាពាធ

លោក ជាង សុខា អ្នកសារព័ត៌មានល្បីឈ្មោះមួយរូបបានទទួលមរណភាព ក្នុងជន្មាយុ៤៣ឆ្នាំដោយរោគាពាធ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ជាង សុខា ជាអ្នកសារព័ត៌មានល្បីឈ្មោះ ដែលបម្រើការងារក្នុងអាជីពមួយនេះជាង២០ឆ្នាំ បានទទួលមរណភាពដោយរោគាពាធ កាលពីព្រឹកព្រលឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្នុងជន្មាយុ ៤៣ឆ្នាំ។ លោក ជាង សុខា បានតស៊ូជាមួយជំងឺរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានខែមកនេះ ចាប់តាំងពីលោកបានចាប់ផ្តើមធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងបន្តបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅប្រទេសថៃ។ ក្រោយស្ថានភាពជំងឺនៅតែមិនធូរស្បើយ ក្រុមគ្រួសារ និងសាច់ញាតិ ក៏សម្រេចបញ្ជូនលោកមកប្រទេសកម្ពុជា និងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី បានមួយរយៈក៏ទទួលមរណភាពតែម្តង។ តាមប្រវត្តិខ្លះៗលោក ជាង សុខា បានចូលប្រឡូកអាជីពជាអ្នកសារព័ត៌មានកាលពីជាង២០ឆ្នាំមុន ហើយត្រូវបានគេស្គាល់លោកច្រើន ពេលចូលបម្រើការងារនៅសារព័ត៌មានភ្នំពេញប៉ុស្តិ៍។ ក្រោយចាកចេញពីសារព័ត៌មានភ្នំពេញប៉ុស្តិ៍ លោក ជាង សុខា បានចូលទៅបម្រើការងារនៅកាសែត Khmer Times ក្នុងតួនាទី...
សម្តេចតេជោតេជោបានសរសេរលិខិតទៅនាយករដ្ឋមន្ត្រីឥណ្ឌារួចហើយ ដើម្បីស្នើសុំវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ

សម្តេចតេជោតេជោបានសរសេរលិខិតទៅនាយករដ្ឋមន្ត្រីឥណ្ឌារួចហើយ ដើម្បីស្នើសុំវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ​​​នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ ដោយសម្តេចថ្លែងថា ថ្ងៃនេះ ជាពិធីដំបូងក្នុងឆ្នាំថ្មី២០២១ហើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានសរសេរលិខិតទៅនាយករដ្ឋមន្ត្រីឥណ្ឌារួចហើយ ដើម្បីស្នើសុំវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ សម្តេចតេជោក៏បានពិចារណាសរសេរលិខិតស្នើសុំវ៉ាក់សាំងពីកូរ៉េខាងត្បូងផងដែរ ហើយ​​សម្តេចតេជោ​កំពុងពិចារណា និងសិក្សាលើវ៉ាក់សាំងរបស់ប្រទេសអង់គ្លេសផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វ៉ាក់សាំងស៊ីណូហ្វាម នឹងមកដល់កម្ពុជាដំបូងនៅខែកុម្ភៈ ហើយសម្តេចនឹងចេញទៅទទួលវ៉ាក់សាំងដល់ព្រលានយន្តហោះតែម្តង។ សម្តេចតេជោ បានបញ្ជាក់ជាថ្មីថា ការចាក់វ៉ាក់សាំង គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត ដូច្នេះនរណាចង់ចាក់ ក៏ចាក់ បើមិនចង់ចាក់ ក៏មិនបង្ខំឡើយ។ ទាក់ទងនឹងបញ្ហាវ៉ាក់សាំងកូវីដ១៩ វីញ ...
អគ្គនាយកក្រុមហ៊ុន Leng Nimol Group ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់​​ផ្តល់គោរមងារជាឧកញ៉ា​​

អគ្គនាយកក្រុមហ៊ុន Leng Nimol Group ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់​​ផ្តល់គោរមងារជាឧកញ៉ា​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ឡេង និមល អគ្គនាយកក្រុមហ៊ុន Leng Nimol Group ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់​​ផ្តល់គោរមងារជាឧកញ៉ា​​កាលពីថ្ងៃទី២០ ខែមករាឆ្នាំ២០២១។​​ ថ្នាក់ដឹកនាំនិង​សហការរបស់​ក្រុមហ៊ុន​ បានថ្លែងសារថា« គោរពជូនពរ សូមបួងសួងដល់វត្ថុស័ក្កិសិទ្ធក្នុងលោក ប្រោសប្​រទាន​ពរជ័យ សិរីមង្គល វិបុលសុខ​ មហាប្រសេីរ ជូនចំពោះ​ លោកឧកញ៉ានិងលោកជំទាវ មានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន»។...
ក្រុមហ៊ុនFirst Aquatic Indutrial Co., Ltdវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមត្រីលម្អនៅឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល

ក្រុមហ៊ុនFirst Aquatic Indutrial Co., Ltdវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមត្រីលម្អនៅឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ក្រុមហ៊ុនFirst Aquatic Indutrial Co., Ltd កំពុងតែ​​វិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមត្រីលម្អនៅឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល ហើយនេះបើ់តាម ការ​​ចុះពិនិត្យ​ផ្ទាល់ របស់ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១កន្លងទៅ​។​​ លោក​ Li Xuequn អ្នកគ្រប់គ្រងទូទៅកសិដ្ឋានចិញ្ចឹមត្រីលម្អ First Aquatic Indutrial Co., Ltd បានលើក​ឡើងថា​​ កសិដ្ឋានបានចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៧ ដោយចំណាយទុនវិនិយោគចំនួន ៤លានដុល្លារ (មិនរួម បញ្ចូលការវិនិយោគលើការកសាងហេដ្ឋរចនាសម័ន្ធសំខាន់ៗ)។ បច្ចុប្បន្នមានចិញ្ចឹមត្រីលម្អ (ត្រីនាគ) នាំពូជចូលពីប្រទេសចិន ត្រីបបែលទឹកសាប និងត្រីទឹកសាបកម្ពុជាជាច្រើនប្រភេទទៀត ផងដែរ។ នៅឆ្នាំដំបូងនេះ កសិដ្ឋានគ្រោងនាំចេញត្រីនាគជាង ១០០០ក្បាល/ឆ្នាំ និងត្រីបបែលជាង ៥០០០ក្បាល/ឆ្នាំ ទៅកាន់ទីផ្សារប្រទេសចិន ដោយគិតក្នុងតម្លៃត្រីនាគពេញវ័យលក់បាន ១០០០ដុល្លារ/ក្ប...
សម្តេចតេជោ​​ ៖ សម្ពោធសមិទ្ធផលទីស្តីការថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន

សម្តេចតេជោ​​ ៖ សម្ពោធសមិទ្ធផលទីស្តីការថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារ ទីស្តីការថ្មី និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា អគារទីស្តីការថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ស្ថិតនៅតាមបណ្តោយ វិថី៥៩៨ «វិថីជាសុផារ៉ា» ស្ថិតក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ។ អគារទីស្តីការថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សាងសង់ឡើងលើផ្ទៃដីជិត ៤ហិកតា ។  មាន អគាររដ្ឋបាលកម្ពស់ ៩ជាន់ ទំហំ ៥៩.៥០ម៉ែត្រ គុណ ២៣,២០ម៉ែត្រ, អគាររដ្ឋបាល ២ខ្នង (អគារស្លាបសងខាង) កម្ពស់ ៨ជាន់, អគារសាលប្រជុំ និង បណ្ណាល័យ ១ខ្នង កម្ពស់ ៣ជាន់, ព្រមទាំងបំពាក់សម្ភារការិយាល័យ សម្ភារសង្ហារឹម និងជណ្...
 ទេសរដ្ឋមន្ត្រី គន់ គីម ៖ សសើរអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្តពោធិ៍សាត់ មានផែនការត្រៀមបង្ការពេលមានគ្រោះមហន្តរាយនាពេលកន្លងមក

 ទេសរដ្ឋមន្ត្រី គន់ គីម ៖ សសើរអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្តពោធិ៍សាត់ មានផែនការត្រៀមបង្ការពេលមានគ្រោះមហន្តរាយនាពេលកន្លងមក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ពោធិ៍សាត់៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានដឹកនាំប្រជុំត្រួតពិនិត្យការងារឆ្នាំ២០២០ និងលើកទិសដៅបន្តរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តពោធិ៍សាត់  ដើម្បីត្រៀមបង្ការដោះស្រាយបញ្ហាផ្សេងៗកើតចេញពីគ្រោះធម្មជាតិនៅក្នុងខេត្ត។ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ខេត្តពោធិ៍សាត់ បានជួបប្រទះនឹងគ្រោះមហន្តរាយធម្មជាតិមួយចំនួនដូចជា ខ្យល់កន្ទ្រាក់ កើតឡើងចំនួន១៥លើក ប៉ះពាល់២៧០គ្រួសារ, គ្រោះអគ្គីភ័យ កើតឡើងចំនួន ៣៨លើក ប៉ះពាល់៣៨គ្រួសារ, ជំនន់ទឹកភ្លៀងកើតឡើងចំនួន៣លើក ប៉ះពាល់ក្រុងស្រុកចំនួន៦ ស្មើនឹង៣៤ឃុំ-សង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋចំនួន២៩,១៧៣គ្រួសារ,ប៉ះពាល់ដំណាំស្រូវចំនួន ៣៧.០៩៤ហិកតា, ខូចខាតទាំងស្រុងចំនួន១៧,២៦៨ហិកតា ក្នុងនោះបានស្តារឡើងវិញលើផ្ទៃដីសរុប១៧,៨០៤ហិកតា ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន។ ទេសរដ្ឋមន្...
សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ ជាង ២៥លាននាក់ និងក្មេងៗជាង ២,៥លាននាក់

សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ ជាង ២៥លាននាក់ និងក្មេងៗជាង ២,៥លាននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ៖ យោងតាមរបាយការណ៍ចុងក្រោយ របស់បណ្ឌិត្យសភាពេទ្យកុមារអាមេរិក (AAP) និងសមាគមមន្ទីរពេទ្យកុមារ បានឲ្យដឹងថា កុមារប្រមាណ ២,៥ លាននាក់ នៅសហរដ្ឋអាមេរិក បានធ្វើតេស្តវិជ្ជមាន សម្រាប់ជំងឺកូវីដ-១៩ ចាប់តាំងពីការចាប់ផ្តើមជំងឺរាតត្បាតនេះ។ យោងតាម AAP បានឲ្យដឹងថា មានករណីគ្របដណ្តប់ លើកុមារចំនួនជាង ២១១,០០០នាក់ ត្រូវបានគេរាយការណ៍ កាលពីសប្តាហ៍មុន រហូតដល់ថ្ងៃទី១៤ ខែមករា ដែលជាការកើនឡើងប្រចាំសប្តាហ៍ខ្ពស់បំផុត ចាប់តាំងពីការរាតត្បាតចាប់ផ្តើម។ ក្នុងរយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ មានករណីកុមារថ្មីចំនួន ៣៨២,៥៤៥ ត្រូវបានរាយការណ៍នៅទូទាំងប្រទេស ដែលមានការកើនឡើង ១៨ ។ សូមបញ្ជាក់ថា កុមារមានចំនួន ១២,៦ ភាគរយនៃករណីឆ្លងវីរុសនេះ ដែលត្រូវបានបញ្ជាក់ នៅក្នុងសហរដ្ឋអាមេរិក។ អត្រាសរុបគឺ ៣,៣៣៦ ករណីក្នុងចំណោមកុមារ ១០០,០០០ នាក់៕...
លោក ដូណាល់ ត្រាំ ទុកលិខិតមួយច្បាប់ ជូនលោក បៃឌិន មុនពេលចាកចេញ ពីសេតវិមាន

លោក ដូណាល់ ត្រាំ ទុកលិខិតមួយច្បាប់ ជូនលោក បៃឌិន មុនពេលចាកចេញ ពីសេតវិមាន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ៖ លោក ដូណាល់ ត្រាំ បានបដិសេធមិនទទួលស្គាល់ជ័យជំនះរបស់លោក ចូ បៃឌិន អស់រយៈពេលជាងពីរខែហើយ ហើយបានឈប់អបអរសាទរ ចំពោះគូប្រជែងប្រជាធិបតេយ្យរបស់លោកចំពោះជ័យជំនះនេះ។ យោងតាមសារព័ត៌មាន Sputnik នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ខណៈពេល លោកដូណាល់ត្រាំ នៅក្នុងសេតវិមានជិតដល់ថ្ងៃពុធទី ២០ ខែមករា នេះប្រធានាធិបតីដែលបានចាកចេញបានប្រកាន់ខ្ជាប់នូវប្រពៃណីដែលមានជាយូរមកហើយនិងបានទុកលិខិតមួយច្បាប់ដល់អ្នកស្នងតំណែងរបស់គាត់គឺលោក ចូ បៃឌិន មុនពេលចាកចេញពីគេហដ្ឋានប្រធានាធិបតីជាលើកចុងក្រោយ។ លោក ដូណាល់ ត្រាំ ដែលបានបដិសេធមិនទទួលយកការបរាជ័យរបស់លោកអស់រយៈពេលជាងពីរខែមកនេះ គឺលោកមិនដែលអបអរសាទរចំពោះលោក បៃឌិន ចំពោះជ័យជម្នះរបស់លោកនៅក្នុងការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកានោះទេ។ សូមបញ្ជាក់ថា អ្នកកាន់តំណែងមុនរបស់លោក ត្រាំ គឺលោកបារ៉ាក់អូបាម៉ា សម្រាប់ផ្នែករបស់គាត់ក៏បានទុកសារនៅក្នុងសេតវិមានមុនពេលចាកចេញពីមុខត...
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា គាំទ្រដល់កម្ពុជា ជាពិសេសលើវិស័យស្រូវអង្ករ

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា គាំទ្រដល់កម្ពុជា ជាពិសេសលើវិស័យស្រូវអង្ករ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
បាត់ដំបង៖  ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា លោក W. Patric Murphy បានចុះទស្សនកិច្ច ពិនិត្យរោងម៉ាស៊ីនកិនស្រូវរបស់សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ។ លោក ឯកអគ្គរដ្ឋទូតបានសំណេះសំណាល ជាមួយអ្នកចូលរួមមកពីសហគមន៍កសិកម្ម អាជ្ញាធរដែនដី និងបុគ្គលិកក្រុមហ៊ុនចំនួនប្រមាណ៧០នាក់ ។ អគ្គរដ្ឋទូតបានចាប់អារម្មណ៍លើខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ ជាពិសេសទៅលើកិច្ចសហការដ៏ល្អ រវាងក្រុមហ៊ុននិងក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ដែលជាគំរូបង្ហាញតាមរយៈSilo ស្តុកស្រូវអង្ករបច្ចេកវិទ្យាស្តង់ដាររបស់សហរដ្ឋអាមេរិកនេះ។ លោកអគ្គរដ្ឋទូតសង្ឃឹមថា ទៅថ្ងៃមុខ ក្រុមហ៊ុនឬរោងម៉ាស៊ីនផ្សេងទៀត នឹងអាចមានលទ្ធភាពចាប់យកឱកាសក្នុងកិច្ចសហការបែបនេះដូចគ្នាដែរ។ តាំងនាមឱ្យសហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូតបានថ្លែងថា សហរដ្ឋអាមេរិក រីករាយនឹងជួយគាំទ្រដល់កម្ពុជា ជាពិសេសលើវិស័យស្រូវអង្ករនេះ ដែលជាកា...
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ក្រុមហ៊ុន Newrest Cambodia ដែលបម្រើផ្នែកអាហាររបស់បារាំង នឹងរួមចំណែកបង្កើតការងារក្នុងស្រុក និងការគាំទ្រកំណើនវិស័យទេសចរណ៍

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ក្រុមហ៊ុន Newrest Cambodia ដែលបម្រើផ្នែកអាហាររបស់បារាំង នឹងរួមចំណែកបង្កើតការងារក្នុងស្រុក និងការគាំទ្រកំណើនវិស័យទេសចរណ៍

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកក្រុមហ៊ុន Newrest ដែលជាក្រុមហ៊ុនផ្នែកសេវាអាហារដ្ឋានធំមួយរបស់បារាំង។ លោក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើឲ្យកម្ពុជាមានសុខសន្តិភាពពេញលេញទូទាំងប្រទេស ដែលជាកត្តាសំខាន់មួយ ទាក់ទាញវិនិយោគិនពីបរទេសឲ្យមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជាកាន់តែច្រើនឡើងៗ មានដូចជាក្រុមហ៊ុន Newrest នៅពេលនេះជាភស្តុតាងស្រាប់។ លោករដ្ឋមន្ត្រីបានបន្ថែមថា វត្តមានក្រុមហ៊ុនដ៏ធំបម្រើផ្នែកអាហាររបស់បារាំងនេះ នឹងរួមចំណែកបង្កើតការងារក្នុងស្រុក ក៏ដូចការ គាំទ្រកំណើនវិស័យទេសចរណ៍នាពេលខាងមុខ។ សូមបញ្ជាក់ថា ក្រុមហ៊ុន Newrest ជាក្រុមហ៊ុនសេវាកម្មម្...